សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

១៨​មិនា​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វិដ​១៩​ចំនួន​៣៧​នាក់​ហើយ​

១៨​មិនា​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វិដ​១៩​ចំនួន​៣៧​នាក់​ហើយ​

​ភ្នំពេញ ៖ ក្រសួង​សុខាភិបាល បានប្រកាស​រក​ឃើញ​អ្នក​ផ្ទុ​កកូ​វីដ​-១៩ ចំនួន​៤​ករណី​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​អ្នក​ផ្ទុក​វីរុស​នេះ​កើន​ដល់​៣៧​នាក់​ហើយ​។

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​១៨​ខែ​មីនា​នេះ ស្តី​ពី​ការរកឃើញ​២​ករណី​ថ្មី​ទៀត​នោះ ជា​បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ដែល​វិល​ត្រឡប់ មកពី​ចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី និង​២​ករណី​ថ្មី ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​មាន​វីរុស​កូវី​ដ​-១៩​។ សរុប​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​នៅ​ទូទាំង​ប្រទេស គិត​យប់​ថ្ងៃ​ទី​១៨​មីនា​នេះ ចំនួន​៣៧​នាក់ (​ស្រី​២​នាក់​) ។​

​ក្រុមការងារ​របស់​ក្រសួង​សុខាភិបាល កំពុងតែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ករណី​ថ្មី​ជា​បន្ត​ទៀត ហើយ​នឹង​បន្ត​ជម្រាប់​ជូន​ដល់​បងប្អូន​សាធារណជន ប្រសិនបើ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ថ្មី​ណា​ផ្សេងទៀត​.​។​សូមបញ្ជាក់​ថា លោកស្រី ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​និង​ជា​អ្នកនាំពាក្យ នៅក្នុង​ស​ន្និសិទ​កាសែត​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរ្ដឋាភិបាល​នា​ព្រឹក​ថ្ងៃ ១៨ មីនា បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រសួង​សុខាភិបាល​មិន​មាន​ការ​ទាមទារ​យក​លុយ​ពី​សាធារណជន ពេល​មក​ពិនិត្យ​រក​វីរុស COVID-19​ទេ​។​

​លោកស្រី​បញ្ជាក់​ថា មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាននាំគ្នា​បង្ហោះ និង​ចែក​ចាញ​ថា​៖ «​ធ្វើតេស្ត​រក COVID-19 បើ​ពិនិត្យ​ឃើញ​វិជ្ជមាន​(​ផ្ទុក​ជំងឺ​) គឺ​មិន​អស់​លុយ​ទេ តែបើ​ពិនិត្យ​ឃើញ​អវិជ្ជមាន​(​មិន​ផ្ទុក​ជំងឺ​) គឺ​អស់​លុយ​»​។ លោកស្រី​បន្ត​ថា​៖ «​រឿង​ដែល​ថា ក្រសួង​យកលុយ​ពេល​មក​ធ្វើ​តេស្ត​នោះ គឺ​ជា​ការវាយប្រហា​រវិស័យ​សុខាភិបា​លហើយ​។ កន្លងមក​យើង​បាន​ធ្វើតេស្ត​លើ​ពលរដ្ឋ ១១១២​ករណី​ហើយ ទាំងនោះ​រួម​បញ្ចូល​ទាំង​អ្នក​ផ្ទុក​ទាំង​៣៥​នាក់ ដោយ​មិន​បាន​ទាមទារ​យក​លុយ​ពី​អ្នក​ទាំងនោះ​ឡើយ ពោល​គឺ​រដ្ឋ​ជា​អ្នកចេញលុយ​បន្ទុក​ទាំងអស់​»​។​

​រដ្ឋលេខាធិការ​រូបនេះ បាន​បន្ថែមថា​៖ «​បើ​សាធារណជន​សង្ស័យថា​ខ្លួន​មាន COVID-19 សូម​ទាក់ទង​រក​ការពិនិត្យ​ពី​មន្ត្រី​ជំនាញ និង​មន្ទីរ​សុខាភិបាល ហើយ​ការពិនិត្យ​រក​វីរុស​នេះ មិន​មាន​ការ​យក​លុយ​ទេ​។ មួយទៀត បើ​ថ្ងៃ​នេះ​យើង​មិន​មាន COVID-19 តែ​ស្អែក​អាចមាន បើ​យើង​មិន​បាន​ការពារ​ខ្លួន​។​» បានន័យថា​បើ​គ្មាន​ការថែរក្សា​ខ្លួន​ទេ​ការ​មក​ធ្វើ​តេស្ត​ដោយ​គ្មាន​រោគសញ្ញា​គ្មាន​ប្រយោជន៍​។​

​សម្រាប់​ចំនួន​មេ​រោគកូ​វីដ​១៩ លោក​ស្រី​ថា​មាន​ចំនួន​ថយចុះ​ជា​បណ្តើរៗ​ហើយ ដោយសារតែ​មាន​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​។​

​លោកស្រី​វេជ្ជ​បណ្ឌឹត​បន្តថា ប្រសិនបើ​មនុស្សមា្ន​ក់​មានសុភាព​ល្អ មិន​ជក់បារី មិនមាន​ជំងឺ​ផ្សេងៗ​ក្នុង​រាង្គ​កាយ​ទេ វីរុស​covid19​នេះ មិន​អាច​វាយលុក​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នក​ឆ្លង​បានទេ​។ ដូច្នេះ លោកស្រី​ស្នើឱ្យ​បន្ត​រក្សា​អនាម័យ​ជាប្រចាំ តាមរយៈ​លាងដៃ​នឹង​សាប៊ូ លាងដៃ​ជាមួយ​ទឹក​អាកុល និង​កាត់បន្ថយ​ចេញ​ទៅ​ក្រៅ​ដែល​មាន​មនុស​ប្រមូលផ្តុះ​ច្រើន ហាម​ប៉ះពាល់​អ្នក​ដែល​មាន​ជម្ងឺ ក្អក ឈឺ​ករ ក្តៅខ្លួន ជាដើម​។​

 

Filed in: ព័ត៌មានជាតិ