សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​

ខេត្ត​ព្រៃវែង​÷ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ឯក ផាត់ សុជោ​ត និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ចុះ​បង្ក្រាប​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី​​នៅ​ចំណុច​ភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាម​រ ស្រុក​ពាម​រ ខេត្ត​ព្រៃវែង​។​

​លោក​អនុសេនីយ៍ឯក បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង​ឱ្យដឹងថា នៅក្នុង​ហេតុ​ការ​នេះ គឺ​ឃាត់ខ្លួន​ជន សង្ស័យ​បាន​ម្នាក់​ឈ្មោះ ចាន់ សុ​វណ្ណា​រ៉ូ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរប សិស្ស​រស់នៅ​ភូមិ​បាទី​ឃុំ​ពាមរ ស្រុក​ពាម​រ រួម​ជាមួយនឹង​វត្ថុតាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០២​កញ្ចប់​តូច  និង​ម៉ូតូ​សង់​កូរ៉េ​០១​គ្រឿង​។​

​ទាំងនេះ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​សំណាក់​លោក ប៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ដែល​បាន​ដាក់​ផែន ការ​ដល់ មន្ទីរ​យុត្តិធម៌​ខេត្ត​ផងដែរ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ឃាត់ខ្លួន នៅ​មន្ទីរ​យុត្តិធម៌​កង​រាជ​អាវុធហ្ថត​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​៕

 

 

IMG-20160821-WA0029 IMG-20160821-WA0030 IMG-20160821-WA0032

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