សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទីក្រុង​ភ្នំពេញ​អាច​ងងឹត​បើ​ប្រជាជន​ពន្លត់ភ្លើង​១​ម៉ោង​

​ទីក្រុង​ភ្នំពេញ​អាច​ងងឹត​បើ​ប្រជាជន​ពន្លត់ភ្លើង​១​ម៉ោង​

ភ្នំពេញ​ ៖​ ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ដល់​៩​និង​៣០​យប់​នៅ​ថ្ងៃទី​២៨ ខែ​មីនា​នេះ​ស្រុក​ខ្មែរ​ឬ​ពិភពលោក​អាច​ងងឹតឈឹង​ក្នុង​រយ​:​ពេល ១​ម៉ោង ប្រើ​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​បិទ​ភ្លើង ដើម្បី​ជា​ការបង្ហាញ​ពី​ការចូលរួម​នៅក្នុង​ការស្រលាញ់​ភពផែនដី​។ ទាំងនេះ​គឺ​ដើម្បី​បង្ហាញ​ពី​ការចូលរួម​ចលនា​ជា​សកល​ស្តីពី​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កម្ដៅ​នៃ​ភពផែនដី​ផងដែរ ។

​នេះ​ជា​មតិ​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ។​ លោក នេត្រ ភ​ក្ត្រា បាន​ពន្យល់ថា ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន​ដើរតួនាទី​សំខាន់បំផុត នៅក្នុង​ការការពារ​ភពផែនដី​ទាំងមូល​តាមរយ​: ការចូលរួម​ការការពា​រ​បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ ការដាំ​ដើមឈើ ក៏ដូចជា​ការចូលរួម​ប្រើប្រាស់​នូវ​ប្រភព​ថាមពល​ដែល​កកើត​ឡើងវិញ ជាដើម​។​

​តាម​ការព្យាករណ៍​ជា​សកល​មួយ បានបង្ហាញ​ថា កម្ដៅ​ភពផែនដី​នឹង​កើនឡើង​ពី​១.៥ ទៅ​២​អង្សា​សេ នៅ​ចុង​សតវត្សរ៍​ទី​២១ បើ​ធៀប​នឹង​សីតុណ្ហភាព​នៅ​ចុង​សតវត្សរ៍​ទី​១៩​។ គិត​ចាប់តាំងពី​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​មកទល់ពេលនេះ កំហាប់​ឧស្ម័ន​កាបូ​និក​នៅក្នុង​បរិយាកាស​បាន​កើនឡើង​ដល់​៤០​ភាគរយ ដោយសារ​ទង្វើ​មនុស្ស ជាពិសេស​ការបញ្ចេញ​ពី​ការដុត​ឥន្ធន​:​ហ្វូ​ស៊ីល និង​ការប្រែប្រួល​នៃ​ការប្រើប្រាស់​ដី​។​

​បើ​តាម​អ្នកជំនាញ អះអាងថា កម្ពុជា ជា​ប្រទេស​មួយ​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ ដោយសារ​តែ​ជា​ប្រទេស​នេះ​ជា​ប្រទេស​កសិកម្ម ហើយ​មាន​សមត្ថភាព​បន្ស៊ាំ​ទាប និង​ការអភិវឌ្ឍ​តិចតួច​។ ការប្រែប្រួល​អាកាសធាតុ នឹង​ធ្វើឲ្យ​ផលិតកម្ម​កសិកម្ម ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ស្បៀង​អាហារ​របស់​កម្ពុជា​ធ្លាក់ចុះ​២០​ភាគរយ​នៅ​ឆ្នាំ​២០៥០​។​

​សូមបញ្ជាក់​ថា ការបិទ​ភ្លើង​១​ម៉ោង​របស់​កម្ពុជា គឺ​ដើម្បី​ទាញយក​ការចាប់អារម្មណ៍​ពី​សាធារណជន និង​ក៏​ជា​និមិត្តរូប​នៃ​ការប្តេជ្ញាចិត្ត​រួមគ្នា​ចូលរួម​ការពារ​បរិស្ថាន និង​ភពផែនដី ដែល​កំពុង​គំរាមកំហែង ដោយ​កត្តា​មនុស្ស និង​ធម្មជាតិ​៕

Filed in: ព័ត៌មានជាតិ