សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មហាក្សត្រ​ម៉ាឡេស៊ី​ទ្រង់​សម្ងំ​១៤​ថ្ងៃ​តាមដាន​ជម្ងឺ​កូ​វិដ​១៩

​មហាក្សត្រ​ម៉ាឡេស៊ី​ទ្រង់​សម្ងំ​១៤​ថ្ងៃ​តាមដាន​ជម្ងឺ​កូ​វិដ​១៩

ម៉ាឡេស៊ី​៖ ព្រះមហាក្សត្រ​ម៉ាឡេស៊ី និង​អគ្គមហេសី បាន​សម្រេច​ព្រះទ័យ​គង់ប្រថរាប់​នៅ​ដាច់​ដោយឡែក​ដើម្បី​តាមដាន​ព្រះរាជសុខភាព រយៈពេល​១៤​ថ្ងៃ បន្ទាប់​ពី​អ្នក​បម្រើការ​ក្នុង​ព្រះបរមរាជវាំង Istana Negara ចំនួន​៧​នាក់​ផ្ទុក​ជំងឺ​ថ្មី​កូវី​ដ​-១៩​។

​សេចក្ដីថ្លែងការណ៍ របស់​ព្រះបរមរាជវាំង​អ៊ិ​ស្តា​ណា​នី​ហ្កា​រ៉ា​( Istana Negara )​ចេញ​កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មីនា បានឲ្យដឹងថា អ្នក​បម្រើការ​ក្នុង​ព្រះបរមរាជវាំង​ចំនួន​៧​នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​គូ​ឡា​ឡាំ​ពួរ បន្ទាប់ពី​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​ថ្មី​កូវី​ដ​-១៩​។ បច្ចុប្បន្ននេះ ក្រសួង​សុខាភិបាល​ក៏​កំពុង​កំណត់​អត្តសញ្ញាណ​នៃ​ប្រភព​ឆ្លង​របស់​អ្នកជំងឺ​ទាំង​៧​នោះ​ផង​ដែរ​។ ជាមួយគ្នានេះដែរ រាល់​អ្នក​ទាំងឡាយ​ណា ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​ទាំងនោះ ត្រូវបាន​គេ​ណែនាំ​ឲ្យទៅ​ធ្វើតេស្ដ​រក​មេរោគ និង​ដើម្បី​ធានា​សុវត្ថិភាព គឺ​តម្រូវឲ្យ​នៅ​ដាច់​ដោយឡែ​ក​ពី​អ្នកដទៃ​រយៈពេល​១៤​ថ្ងៃ​តែ​ម្ដង​។​

​ព្រះមហាក្សត្រ​ស៊ុល​តង់​អាឌុ​លឡា​ស៊ុល​តង់​អា​ម៉ាដ​ស្ហា​( Sultan Abdullah Sultan Ahmad Shah) និង​អគ្គមហេសី​របស់​ទ្រង់ Tunku Azizah Aminah Maimunah Iskandariah បាន​ធ្វើតេស្ដ​រក​មេ​រោគកូ​វីដ​-១៩​នោះ​រួច​ហើយ ដោយ​លទ្ធផល​របស់​ទ្រង់​ទាំងពីរ​អង្គ​គឺ​អវិជ្ជមាន​។ ទោះជា​យ៉ាងណា​ក៏ដោយ ទ្រង់​ទាំងពីរ​អង្គ បាន​សម្រេច​ព្រះទ័យ​គង់នៅ​ដាច់​ដោយឡែក​ក្នុង​ព្រះបរមរាជវាំង​រយៈពេល​១៤​ថ្ងៃ ដែល​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ពុធ​មកម្ល៉េះ​។​

​សូមជម្រាបថា ប្រទេស​ម៉ាឡេស៊ី​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវី​ដេ​-១៩ ចំនួន​២៣​នាក់ និង​មាន​ករណី​ឆ្លង​សរុប​ចំនួន​២,០៣១​នាក់ ដែល​ជា​តួលេខ​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​យោង​ទៅតាម​តារាង​ទិន្នន័យ Tracking Coronavirus របស់ BNO News គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៧ ខែ មីនា ឆ្នាំ ២០២០ ៕

Filed in: អន្តរជាតិ