សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​វរសេនីយ៍ទោ សម្បត្តិ កុសល អធិការនគរបាល​ស្រុក​តា​វែង បាញ់​ជាង​១០​គ្រាប់​គំរាម​កូនចៅ​ក្រោម​ឱវាទ ត្រូវបាន​គេ​នាំគ្នា​បំបិទរឿង ?

​លោក​វរសេនីយ៍ទោ សម្បត្តិ កុសល អធិការនគរបាល​ស្រុក​តា​វែង បាញ់​ជាង​១០​គ្រាប់​គំរាម​កូនចៅ​ក្រោម​ឱវាទ ត្រូវបាន​គេ​នាំគ្នា​បំបិទរឿង ?

ភ្នំពេញ ៖ ថ្ងៃទី ០២ ខែ​មេសា​ឆ្នាំ​២០២០ ការិ យាល័យ​និពន្ធ គេហទំព័រ មាតុភូមិ បានទទួល សេចក្តី​រាយ ការណ៍​តាម​ទូរស័ព្ទ ពី ប្រជាពលរដ្ឋ​រស់នៅ ក្នុង ស្រុក​តា​វែង ខេត្ត​រតនគិរី ប្រាប់ថា​៖ មាន​ករណី​បាញ់​បោះ​សេរី​គំរាម​មន្ត្រី​ប៉ូលីស​ក្រោម​ឱវាទ ដែល​បង្ក ឡើង​ដោយ​លោក​អធិការនគរបាល​ស្រុក​តា​វែង អស់​ជា​ច្រើន​គ្រាប់ កាលពី យប់​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២០ ។​

​ទាក់ទិន នឹង​ហេតុ​ការណ័​នេះ ក្រុម​មន្ត្រី​នគរបាល​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​តា​វែង ក្រោម​ឱវាទ​លោក អធិការ សម្បត្តិ កុសល ក៏​បាន​រួម​គ្នា​ដាក់ពាក្យ បណ្តឹង ប្តឹង​ទៅ​ក្រុម ប្រឹក្សា​ស្រុក​តា​វែង រួច ហើយ​ផង​ដែរ តែ​មកដល់​ពេលនេះ នៅ​មិន ទាន់​ឃើញ​មាន​ចំណាត់ ការ​បែបណា​នៅឡើយ​ទេ​ចំពោះ លោក​អធិការ ដ៏​មហិមារ​ម្នាក់នេះ ? ។ យោងតាម​ពាក្យបណ្តឹង ដែល​ការិយាល័យ​និពន្ធ យើង​ទទួលបានៗ​សរសេរ រៀបរាប់​យ៉ាង​លំអិត​ដូចខាងក្រោម សូម​អាន​ពាក្យបណ្តឹង ។​

​សូមបញ្ជាក់​ថា ករណី នេះ​គឺ​កាលពី​ថ្ងៃ​សុក្រ​ទី ២៧ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង ៣០ នាទី​យប់ លោក សម្បតិ កុសល ដែល​មាន​អត្តលេខ​៥៧១៦៧ អ​ធិ ការ​នគរបាល​ស្រុក​តា​វែង បាន​ប្រើ​ហិង្សា បាញ់​គំរាម​ដោយ​អាវុធ មក​លើ​កងកម្លាំង និង ជេរម្រថាថ​ថាពួក​អាឯង ដោយសារ​តែ​ខ្លាច​ពួក​អ្នក​រកស៊ី​បាន​ជា​ស្រុក តា​វែង​នេះ​មិន​រីកចំរើន​សោះ​ផ្ទូយ​ពី​បទ​បញ្ជា និង វិន័យ​របស់​កង កម្លាំង​នគរបាល​ជាតិ ។​

