សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេជោ​សែន​ចេញលុយ​ផ្ទាល់ខ្លួន​ចិញ្ចឹម​ពេទ្យ​ស្មគ្រចិត្ត​ប្រឆាំង​កូ​វិដ​១៩​ចំនួន​១០០​ថ្ងៃ​សិន​និង​ប្រកាស​ត្រៀម​នូវ​វិធានការ​ផ្សេងៗ​!

​តេជោ​សែន​ចេញលុយ​ផ្ទាល់ខ្លួន​ចិញ្ចឹម​ពេទ្យ​ស្មគ្រចិត្ត​ប្រឆាំង​កូ​វិដ​១៩​ចំនួន​១០០​ថ្ងៃ​សិន​និង​ប្រកាស​ត្រៀម​នូវ​វិធានការ​ផ្សេងៗ​!

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ធានា​ចិញ្ចឹម​ពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជាង ៤០០ នាក់ ចំនួន ១០០ ថ្ងៃ ជា​ថវិកា​សម្តេច​ផ្ទាល់ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល Covid-19 ។​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចិត​ដឹកនាំ​ដោយ​លោកជំទាវ​ភរិយា​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែ​តមុន​ចេញ​ទៅ​ព្យាបាលជ​ម្ងឺ​កូ​វីដ ១៩ (Covid-19) នា​ព្រឹក​ថ្ងៃ​ពុធ ទី ២៥ ខែ​មីនា ឆ្នាំ ២០២០

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ចំនួន​ទឹកប្រាក់​ដែល​ទទួល​បាន​សរុប​ទាំង​ប្រាក់ឧបត្ថម្ភ​ក្នុង​នោះ គឺ​មាន​ចំនួន ២ ២០០ ០០០ រៀល ដោយ​ក្នុង​ចំណោម​ទឹកប្រាក់​សរុប​នោះ មាន​ទឹកប្រាក់​ឧបត្ថម្ភ​ពី​សម្ដេច ១ លាន​រៀល និង ទឹកប្រាក់​ប្រចាំខែ ១ លាន ២ សែន​រៀល ។ រីឯ​ប្រាក់​លើកទឹកចិត្ត​ក្នុង​ការហ្វឹកហាត់​ក្នុង​ម្នាក់ៗ​ទទួលបាន ៨ ម៉ឺន​រៀល​បន្ថែមទៀត ដែល​ជា​ទឹកប្រាក់​ដែល​រាប់​រង​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ។​

​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ទៅ​កាន់​អាណា​ព្យាបាល​ថា កុំ​បារម្ភ​ពី​សុវត្ថិភាព​ដែល​ចូល​ធ្វើ​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​។​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា បើ​គ្មាន​អាវុធ​គ្រប់គ្រាន់ គឺ​មិន​ឱ្យ​ចូល​សមរភូមិ​នោះឡើយ ពោល​បើ​គ្មាន​សម្ភារៈ បរិក្ខា​ពេទ្យ​គ្រប់គ្រាន់​សម្រាប់​ស្លៀកពាក់​ធ្វើ​សកម្មភាព​ទេ គឺ​មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​នោះឡើយ​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​ការចិញ្ចឹម​ចំនួន ១០០ ថ្ងៃ​ហើយ ស្ថាន​ការ​នៅតែ​មិន​ទាន់​ធូរស្រាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​ស្នើ​ជំនួយ​ថវិកា​ពី​រដ្ឋ​ដើម្បី​សម្រួល​ក្នុង​រឿងនេះ ។​ក្រៅ​ពី​ដាក់​គ្រូពេទ្យ​ស្មគ្រចិត្ត​បន្ថែម​លើ​គ្រូពេទ្យ​ដែល​មាន​ជាង​២​ម៉ឺនា​ក់ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា គ្រូពេទ្យ​របស់​កងទ័ព​ក៏​ត្រូវ​បាន​ចាត់ចែង​រៀបចំ​ត្រៀមលក្ខណៈ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​ផងដែរ​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្លាំង​ដែល​ត្រូវ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​មាន​ចំនួន​៤ រួមមាន​៖ ពេទ្យ​រដ្ឋ យោធា នគរបាល និង​ស្ម័គ្រចិត្ត​។​

