សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង្វៀន ប្រជល់​មាន់ នៅ​ឃ្លាំងលើ ជា​ឆ្នាំង​បាយ របស់​សមត្ថកិច្ច ខេត្តព្រះ​សីហនុ !

សង្វៀន ប្រជល់​មាន់ នៅ​ឃ្លាំងលើ ជា​ឆ្នាំង​បាយ របស់​សមត្ថកិច្ច ខេត្តព្រះ​សីហនុ !

ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានរាយការណ៍ឲ្យដឹងថា នៅតំបន់ឃ្លាំងលើចំណុចំការជ្រាវ ក្នុងសង្កាត់លេខ ១ ក្រុង ខេត្តព្រះសីហនុ មានសង្វៀនប្រជល់មាន់មួយកន្លែងបើកលេងស៊ីសង លុយជាចំហរ យ៉ាងគគ្រឹកគគ្រេង គ្មានការរំខាន ពីសមត្ថកិច្ចណាឡើយ ។

សេចក្តីរាយការណ៍ ពីក្រុមអ្នកញៀន ល្បែងជល់មាន់ ក្នុងខេត្តព្រះសីហនុបាន ឱ្យដឹងថា ៖ សង្វៀននេះ មានថៅកែ ឈ្មោះម៉ាប់ និងឈ្មោះស៊្រុន ដែលគេ ដឹងថា មានខ្សែស្រឡាយទាហានថ្នាក់ ផ្កាយបួនម្នាក់ កាន់កាប់ដែនសមុទ្រ។ សង្វៀននេះបើកប្រជល់មាន់ រាល់ថ្ងៃ ក្នុង១ថ្ងៃប្រមាណ៣០គូ ដែលមានការ ចាក់ភ្នាល់ស៊ីសង ដល់ខ្ទង់ពាន់ដុល្លារ អាមេរិក ។

ក៏ប៉ុន្តែទីតាំងសង្វៀនមាន់ នេះ មានការយាមកាមហ្មត់ចត់ណាស់ គ្មានអ្នកកាសែតណា អាចអើតក្បាល ទៅមើលបាន ទេ ព្រោះគេមានកុងត្រូល ៣ ដំណាក់ ។ សំរាប់អ្នកចង់ទៅមើល ឬចូលរួមលេងភ្នាល់មាន់ជល់ នៅក្នុង សង្វៀននោះ ក្នុងមនុស្សម្នាក់ ម៉ូតូ ០១ គ្រឿងត្រូវបង់ប្រាក់១ម៉ឺនរៀល។ គេមិន ដឹងថា ៖ តើហេតុអ្វីបានជាក្រៅពី កាស៊ីណូស្របច្បាប់ ដែលបើកឱ្យខ្មែរ ចូលលេងនៅក្នុងក្រុងព្រះសីហនុ ម៉េច បានជាមានសង្វៀនមាន់ ខុសច្បាប់នេះ ធ្វើអ្វីទៀត ប្ញុក៏ជាឆ្នាំង បាយរបស់សមត្ថ កិច្ចខេត្តព្រះសីហនុ? ។ការបណ្តោយ ឱ្យកើតមាន នូវបនល្បែងស៊ីសងគ្រប់ ប្រភេទ អាចបង្កឱ្យ កើត មានអំពើចោរ កម្ម ចោរលួច ចោឆក់ប្លន់ នៅក្នុង ក្រុងព្រះសីហនុ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរស់នៅ របស់ប្រជាពល រដ្ឋផង និងប៉ះពាល់ ដល់មុខមាត់ខេត្តព្រះសី ហនុ ដែលជាខេត្តទេសចរណ៍ដ៏ធំរបស់ កម្ពុជា ។

ដូច្នេះអាជ្ញាធរដែនដីដែល គ្រប់គ្រងដោយលោកស្បោង សារ៉ាត់ ជាចៅហ្វាយខេត្តព្រះសីហនុ និងលោក តាក វណ្ណថា ជាស្នងការនគរបាល ខេត្ត ហាក់មិនទាន់ធ្វើដឹងព្ញុ ប្ញុមិនហ៊ាន បង្ក្រាបទប់ស្កាត់ បនល្បែងស៊ីសងភ្នាល់ ប្រជល់មាន់នេះ ទេ ដោយសារតែថៅ កែសង្វៀនឈ្មោះម៉ាប់ មានជាប់ខ្សែ ស្រឡាយលោកធំ ជាមន្ត្រីយោធាជាន់ ខ្ពស់ម្នាក់ ។

មជ្ឈដ្ឋាននានា កំពុងរង់ ចាំមើលចំណាត់ការ របស់លោក ស្បោង សារ៉ាត់ និងលោកតាក វណ្ណថា ត្រូវតែចាត់វិធានការ ចុះបង្ក្រាបបន ល្បែងនេះផង ដើម្បីជាប្រយោជន៍ជួយ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យមានប្រសិទ្ធភាព ឱ្យ ស្របតាមគោល នយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលដាក់ចុះដោយក្រសួងមហាផ្ទៃ ។ ដោយសារតែ គ្មានការ បង្ក្រាប ពីសមត្ថកិច្ចដូចនេះ បានជាប្រជាពលរដ្ឋនិយាយថា ៖ សង្វៀនប្រជល់មាន់ខាងលើ គឺជាឆ្នាំងបាយរបស់ សមត្ថ កិច្ចខេត្តព្រះសីហនុ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់