សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ៊ិន​ធឺ​ណិតយី​ហោ (RI ) បង្កប់​ល្បែងស៊ីសង​ឌឺ​ចៅហ្វាយក្រុង​

អ៊ិន​ធឺ​ណិតយី​ហោ (RI ) បង្កប់​ល្បែងស៊ីសង​ឌឺ​ចៅហ្វាយក្រុង​

ភ្នំពេញ ៖ ផ្ទះ​យីហោ (RI ) ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣៧១ សូ​ឡា ផ្ទះ​លេខ​៥A សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​មាន​បើក​ល្បេងស៊ីសង ទាំងយប់ ទាំង​ថ្ងៃ​យ៉ាង រលូន ដោយ​ពុំ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះបង្ក្រាប​ង​តាម​បទបញ្ជា​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​រាជធានី​ភ្នំពេញ​។

​គេ​នៅ​ចាំ​ថា នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​អះអាងថា ចាប់ពី​យប់​រំលងអធ្រាត្រ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​ទៅ ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​នឹង​ចាប់ផ្តើម​បិទ​មិនឲ្យ​មាន​ដំណើរការត​ទៅ​ទៀតឡើ​យ​!​។​

ប្រសិនបើ​បុគ្គល​ណា ឬ​ក្រុមហ៊ុន​បន្ត​បើ​កទៀត នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​! ។​

ដូចគ្នា​ដែរ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេងក៏​ប្រកាស​ឲ្យ​បង្ក្រាប​ដែរ​។​មហាជន​រង​ចាំមើល​អាជ្ញាធរ​ខណ្ឌ​សែន សុខ និង​មាន​វិធានការ​យ៉ាងណា​ចំពោះ​ទីតាំងណេត​បង្កប់​ល្បែងស៊ីសង​មួយកន្លែង យីហោ​(RI) នៅតាម​បណ្ដោយ​ផ្លូវ​៣៧១​សូ​ឡា ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ ដែល​កំពុង​បើកទទួល​ក្រុម​អ្នកញៀន​ល្បែង​យ៉ាង​អាណាធិបតេយ្យ​មួយ​នេះ​?៕

 

Filed in: ព័ត៌មានជាតិ