​សម្តេច​តេជោ ហ៊ុន សែន បានឥ្យដឹង​ថា​រដ្ឋាភិបា​ល​បាន​ត្រៀម បន្ទប់​ជាង​៣០០០​បន្ទប់ សម្រាប់​អ្នកជំងឺ​កូវី​ដ​១៩​។​ទាកទង​និង​បង្ទប់​សម្រាកសម្រាប់​ព្យាបាល​នេះ​ម្ចាស់​អតីត​សណ្ឋាគារ​អាំងទែ​កុងតឺណង់​តាល់​មិន​យក​ថ្លៃឈ្នួល​ពី​រាជរដ្ឋាភិបាល​នោះទេ​។ សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​នេះ​ជា​កាយវិការ​មនុស្សធម៌​ដែល​សង្គម​ត្រូវការ​។​«​ឥលូវ​នេះ​គ្រាន់តែ​បន្ទប់​សម្រាប់​ត្រៀម​បម្រុង ដោះស្រាយ​បញ្ហា​នេះ (COVID-19) បាន​កើន​ឡើង​ជាង​៣,០០០​បន្ទប់ នៅ​ទូទាំង​ប្រទេស បន្ទាប់ពី​មាន​បទបញ្ជា​ហើយ​ដែល​ក្នុងនោះ មាន​សណ្ឋាគារ មាន​ទាំង​សាលារៀន ដែល​ភាគច្រើន​ជា​និវេសនដ្ឋាន​គ្រូបង្រៀន និង​របស់​សិស្ស​ដែល​ពេល​នេះ​សាលា​ទាំងអស់​ត្រូវបាន​ផ្អាក​»​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ប្រទេស​ក្រ តែ​ចិត្តធំ ពោល​រាល់​អ្នក​កើត​ជំងឺ​លើដី​កម្ពុជា ត្រូវ​ទទួលបាន​ការព្យាបាល​ជន​បរទេស​ដោយ​មិន​បង់ថ្លៃ​។ សម្តេច​តេជោ​បាន​ថ្លែងថា ការព្យាបាល​នេះ​គឺជា​កាតព្វកិច្ច​របស់​កម្ពុជា​។​

​យោងតាម​អង្គការ​សុខភាព​ពី​ភព​លោក​( WHO )​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អាមេរិក​អាច​ក្លាយជា​មជ្ឈមណ្ឌល​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​ប្រទេស​មាន​ភាពជឿនលឿន​លើ​ផ្នែក​វេជ្ជសាស្ត្រ​កំពុង​ទទួល​បរាជ័យ​ខ្លាំង​ចំពោះ​ជំងឺ​កូវី​ដ​១៩​។​សម្តេច​តេជោ ហ៊ុន សែន ថា មាន​អ្នក​មើលងាយ​លើ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ តែ​អ្នក​មើលងាយ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​របស់គេ កំពុង​រាតត្បាត​ធ្ងន់ធ្ងរ​ដោយសារកូ​វីដ​១៩​។​
​ទាក់ទង​បញ្ហា​នេះ​សម្តេច​តេជោ ហ៊ុន សែន និយាយថា អ្នកខ្លាំង​មិន​ប្រាកដ​ថា​ខ្លាំង​ទេ ហើយ​អ្នក​ខ្សោយ ក៏​មិន​ប្រាកដ​ថា​ខ្សោយ​នោះដែរ ព្រោះតែ​
​ការមើលស្រាល​សភាពការណ៍ និង​ចាត់វិធានការ​មិនទាន់​។​

