សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ក្រឡាហោម​សខេង​គាំទ្រ​ចំណាត់ការ​កាត់បន្ថយ​សំណុំរឿង​កកស្ទះ​នៅ​តុល​ការ​រាជធានី​ភ្នំពេញ​

សម្តេច​ក្រឡាហោម​សខេង​គាំទ្រ​ចំណាត់ការ​កាត់បន្ថយ​សំណុំរឿង​កកស្ទះ​នៅ​តុល​ការ​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ពុធ ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២០​បាន​ស​សើ​រលោក អង្គ វង្ស​វឌ្ឍនា និង​លោក កើត រិទ្ធ ថា​ជា​ថ្នាក់ដឹកនាំ និង​សហការី ដែល​បាន​បំពេញការងារ​ជាមួយគ្នា​ជា​ច្រើន​ឆ្នាំ​មកហើយ និង​រួម​គ្នា​សម្រេច​បាន​សមិទ្ធផល​ជាច្រើន ។​

​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី​លោក​កើត​រិទ្ធ​ចូលលោក​អង្គ វង្ស​វឌ្ឍនា​ដែល​កាន់​តំណែង​បី​អាណត្តិ ចេញ​នៅ​ទីស្ដីការ​ក្រសួង​យុត្តិធម៌ សម្ដេច​ក្រឡាហោម​បាន​រំលឹកថា មុន​មាន​វត្តមាន​លោក អង្គ វង្ស​វឌ្ឍនា ក្រៅពី​រដ្ឋធម្មនុញ្ញ កម្ពុជា​មិនទាន់មាន​ច្បាប់ សំខាន់ៗ​ដូច​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ទេ ដូចជា​ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី គឺ​ទើបតែ​លោក អង្គ វង្ស​វឌ្ឍនា ឡើង​កាន់​តួនាទី​នោះ​ហើយ ទើប​កម្ពុជា​បាន​បោះជំហាន គួរ​ជាទី​មោទនៈ​ក្នុង​វិស័យ​កសាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ។​

​យ៉ាងណាក្តី សម្ដេច​ក្រឡា​ហ​ហោ​ម ក៏​បាន​កត់សម្គាល់​ដូចគ្នា​ដែរ អំពី​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​កង្វះខាត​ធនធានមនុស្ស ក្នុងពេល​មាន​កំណើន​សំណុំរឿង មិន​មាន​តុល្យភាព​ឡើយ រវាង​ចំនួន​សំណុំរឿង និង​ចំនួន​មន្ត្រី​តុលាការ​នៅ​កម្ពុជា ។​សម្ដេច​បាន​មានប្រសាសន៍ថា ការកកស្ទះ​សំណុំរឿង កាន់តែ​មាន​ភាពស្មុគស្មាញ បន្ទាប់​ពី​ការដាក់​ឱ្យ​ដំណើរការ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ គិត​មកដល់ពេលនេះ ចំនួន​អ្នក​ជាប់​ឃុំ​ក្នុង​សំណុំរឿង​គ្រឿងញៀន មាន​ជាង​២​ម៉ឺន​២​ពាន់​នាក់ ។ ដោយឡែក​បញ្ហា​ខ្វះ​ទីតាំង សម្រាប់​បំពេញ​ការងារ​ក៏​ជា​បញ្ហា​ប្រឈម​ដែរ ។ សម្ដេច​សង្ឃឹម​ជឿជាក់ថា ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី នឹង​ដោះស្រាយ​បញ្ហា​នេះ នាពេលខាងមុខ ពិសេស​បន្ទាប់​ពី​បញ្ហា​កូវី​ដ​១៩ មាន​ភាព​ធូរស្រាល ។​

​សម្ដេច​ក្រឡាហោម បាន ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌ ត្រូវ​បង្កើន​ការលើកកម្ពស់ សេវា​យុត្តិធម៌ ការពង្រឹង​ជំនឿ​ទុកចិត្ត និង​ការទប់ស្កាត់​ការបំពាន ដោយ​អយុត្តិធម៌​ក្នុងសង្គម តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការពង្រឹង​ភាព​ស្អាតស្អំ និង​ក្រមសីលធម៌​មន្ត្រី ការពង្រឹង​យន្តការ​វិន័យ និង​ការធ្វើ​ទំនើបកម្ម​រដ្ឋបាល​យុត្តិធម៌ ។ បន្ត​ពង្រឹង​ការលើកកម្ពស់ ការផ្ដល់​សេវា​យុត្តិធម៌​នៅ​មូលដ្ឋាន ការកែលម្អរ​យន្តការ​ដោះស្រាយ វិវាទ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង របស់​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ដើម្បី​សម្រេចបាន គោលបំណង​ខាងលើ សម្ដេច​បាន​បន្តថា ក្រសួង​យុត្តិធម៌ ត្រូវ​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ និង​កំណែ​ទ្រង់​ប្រព័ន្ធយុត្តិធម៌​ឱ្យបាន​ត្រឹមត្រូវ ។​

