សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មូលហេតុ​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​យក​ថ្ងៃ​ទី​៤​មេសា​ជា​ថ្ងៃកំណើត​!

​មូលហេតុ​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​យក​ថ្ងៃ​ទី​៤​មេសា​ជា​ថ្ងៃកំណើត​!

ភ្នំពេញ ​៖ ​បើ​តាម​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន ​សែន ​បាន​ឲ្យ​ឲ្យដឹងថា​៖​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៥០​ដែល​ខ្ញុំ​បាន​ប្រើប្រាស់​ថ្ងៃ​ ៤ ​មេសា​ ជា​ថ្ងៃកំណើត ​ដែលជា​ពេលវេលា​សមស្រប​សម្រាប់​ការបកស្រាយ ​ដើម្បី​ដោះស្រាយ​ចម្ងល់​របស់​បងប្អូន​មួយចំនួន​ ដែល​តែង​ឆ្ងល់​ថា ​ហេតុ​អី​លោក​ ហ៊ុន ​សែន ​មាន​ថ្ងៃកំណើត​ពីរ​និង​ថ្ងៃ​មួយ​ណា​ជា​ថ្ងៃ​កំណើត​ពិត​ប្រាកដ​?​។

​តាម​ពិត​ខ្ញុំ​កើត​ម៉ោង​១២​យប់​ថ្ងៃ​អង្គារ​១៥​កើត​ខែ​ស្រាពណ៍​ឆ្នាំរោង​ចត្វា​ស័ក​ព​.​ស​២៤៩៦​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​៥​ខែ​សីហា​ឆ្នាំ​១៩៥២​។​ហេតុអ្វី​បានជា​មាន​ថ្ងៃ​៤​មេសា​ជា​ថ្ងៃកំណើត​ទៅវិញ​?៥០​ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃ​៤​មេសា​១៩៧០​ខ្ញុំ​ចូល​ព្រៃម៉ាគី​ធ្វើ​ការតស៊ូ​តាម​ការអំពាវនាវ​របស់​សម្តេច​ព្រះ​នរោត្ត​ម​សីហនុ​ដើម្បី​ប្រឆាំង​ជាមួយ​ពួក​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់​និង​ការឈ្លានពាន​របស់​បរ​ទេស​។​

​ពេល​ចូល​ដល់​ជំរំ​ក្នុង​ព្រៃ​ជ្រៅ​មេដឹកនាំ​បានឱ្យ​ពួក​ខ្ញុំ​ប្រហែល​ជាង​៣០០​នាក់​ធ្វើ​ប្រវត្តិ​រូប​។​ខ្ញុំ​ពុំ​ចាំ​ថ្ងៃ​ខែ​កំណើត​ទេ​ដូចនេះ​ខ្ញុំ​បាន​យក​ថ្ងៃ​៤​មេសា​ដែល​ជា​ថ្ងៃ​ខ្ញុំ​ចូល​តស៊ូ​ធ្វើជា​ថ្ងៃកំណើត​តែម្តង​គឺ​ថ្ងៃ​៤​មេសា​១៩៥២​។​ខ្ញុំ​ប្រើ​ថ្ងៃ​៤​មេសា​១៩៥២​ជា​ថ្ងៃកំណើត​តាំងពី​ថ្ងៃ​៤​មេសា​១៩៧០​រហូត​ដល់​ថ្ងៃ​៨​ខែ​មករា​១៩៧៩​ទើប​ដូរ​ឆ្នាំ​មក​១៩៥១​វិញ​។​

​ហេតុអ្វី​បានជា​ដូរ​ឆ្នាំ​ពី​១៩៥២​មក​១៩៥១​វិញ​?​បន្ទាប់​ពី​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប៉ុលពត​ថ្ងៃ​៧​មករា​១៩៧៩​ថ្ងៃ​៨​មករា​១៩៧៩​យើង​បាន​បង្កើត​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដែល​ជា​ឈ្មោះ​រដ្ឋាភិបាល​នាពេល​នោះ​ឡើង​។​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ក្នុង​វ័យ​មិន​ទាន់​គ្រប់​២៧​ឆ្នាំ​ផង​។​ការដូរ​ពី​ឆ្នាំ​១៩៥២​មក​១៩៥១​មាន​ហេតុផល​ពីរ​ទី​១​អ្នក​វាយ​អង្គុលីលេខ​វាយ​ខុស​ហើយ​យក​ទៅ​ផ្សព្វផ្សាយ​តាម​វិទ្យុផ្សាយសម្លេង​រួចទៅហើយ​។​ទី​២​ខ្ញុំ​មិន​ព្រម​ធ្វើ​ការកែតម្រូវ​ដោយសារ​អាយុ​ជាង​២៦​ឆ្នាំ​ពិតជា​ក្មេង​ពេក​ប្រៀប​ជាមួយ​រដ្ឋមន្ត្រី​ផ្សេង​ទៀត​ដែល​មាន​អាយុ​សុទ្ធតែ​ជា​ង​៤០​ឬ​ជាង​៥០​ឆ្នាំ​។​

​ពេល​ខ្ញុំ​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​១៤​មករា​១៩៨៥​ខ្ញុំ​ក៏​មិន​ព្រម​កែ​ទៀត​ដោយសារ​ពេលនោះ​ខ្ញុំ​ក៏​ទើប​មាន​អាយុ​ជាង​៣២​ឆ្នាំ​ដែល​ជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​នៅលើ​លោក​នេះ​នា​ពេល​នោះ​។​នេះ​ជា​ការបំភ្លឺ​ប្រវត្តិ​នៃ​ថ្ងៃ​៤​មេសា​ដែល​ខ្ញុំ​រក្សាទុក​ថ្ងៃនេះ​ជា​ថ្ងៃកំណើត​ផ្លូវការ​ព្រោះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​តាំងចិត្ត​ចូល​ធ្វើ​កងទ័ព​តាម​ការអំពាវនាវ​របស់​ព្រះបិតា​ជាតិ​សម្តេច​ព្រះ​នរោត្តម​សីហនុ​។​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២០​នេះ​គឺជា​ខួបកំណើត​គម្រប់​ជន្មាយុ ៦៩​ឆ្នាំ ឈានចូល ៧០​ឆ្នាំ​របស់​សម្តេច​តេជោ​ហ៊ុនសែន​៕

Filed in: ព័ត៌មានជាតិ