​ចំពោះ​ការសម្រេចចិត្ត​មិន​យក​និស្សិត​ចេញ​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​មក​ដល់​ពេល​នេះ​គ្មាន​និស្សិត​នៅ​ចិន​ណា​ម្នាក់​រង​គ្រោះ​ដោយកូវី​ដ​១៩​នោះទេ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​ពេល​នោះ​សម្តេច​សម្រេច​ចិត្ត​យក​យន្តហោះ​ទៅ​ដឹក​និស្សិត​មកពី​វូ​ហាន នឹង​នាំឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន ហើយ​អាច​សាង​កំហុស​ដោយ​នាំ​មេរោគ​ចូល​ស្រុក​ថែមទៀត​ផង​។​អ្នក​ធ្លាប់​ចោទ​និង​រិះគន់​សម្តេច​លើ​ការសម្រេច​មិន​យក​និស្សិត​មកពី​វូ​ហាន​ល្មម​ភ្លឺភ្នែក​ហើយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​គ្មាន​គោលការណ៍​ជម្លៀស​និស្សិត​ចេញ​ពី​ប្រទេស​កំពុង​កើត​ជំងឺ​កូវី​ដ​១៩​នោះឡើយ​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អង្វរ​ដល់​និស្សិត​សិក្សា​នៅ​អាមេរិក​ប្រមាណ​១២​នាក់ ដែល​មាន​បំណង​វិល​មក​ប្រទេស​កម្ពុជា​វិញ សុំ​កុំ​ត្រឡប់​មក​កម្ពុជា​ព្រោះ​អាច​នាំ​មេរោគ​មកឱ្យ​ក្រុមគ្រួសារ​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​អំណរ​ព្រះ​គុណ​ថ្វាយ​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ដែល​បាន​សព្វព្រះរាជហឫទ័យ​ព្រះរាជទាន​ព្រះ​រាជទ្រព្យ​ផ្ទាល់ខ្លួន​សម្រាប់​ដោះស្រាយ​បញ្ហា​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​ការឧបត្ថម្ភ​របស់​ស​ប្បុរ​សជន​សម្រាប់ធ្វើ​សកម្មភាព​ប្រយុទ្ធ​នឹង​កូវី​ដ​១៩ មាន​ទឹកប្រាក់​ជិត ៩​លាន​ដុល្លារ​ហើយ​។​សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា នៅតែ​ទទួល​ថវិកា​សប្បុរសជន​នានា​រហូតដល់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ត្រូវ​បាន​បិទ​បញ្ចប់​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ក្រោយពេល​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ជំងឺ​កូវី​ដ​១៩ ត្រូវ​បាន​បិទ​បញ្ចប់​ថវិកា​សប្បុរសជន​បើ​នៅ​សល់ នឹង​បង្វែរ​ទៅ​មូលនិធិ​គន្ធបុប្ផា ឬ​ចំណាយ​លើ​សេចក្តីត្រូវការ​ចាំបាច់រ​បស់​សុខាភិបាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​បាន​ឆ្លង​ពី​រ​ដំណាក់កាល​ហើយ​សម្រាប់​ជំងឺ​កូវី​ដ​១៩​នេះ​។ ដំណាក់​ទី​១ ទប់ស្កាត់​កុំឱ្យ​មាន​ការឆ្លង​មកពី​ខាងក្រៅ ដែល​ការ​ទប់ទល់​នេះ​ធ្វើ​បាន​រយៈពេល​ប្រមាណ​ពី​រ​ខែ​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​ចំនួន​៦​រួមមាន អាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី អេស្បាញ និង​អ៉ីរ៉ង់ នៅតែ​ជា​ប្រទេស​ជាប់​បំរាម​មិន​ឱ្យ​ចូល​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​គ្រប់គ្រង​ជាបន្ទាន់​សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ដោយ​រៀបចំ​ដាក់​អ្នក​មក​ពី​ថៃ​នោះ ស្ថិតនៅ​ក្នុង​ផ្ទះ​និង​ស្នើ​ដល់​អ្នក​មក​ពី​ថៃ​កុំអាល​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មន្ត្រី​កម្ពុជា​ទាំងអស់​ត្រូវ​ឈប់​ចេញ​ទៅ​ឈប់​ទៅ​ប្រជុំ​នៅ​ក្រៅប្រទេស​។​កិច្ចប្រជុំ​អន្តរជាតិ​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​លុបចោល​។ សម្តេច​តេជោ ក៏​កំពុង​ពិនិត្យ​ផង​ដែរ​ថា តើ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នឹង​ត្រូវ​នៅ​ចុងឆ្នាំ​នេះ​ដដែល ឬ​ត្រូវ​លើក​ពេល​?

