សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្សព្វផ្សាយ​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក​ចុះ​ថ្ងៃទី​២១​ខែ​មីនា​ឆ្នាំ​២០១៧​ស្តី​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

ផ្សព្វផ្សាយ​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក​ចុះ​ថ្ងៃទី​២១​ខែ​មីនា​ឆ្នាំ​២០១៧​ស្តី​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

​រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ​មីនា​ឆ្នាំ​២០២០​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​បាន​រៀបចំ​ផ្សព្វផ្សាយ​ការកែសម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ​.​បក​ចុះ​ថ្ងៃទី​២១​ខែ​មីនា​ឆ្នាំ​២០១៧​ស្តី​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោយិ​ន ចំណាន​ស្នងការ​នគរបាល​ខេត្តរតនគិរី​និង​មាន​ការចូលរួម​ពី​លោក​ស្នងការរង​,​នាយរង​ផែន​,​នាយការិយាល័យ​,​អធិការ​,​អធិការរង​,​នាយ​ផ្នែក​និង​នាយ​ផ្នែក​រង​ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ចំនួន​៥៤​នាក់​,​ស្រី​១​នាក់​។​

​របាយការណ៍​អាន​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​អ៊ុង សុភាព​ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​លើកឡើង​ថា​ក្នុង​រយៈពេល​៣​ខែ​គ្រោះថ្នាក់​ចរាចរណ៍​អ្នក​ស្លាប់​បាន​កើនឡើង​ចំនួន​១​នាក់​បើ​ប្រៀបធៀប​ទៅនឹង​៣​ខែ​ដើមឆ្នាំ​២០១៩,​ទោះ​យ៉ាងណាក្តី​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ​កងកម្លាំង​នគរបាល​ចរាចរណ៍​ទូទាំង​ខេត្ត​បានធ្វើ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​អនុវត្តតាម​ទិសដៅ​របស់​គណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​និង​គោលដៅ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ដោយ​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​មិន​ខ្លាច​នឿយហត់​ដើម្បី​រួមចំណែក​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ លោក​ថា​ទោះបី​៣​ខែ​នេះ ចំនួន​អ្នក​ស្លាប់​កើនឡើង​ចំនួន​១​នាក់​ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន​២២​លើក របួសធ្ងន់​ថយចុះ​៤២​នាក់​និង​របួស​ស្រាល​ថយចុះ​១៩​នាក់​។​

​លោក​ស្នងការរង​រូប​នេះ​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ពេល​បំពេញ​ការងារ​កម្លាំង​មាន​ការខ្វះខាត​ឧបករណ៍​សម្ភារៈ បច្ចេកទេស​មួយ​ចំនួន​ក្តី​ក៏​បងប្អូន​បាន​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​ទ្រាំទ្រ​នឹង​កំដៅ​ថ្ងៃ ភ្លៀងរលឹម ចេញ​ល្បាត​ត្រួតពិនិត្យ​ការកកស្ទះ​ចរាច​រណ៍ ដោះស្រាយ​ការគ្រោះថ្នាក់​ជួយ​សង្គ្រោះ​ជនរងគ្រោះ​មិន​គិត​ពី​ពេល​វេលា​ថ្ងៃ​យប់ ថ្ងៃ​បុណ្យ​ទាន ថ្ងៃ​ឈប់សម្រាក​ឫ​ភាព​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។​

​ក្នុង​អង្គពិធី​ខាងលើ​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ទោយិ​ន ចំណាន​អាន​សុន្ទរកថា​សម្តេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជូន​មន្ត្រីនគរបាល​ដែល​បាន​ចូលរួម​ក្នុង​ពេល​នេះ​គឺ​ដើម្បី​ឲ្យ​បងប្អូន​យល់​អំពី​ការអប់រំ​ផ្សព្វផ្សាយ​និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ក៏​ត្រូវបាន​ធ្វើឡើង​គ្រប់​រូបភាព​សំដៅ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​ក្នុង​សន្ទរកថា​គូសបញ្ជាក់ថា​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩​កន្លងទៅ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មាន​ការកើនឡើង​៨៥៤​លើក​ស្មើនឹង​២៦​ភាគរយ​ក្នុង​នោះ​អ្នកស្លាប់​កើនឡើង​ចំនួន​១៣៧១​នាក់​ស្មើនឹង​២៩​ភាគរយ​។​ហេតុនេះ​ដើម្បី​ទប់ស្កាត់​និង​កាត់​បនថ​យ​ឲ្យបាន​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​សំដៅ​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ គណៈកម្មាការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សម្រេច​ប្រកាស​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​។​

​ផ្អែក​លើ​វិធានការ​នេះ​និង​ដោយ​មាន​ការសិក្សា​ស្រាវជ្រាវ​អំពី​ឥរិយាបថ​នៃ​ការគោរព​អនុវត្តន៍​ច្បាប់​របស់​អ្នកប្រើប្រាស់​ផ្លូវ​និង​ផ្អែក​តាម​បទពិសោធន៍​នៅតាម​ប្រទេស​នានា​រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​ស្តីពី​ការពិន័​យ​អន្តរការណ៍​ដោយ​បង្កើន​ប្រាក់​ពិន័យ​អន្តរការណ៍​ពី​៣​ទៅ​៥​ដង​ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​គោរព​អនុវត្ត​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​បន្ថែម​លើ​នេះ​ទៀត​លោក​ឧត្តមសេនីយ៍​ស្នងការ​ជំរុញ​ឲ្យកម្លាំងន​គរ​បាល​ចូលរួម​អនុវត្ត​ពង្រឹង​ការងារ​សន្តិសុខ​,​អនុវត្ត​បទបញ្ជា​អំពី​ការទប់ស្កាត់​និង​បង្កា​រវិ​រុស​កូវី​ដ​-១៩,​ការពារ​គោលដៅ​ទាំង​១៤(​កន្លែង​ទុក​សម្រាប់​ព្យាបាល​អ្នកជំងឺ​)​និង​តាមដាន​មុខសញ្ញា​ជនសង្ស័យ​ដែល​ជា​អ្នក​ចំណូល​ថ្មី​,​ចុះ​ស្រាវជ្រាវ​នៅ​ទីប្រជុំជន ទីផ្សារ​ដើម្បី​ស្វែងរក​ជនល្មើស​ឈ្លៀត​ឱកាស​រក​ផលប្រយោជន៍ លក់​ឧបករណ៍​ធ្វើតេស្តិ៍​មេ​រោគកូ​វីដ​-១៩​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​ទាំងមូល​។​

​សូមបញ្ជាក់ថា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បើក​វគ្គ​រៀនសូត្រ​ជូន​មន្ត្រី​នគរបាល​ចរាច​រណ៍​ថ្នាក់​អធិការរង​,​ប្រធាន​ផ្នែក​និង​អនុប្រធាន​ផ្នែក​រយៈពេល​៤​ថ្ងៃ​គឺ​ចាប់ពី​រសៀល​ថ្ងៃ​ទី​៣០​ខែ​មីនា​រហូត​ដល់​ថ្ងៃ​ទី​២​ខែ​មេសា​ឆ្នាំ​២០២០​និង​ការអនុវត្តន៍​ផាកពិន័យ​អន្តរការណ៍​គឺ​ចាប់ផ្តើម​ពី​ដើម​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ​តទៅ​៕
​ដោយ​:​ចាប​សំអាន​

Filed in: ព័ត៌មានជាតិ