​លោក​សម្បត្តិ កុសល ពេល​ចុះ​មក​មើល​កង កម្លាំង​យាម​នៅ​ចំណុច ប៉ុស្តិ៍​សន្តិសុខ​ភូមិ​តា​វែង ស្ពាន​ទី​៣​ជាប់​រង្វង់​មូល ស្រុក​តា​វែង ។ ដោយ​ដំបូង​លោក​អធិការ​សួរ​ទៅ​កាន់​កងកម្លាំង​យាម នៅ​ចំណុច​កើតហេតុ​នោះ​ថា​(​ពួក​អា​កន្ទួយ​ម៉ែ​វានេះ​)​រួច​ក៏​ទាញ​កាំភ្លើង ខ្លី​ម៉ា​កឡុក បាញ់​ឡើង លើ​ចំនួន​៩​គ្រាប់ និង​២ គ្រាប់​ទៀត​បាញ់​ក្រោម អង្រឹង​ដំណេក​របស់​កង កម្លាំង​ក្រោម​ផ្ទះ​សន្តិ សុខ ។ ទាក់ទិន​នឹង សេចក្តីរាយការណ៍​នេះ ការិយាល័យ​និពន្ធ​យើង បាន​សុំ​ការបំភ្លឺ​តាម​ទូ​រ ស័ព្ទ​ពី​លោក សម្បត្តិ កុសល អធិការ​នគរ បាល​ស្រុក​តា​វែង នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២០ នេះ លោក បាន​ឆ្លើយតប​ថា ករណី នេះ​គឺជា​ការយល់ច្រឡំ​ហើយ​មិនមែន​លោក​ទេ ជា​អ្នកប្រព្រឹត្ត ដោយ​លោក​បញ្ជាក់ថា​បើ​លោក​ធ្វើ​បែប​នេះ​មែន ខាង​ស្រុក​ហៅ​លោក​ទៅ​សួរនាំ​ហើយ​ព្រោះ​កើត ហេតុ​តាំង​ពី​សប្តាហ៍​មុន ម៉េះ ហើយ​ឥលូវ​លោក ជាប់​បើកឡាន​រួច​ក៏​បិទ ទូរស័ព្ទ ។​

​ដោយឡែក លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ នគរបាល​ខេត្ត​រតនគិរី ក៏ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​នេះ​លោក​ទើបតែ ទទួលបាន​របាយការណ៍ ពី​ម្សិលមិញ មិនទាន់​បាន​ពិនិត្យ​មើល​នៅ ឡើយ​ទេ​ដោយ​ជាប់រវល់ ចាំ​ពិនិត្យ​មើល​ហើយ​ចាត់ចែង​កម្លាំង​ចុះ​ស្រាវជ្រាវ រួច​បិទ​ទូរស័ព្ទ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី មន្ត្រីប៉ូលិស​ដែល​មាន​គ្នា​ប្រមាណ​៨​នាក់​ដែល​បាន​ដាក់​ពាក្យបណ្តឹង នោះ​បាន​លួចខ្សឹប​ថា ពួកគាត់​មាន​ការ​ភ័យ ខ្លាច​ខ្លាំងណាស់ ចំពោះ រឿងនេះ បើ​ថ្នាក់ ដឹកនាំ ខាងលើ​មិន​ឆាប់ ចាត់ វិធានកា​រដោះ ស្រាយ​ទេនោះ ព្រោះ លោក​អធិការ​គំរាម​រក​មុខ​អ្នក​ប្តឹង​សឹង​រាល់ថ្ងៃ ។ ករណីនេះ សង្ឃឹមថា លោកនាយ​ឧត្តម សេនី​យ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ នឹង​ពិនិត្យ​មើល​ហើយ​ចាត់ វិធានការ​ស៊ើបអង្កេត តាម​និតិ​វិធី​ច្បាប់ ដើម្បី ពង្រឹង​វិន័យ កងកម្លាំង នឹង​ផ្តល់ ភាពកក់ក្តៅ​ដល់​កងកម្លាំង​នគរបាលជាតិ ថ្នាក់ ក្រោម​តាម​មូលដ្ឋាន​ជាមិនខាន ៕

Filed in: ព័ត៌មានជាតិ