​ទាក់ទង​រឿង​បិទ​ព្រុំដេន​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការបិទ​ព្រំដែន​ដោយ​ភាគី​វៀតណាម សម្តេច​មិន​បានដឹង​នោះទេ​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ច្រក​ប៉ោយ​ប៉ែត​ចំណូល​ពន្ធគយ​មាន​ជិត ១​លាន​ដុល្លារ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។ ចំណូល​ពន្ធគយ​នៅ​ព្រំដែន​ជាមួយ​ឡាវ និង​វៀតណាម នៅតែ​មាន​ដដែល ដែល​នេះ​បង្ហាញថា សកម្មភាព​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​នៅតែមាន​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​មាន​ការត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​នៅតាម​ព្រលានយន្តហោះ​។​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទាក់ទង​ទៅ​ពេទ្យ​ពេល​មានការ​សង្ស័យ​មាន​ជំងឺ​កូវី​ដ​១៩​។​

​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ដល់​អ្នក​កាន់​សាសនា​ទាំងអស់ អប់រំ​ដល់​សាស​និក​ក្នុង​ការការពារ​ជំងឺ​កូវី​ដ​១៩​។​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​បញ្ឈប់​ការរើសអើង​ចំពោះ​ខ្មែរ​-​ឥស្លាម​។​

​សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំងអស់ ឱ្យ​បញ្ចូល​សារ​អប់រំ​ពី​ការការពារ​ជំងឺ​កូវី​ដ​១៩​នេះ ទៅក្នុង​ខ​ល​ធូន (Call Tune)​។​
​សម្តេច​តេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល​គ្មាន​ផែនការ​បិទ​ផ្សារ អាហា​រដ្ឋា​ន ហាង​កាហ្វេ និង​គ្មាន​ផែនការ​បិទ​រោងចក្រ​នោះឡើយ​។​
​សម្តេច​តេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិន​បិទ​ពិធី​បុណ្យចូលឆ្នាំ​នោះ​ឡើយ តែ​កុំ​ប្រមូលផ្តុំ​ច្រើនពេក​។ ការប្រកួត​ប្រដាល់​ត្រូវ​បាន​ស្នើ​សុំ​ផ្អាក​សកម្មភាព​ចាប់ពី​សប្តាហ៍​នេះ​តទៅ​។​សម្តេច​ប្រកាស​ថា​៖​ជំនួប​ជា​ច្រើន​ត្រូវបាន​លុប​ចោល​ហើយ មានដូចជា​ជួប​កីឡាករ ជួប​សហគ្រាស​ធុន​តូច និង​មធ្យម និង​ជួប​អាហារ​ស្រាយ​បួស​ជា​ដើម​។​