​សម្ដេច​ក្រឡាហោម​ក៏បាន​មានប្រសាសន៍ អំពី​តុលាការ​ជំនាញ​នៅ​ថ្នាក់​សាលាដំបូង ដែល​ច្បាប់​បាន​ចែង​ឱ្យមាន​តុលាការ​រដ្ឋប្បវេណី តុលាការ​ព្រហ្មទណ្ឌ តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ។ ប៉ុន្តែ​ពេល​នេះ​នៅ​សាលាដំបូង​រាជធានី ខេត្ត មិនទាន់​ដំណើរការ​នៅឡើយ​ទេ ។ សម្ដេច​បាន​ណែនាំ​ឱ្យ​ក្រសួង ខិតខំ​ឱ្យ​អស់​លទ្ធភាព ដើម្បី​ឱ្យ​តុលាការ​ជំនាញ​នេះ អាច​ដំណើរការ​ទៅបាន ដើម្បី​ឆ្លើយតប​នឹង​ការកកស្ទះ​សំណុំរឿង ។​

​សម្ដេច​ក្រឡាហោម ស ខេង សម្ដែង​ការគាំទ្រ ចំពោះ​គម្រោង​របស់​ក្រសួង​យត្តិ​ធម៌ ដែល​នឹង​បើក​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំរឿង តាម​សាលា​ជំនុំជម្រះ​ក្ដី​នាពេល​ឆាប់ៗ​ខាងមុខ ។​សម្ដេច​ក្រឡាហោម ស ខេង​ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​មីនា ស្ថានភាព​រួម​របស់​ជ​ន​ជាប់ឃុំ មាន​ជន​ជាប់​ឃុំ​សរុប​ចំនួន​៣៨.៩៩០​នាក់ (​ស្ត្រី ២.៥៩៣​នាក់​)​។ ជន​ត្រូវ​ចោទ និង​ជនជាប់ចោទ មាន​ចំនួន ១៤.៧៩១​នាក់ ក្នុង​នោះ​ជនជាប់ចោទ ៤.៧២៥​នាក់ ។ ពិរុទ្ធជន​មាន​ចំនួន ១៣.៤០២​នាក់ (​ស្ត្រី ៩០៣​នាក់​)​។​

​ពិរុទ្ធជន​ជាប់​បណ្តឹង​នៅ​ឧទ្ធរណ៍​មាន​ចំនួន ៩៩៦​នាក់ និង​ពិរុទ្ធជន​ជាប់​បណ្តឹង​នៅ​តុលាការ​កំពូល​មាន​ចំនួន​១៣១​នាក់​។ ពិរុទ្ធជន​មិនទាន់​ទទួលបាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​មាន​ចំនួន ១២.៣០៥​នាក់​។​ទណ្ឌិត​ចំនួន ១០១៩៧​នាក់ (​ស្ត្រី ៧២៦​នាក់​)​។​

​សូមបញ្ជាក់​ថា​លោក កើត រិទ្ធ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជំនួស​លោក អង្គ វង្ស​វឌ្ឍនា ដែល​កាន់​នៅ​ក្រសួង​នេះ​រយៈពេល​១៦​ឆ្នាំ​។ លោក កើត រិទ្ធ ត្រូវបាន​រដ្ឋ​សភា​ផ្តល់​សេចក្តីទុកចិត្ត​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០​។​លោក កើត រិទ្ធ បាន​ក្លាយជា​រដ្ឋមន្ត្រី​វ័យក្មេង​មួយរូប​ទៀត បន្ទាប់ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​។​លោក កើត រិទ្ធ អាយុ ៤១​ឆ្នាំ កើត​នៅ​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​១៩៧៩ និង​មាន​ទី​កំណើត​នៅ​ភូមិ​ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ លោក គឺជា​និស្សិត​ដែល​តស៊ូ​ព្យាយាម​សិក្សា​រហូត​ទទួលបាន​អាហារ​រូបករណ៍​សិក្សា​ផ្នែក​ច្បាប់​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ ១៩៩៩​។​

Filed in: ព័ត៌មានជាតិ