សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​២​នាក់​ថោក​រឿង​ជំពាក់​ពន្ធ​រដ្ឋ​មិន​ចង់​សង​!

​ឧកញ៉ា​២​នាក់​ថោក​រឿង​ជំពាក់​ពន្ធ​រដ្ឋ​មិន​ចង់​សង​!

​ភ្នំពេញ ៖ បើ​តាម​ខាង​ពន្ធដារ​ឧកញ៉ា​ប្រុង​ម៉ាង​លុយ​បំណុល​រដ្ឋ​នោះ​មាន​៖​ឧកញ៉ា ស្រី វុទ្ធី នាយក​ក្រុមហ៊ុន ងួន វុទ្ធី ត្រេ​ឌី​ង ឌីរ​វីឡុ​បមិន ខ​ប​ផូ​រ៉េ​ហ្សិ​ន និង ឧកញ៉ា សូ ងួន នាយក​ក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន & សេវា អាហរ័ណ នីហរ័ណ​។​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្តឹងទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ បើសិនជា​នៅតែ​មិន​ព្រម​ទូទាត់​បំណុល​ពន្ធ ជូន​រដ្ឋ ទេនោះ ។

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ទុក​ពេល​១៥​ថ្ងៃ បន្ទាប់​ពី​កាលបរិច្ឆេទ​លើ​លិខិត​អញ្ជើញ ដើម្បី​ដោះស្រាយ​បំណុល​ពន្ធរ​ដ្ឋ​នៅ​ពន្ធដារ ។​

​ក្នុងករណី មិន​បាន​អញ្ជើញ​មក​តាម​ការកំណត់​ខាងលើ​នេះ​ទេ ឧកញ៉ា​ទាំង​២​នាក់ ត្រូវ​ចាត់ទុក​ថា បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ ។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្តឹងទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​ចាំ​មើល​មើ​វា​ម៉េច​ដែរ​រដ្ឋ​កំពុង​ត្រូវការ​លុយ​ចាយ​ផង​។​

Filed in: ព័ត៌មានជាតិ