​សម្តេច​តេជោ ហ៊ុន សែន ស្នើ​សុំ​កុំឱ្យ​ប្រើ​អបិយ​ជំនឿ ដើម្បី​បណ្តេញ​ជំងឺ​កូវី​ដ​១៩​។​
​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ទៅ​កាន់​ក្រុមការងារ​បក្ស​ប្រជាជន​កម្ពុជា និង​សមាជិក​សភា ឱ្យ​ទិញ​ក្រមា ម៉ាស់​ចែកជូន​ប្រជាពលរដ្ឋ​។​
​សម្តេច​តេជោ ហ៊ុន សែន ព្រមាន​បិទ​ឱសថ​ស្ថាន និង​រឹបអូស​យក​ម៉ាស់​ពី​ឱសថស្ថាន​ទាំងឡាយ ដែល​លក់​ម៉ាស់​ថ្លៃ​ហួសហេតុ​។​
​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​គាំទ្រ​ចំណាត់ការ​នៅតាម​រោងចក្រ សហគ្រាស ដែល​បាន​ចាត់វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​។​
​សម្តេច​តេជោ ហ៊ុន សែន គាំទ្រ​ឱ្យ​ក្រសួង ស្ថាប័នរដ្ឋ​បែង​ចែង​ម៉ោង​គ្នា​ធ្វើការ ឬ​អ្នក​ខ្លះ​អាច​ធ្វើការ​តាម​អន​ឡាញ​ពី​ផ្ទះ​។​តាម​ក្រសួង ស្ថាប័នរដ្ឋ ឱ្យ​បញ្ឈប់​ការ​ស្កេន​មេដៃ​ចូលធ្វើ​ការងារ​។​
​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​កុំឱ្យ​មាន​ការរើសអើង​ចំពោះ​ជាតិ​សាសន៍ និង​សាសនា ពាក់ព័ន្ធ​ជំងឺ​កូវី​ដ​១៩​នេះ​។​សម្តេច​តេជោ ហ៊ុន សែន ចង់​ឱ្យ​មេសា​សនា​ផ្នែក​មូស្លីម និង​គ្រឹស្ត​នៅ​កម្ពុជា បញ្ចេញ​សារ​អប់រំ​ដល់​សាសនិក​របស់ខ្លួន ការពារ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រាប់​ទៅ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​តាម​ខេត្ត ចុះ​ដោះស្រាយ​រាល់​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ជំងឺ​កូវី​ដ​១៩​។​
​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​អាណា​ព្យាបាល​ជួយ​បង្រៀន​កូន​ក្នុង​កំលុងពេល​នៃ​ការបិទ​សាលារៀន​និង​បាន ព្រមាន​គ្រូ​ដែល​ប៉ុនប៉ង​បើក​បង្រៀន​គួរ​។ សម្តេច​តេជោ​ហាម​ផ្តាច់​មិន​ឱ្យ​បង្រៀន​គួរ​នោះឡើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងថា សម្ដេច​កំពុង​ពិចារណា ក្នុងការ​ទូលថ្វាយ​សូម​ព្រះ​រាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​ដាក់​ប្រទេស​ឱ្យ​ស្ថិតនៅ​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​ដែល​ជំងឺ​កូវី​ដ​១៩ កំពុង​រីក​រាលដាល នៅក្នុង​ប្រទេស​កម្ពុជា​។​
«​ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ​លទ្ធភាព​ប្រើប្រាស់​នូវ​មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ ខ្ញុំ​មិន​ចង់​ប្រើ​ទេ ក៏​ប៉ុន្តែ​បើ​ការអំពាវនាវ​របស់​ខ្ញុំ គ្មាន​ប្រសិទ្ធភាព​។ មាត្រា​២២ ដែល​ចែង​ថា ក្នុង​ប្រទេស​ដែល​មាន​មហន្តរាយ ជួប​នូវ​គ្រោះអាសន្ន ព្រះមហាក្សត្រ​ទ្រង់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដោយ​មាន​ការឯកភាព​ពី​នាយករដ្ឋមន្ត្រី ពី​ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា ដូច្នេះ​ខ្ញុំ​ក៏​អាច​ស្នើសុំ​ការឯកភាព​ពី​ប្រធានរដ្ឋសភា ពី​ប្រធាន​ព្រឹទ្ធសភា និង​ស្នើសុំ​ពី​ព្រះមហាក្សត្រ​ចេញ ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​»​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវី​ដ​១៩​នេះ មាន​ប្រទេស​ដទៃ​បាន​ធ្វើ​រួចហើយ ដូចជា​ប្រទេស​ថៃ ប្រទេស​ឥណ្ឌា​ក៏​បាន​ប្រកាស​រួច​ហើយ​។ សម្តេច​តេជោ​បញ្ជាក់ថា សម្តេច​កំពុង​ឲ្យមាន​ការសិក្សា​អំពី​វិសាលភាព នៃ​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នេះ​។​សម្តេច​តេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជា​នឹង​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​១៩​។​

​សូមជម្រាបថា គិត​រហូត​មកដល់​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​សរុប​៩៦​នាក់​៩​ស្ត្រី​២៥​នាក់​) ក្នុងចំណោម​នោះ​ក៏​មាន​អ្នកជំងឺ​៦​នាក់ បាន​ជាសះស្បើយ​ផងដែរ ដែល​មាន​ជនជាតិ​ចិន​១​នាក់ ជនជាតិ​អង់គ្លេស​១​នាក់ និង​ជនជាតិខ្មែរ​៤​នាក់​។ ជនជាតិ​បារាំង​២​នាក់​ថ្មី​ទៀត​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​រកឃើញ​ថា​មាន​ជំងឺ​កូវី​ដ​១៩ នេះ​បើ​តាម​ការលើកឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៕

Filed in: ព័ត៌មានជាតិ