សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​វរសេនីយ៍ទោ ចាន់ តិ ច​ហុង អាយុ​ជាង​២០​ឆ្នាំ​ឡើង​ស្នងការរង​ដោយសារ​ចេះ​អង់គ្លេស​និង​ចិន​!

លោក​វរសេនីយ៍ទោ ចាន់ តិ ច​ហុង អាយុ​ជាង​២០​ឆ្នាំ​ឡើង​ស្នងការរង​ដោយសារ​ចេះ​អង់គ្លេស​និង​ចិន​!

​ខេត្ត​កណ្តាល ​៖ ​ប្រា​វ៉ូ​ហេតុតែ​គេ​អ្នកចេះ​និង​មាន​ធនធាន​មិនទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ផង​ឡើង​ស្នងការរង​នគរបាល​ខេត្ត​បាត់​! នគរបាល​ចាស់ៗ​ដាំចេក​ទុក​ទៅ​។​លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង អាយុ​ជាង​២០​ឆ្នាំ ដែល​ចូល​ក្រប​ខណ្ឌ​នគរបាលជាតិ​មិនទាន់បាន​៥​ឆ្នាំ​ផង ត្រូវបាន​តែងតាំង​ជា​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​យ៉ាង​ស្ងៀមស្ងាត់​។

​តាម​ប្រកាស​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២០ បាន​សម្រេច​តែងតាំង​មុខ​តំណែង​លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង អត្តលេខ​៧៧៩០៥ ដែល​មាន​អាយុ​២០​ឆ្នាំ​ស្តើង​ពី​នាយរង​ការិយាល័យ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ទៅ​ជា​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។​

​ចំពោះ​លោក ចាន់ តិច​ហុង មន្ដ្រី​នគរបាល​ខ្លះ​មិន​ទាំង​ស្គាល់ឈ្មោះ និង​តួនាទី របស់​លោក​ផង មនុស្ស​ភាគច្រើន ទើប​តែ​ស្គាល់​លោក ចាន់ តិច​ហុង នៅក្នុង​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​របស់​មន្ដ្រីនគរបាល​ជាតិ នៅពេល​នេះ​តែប៉ុណ្ណោះ ។​សាធារណៈជន​ពិតជា​មិនដឹងថា លោក ចាន់ តិច​ហុង មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ​របស់​លោក​កម្រិត​ណា​ទេ ទើបបានជា​លោក​ទទួលបាន​មុខតំណែង និង​តួនាទី​លឿន​យ៉ាង​នេះ ខណៈ​មាន​មន្ដ្រីនគរបាល​ចាស់ៗ និង​មាន​ស្នាដៃ​មួយចំនួន មិន​ហ៊ាន​ស្រ​ម៉ៃ ឬ​យល់សប្ដិ​ឃើញ​តំណែង​នេះ​ផង​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ នគរបាល​ខេត្ត​ដែល​មាន​ឪពុក​ធ្លាប់ធ្វើ​ជា​ចៅហ្វាយខេត្ត​កណ្តាល​បាន​បកស្រាយ​ការពា​រថា​៖
១. លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង មុន​ឡើងជា​ស្នងការរង គឺ​មាន​តួនាទី​ជា​នាយរង​ការិយាល័យ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ដែល​តាម​ឋានៈនុក្រុម​តំណែង​នេះ ស្មើ​នឹង​នាយការិយាល័យ​នៅតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ដូច្នេះ ការឡើង​តំណែង​របស់​គាត់ គឺ​ពុំ​មាន​ផ្លោះ​ទេ គឺ​ឡើង​តាម​ឋានុ​ក្រម​មួយ​ថ្នាក់​។​២. លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង មានចំណេះដឹង​ភាសា​ចិន និង​អង់គ្លេស ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ត្រូវការ​។​

៣. លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង បាន​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ស៊ីវិល រយៈពេល​៥​ឆ្នាំ និង​នគរបាល​៥​ឆ្នាំ​សរុប​មក​បាន​បម្រើការ​ងារ​រដ្ឋ ១០​ឆ្នាំ​មកហើយ​(​កុំ​ចេះតែ​ថា​បើ​មិន​ដឹង​នោះ​!!!)​។​បើ​គិត​ទៅ​លោក​ចាន់​តិច​ហុង​ចូល​ធ្វើការ​រដ្ឋ​តាំង​រៀន​មិនទាន់​ចប់​ចេញពី​សាលា​ណុះ​។​មិនដឹងថា​តើ​លោក​ពេជ្រ​ប៊ុនធិន​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ជ្រាប​ដែរ​ឬ​អត់​ទេ​រឿង​លោក​ចាន់​តិច​ហុង​ចូល​ក្រប​ខណ្ឌ​តាំ​ពី​មិន​ទាន់​គ្រប់​អាយុ​នោះ​?​។​

Filed in: ព័ត៌មានជាតិ