ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០នេះដែរ បានចែកម៉ាសជូនបងប្អូនកម្មករក្រុមហ៊ុនសុិនទ្រី ចំនួន២២៥០នាក់ ដើម្បីការពារការឆ្លងជម្ងឺកូវីដ–១៩ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា កាល ពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួល បានគោលការណ៏ពី លោកអភិបាលរាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានី និងសហការី បាននាំយកម៉ាសក្រម៉ាចំនួន៤៥០០ម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅចែកជូនបងប្អូនកម្មករក្រុមហ៊ុនសុិនទ្រីចំនួន២ ២៥០ នាក់ នៅយានដ្ឋានក្រុមហ៊ុនសុិនទ្រី។
សូមបញ្ជាក់ថា តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិ បាល សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះបានប្រគល់ម៉ាស់ក្រណាត់ទាំង២លាន ជូនមកសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ–១៩បាននិងកំពុងរាលដាលនៅក្នុងរាជធានីភ្នំពេញ ៕ សំរិត