សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ច្រក​អូរ​ស្មាច់​មនុស្ស​ហាម​តែមាន់​ចេញចូល​បាន​!

​ច្រក​អូរ​ស្មាច់​មនុស្ស​ហាម​តែមាន់​ចេញចូល​បាន​!

​ឧត្ដរមានជ័យ​៖ នៅ​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​ឲ្យដឹងថា​មាន​រថយន្ដ​ថៃ​ប្រភេទ​កូរ៉េ​ដឹក​សត្វ​មាន​ងាប់​ជិត​២​តោន​ពីស្រុ​សៀម​ដោយ ក្រុមហ៊ុន​S2V(​ឆាយ​ណា​)​តាម​ច្រក​អូរ​ស្មាច់​ដែល​គេ​ជឿ​ថា​អាច មានការ​ត្រូវរ៉ូវ​និង​ឃុបឃិត​គ្នា​ជាមួយ​និង​មន្ដ្រី​ជំនាញ​ពាក់​ពន្ធ​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​ទើប​អា​ចនាំមាន់​ងាប់​ពី​ប្រទេស​ថៃ​បាន​ដោយ​សេរី​បាន​។

​ប្រជាពលរដ្ឋ​ថា​មន្ត្រី​ដែល​ពាក់​ពន្ធ័​អាចមាន​៖​ទី​១៖​ឯកឧត្ដម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​។​ទី​២៖​លោក​សូត​ស៊ី សុខ ឃាង ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ឧត្ដរមានជ័យ​។​ទី​៣៖​លោក តាញ់ បុត្តា មេ​ពេទ្យសត្វ​ខេត្ត​ឧត្ដរមានជ័យ​។​

​សូន​ម​បញ្ជាក់​ថា​ច្រក ទ្វារ​អន្តរជាតិ​អូ​ស្មាច់​បាន​ប្រកាស​បិទ​តាំងពី​ថ្ងៃ​ទី​២១​មីនា​កន្លង​ទៅ​ថ្មីៗ​កន្លងទៅ ព្រោះតែ​ការ​រាតត្បាត​នៃ​វីរុស​COVID១៩ តែ​បែ​ជា​ក្រុមហ៊ុន​S2V(​ឆាយ​ណា​)​អាច​យក​មាន់​ងាប់​ដែល​ជា​ប្រភព​មេរោគ​ព្រោះ​គ្មាន​ការត្រួតពិនិត្យ​នាំ​ចូល​មក​មកពី​ប្រទេស​ថៃ ដឹកជញ្ជូន​ចែក ចាយ​ពេញ​ប្រទេស​យ៉ាង​រលូន​ទៅវិញ​?​។​

​តែ​លោក​សូត្រ សី​សុខ​ឃាង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧត្សរមានជ័យ បាន​បដិសេធ​ប្រាប់​កាសែត​ថា​មិន​មាន​ការ​នាំចូល​សត្វ​មាន់​នោះ​ទេ​ព្រោះ​ច្រកទ្វា​បាន​បិត​ចាប់តាំងពី​ថ្ងៃ​ទី​២១​មក​ម្លេះ​ហើយ​បើ​មានការ​នាំចូល​សត្វ​មាន់​គឺ​លោក​មិន​បានដឹង​ទេ​ព្រោះ​គ្មាន​គេ​ប្រាប់ និង​គ្មាន​ច្បាប់​អនុញ៉ាត លោក​បន្តរ​ថា​នេះ​ជា​រឿង​របស់​មន្ដ្រី​គយ​ច្រកទ្វារ​(​ស៊ិក​)៕

Filed in: ព័ត៌មានជាតិ