សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង បន្ដ​ចុះ​ចែក​ម៉ាស​របស់​សម្ដេច​តេជោ ជូន​បងប្អូន​កម្មករ​សំណង់​ជាង​៧០០​នាក់ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ដើម្បី​ការពារ​ការឆ្លង​ជម្ងឺ​កូវី​ដ​-១៩

​លោក ឃួ​ង ស្រេង  បន្ដ​ចុះ​ចែក​ម៉ាស​របស់​សម្ដេច​តេជោ ជូន​បងប្អូន​កម្មករ​សំណង់​ជាង​៧០០​នាក់ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ដើម្បី​ការពារ​ការឆ្លង​ជម្ងឺ​កូវី​ដ​-១៩

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បន្ត​យក​ម៉ាស់ របស់​សម្ដេច​តេជោ ទៅ​ចែក​ជូន​បងប្អូន​កម្មក​រ​សំណង់​មួយ​កន្លែង ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ជាង​៧០០​នាក់ ដើម្បី​ការពារ​ការឆ្លង​ជម្ងឺ​កូវី​ដ​–១៩ ។​

​កម្មករសំណង់​ជាង​៧០០​នាក់​នេះ​ជា​កម្មករ​ដែល​បាន នឹង​កំពុង​បំពេញ​ការងារ​នៅក្នុង​បុរី​មួយកន្លែង ស្ថិត នៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​កម្មករ​ម្នាក់​ទទួលបាន​ម៉ាស របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​២​បន្ទះ ដែល​ជា​ប្រភេទ​ម៉ាស​ដែល​អាច​បោក​ទឹកបាន និង​ប្រើប្រាស់​បាន​យូរ​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​អោយ​អាជ្ញាធ​រ​បន្ក​ចែក​ម៉ាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​មិន​មាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យកមក​ប្រើប្រាស់​ក្នុង​ការការពារ​ជំងឺ​កូវី​ដ​–១៩ ។​

​លោក​បញ្ជាក់​ដែរ​ថា​កម្ម​ករ​ដែល​ត្រូវ​ប្រគល់ជូន​នៅពេលនេះ ជា​កម្មក​រប​ក្រៅ​ប្រព័ន្ធ​ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​និង​ត្រូវ​តែ​ចែក​ម៉ាស​ជូន​ពួកគាត់ ។​

​លោក​បន្តថា សម្ដេច​តេជោ​តែងតែ​គិតគូរ​ពី​សុខទុក្ខរ​បស់​បងប្អូន​ប្រជាពលរដ្ឋ​មិន​ថា​ប្រជាពលរដ្ឋ​ក្រីក្រ​ឬ​មានទ្រព្យ​នោះទេ សំខាន់ ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ពិសេស ក្នុងតំណាក់កាល​នេះ ជៀសអោយផុត​ជម្ងឺ​កូវី​ដ​–១៩ ។​

​សូមបញ្ជាក់​ថា​៖ តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​សុខា ភិ​បាល សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​បានប្រគល់​ម៉ាស់​ក្រណាត់​ចំនួន​២​លាន​បន្ទះ ជូន​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យកមក​ប្រើប្រាស់ ខណៈ​ដែល​ជំងឺ​កូវី​ដ​–១៩​បាននិងកំពុង​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ ៕ សំរិត​

Filed in: ព័ត៌មានជាតិ