សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​សុខាភិបាល​និង​ពាណិជ្ជកម្ម​ឲ្យ​ប្រយត្ន័​ក្នុង​ការទិញ​អាល់កុលម​ក​ប្រើ​!

ក្រសួង​សុខាភិបាល​និង​ពាណិជ្ជកម្ម​ឲ្យ​ប្រយត្ន័​ក្នុង​ការទិញ​អាល់កុលម​ក​ប្រើ​!

​ភ្នំពេញ ៖ ស្របពេល​ដែល​មាន​តម្រូវការ​អាល់កុល​ខ្ពស់​ដើម្បី​បង្ការ​កូវី​ដ​១៩​ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​១៨​មិនា​ដោយ​ណែនាំ​ឱ្យ ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួលបន្ទុក​បច្ចេកទេស​នៅ​តាម​ឱសថ​ស្ថាន នៅ​កម្ពុជា ត្រូវ​ទិញ​អាល់​កុល ដែល​មាន​ប្រភព​ច្បាស់លាស់ ។

​ក្រសួង​សុខាភិបាល បានប្រកាសថា បច្ចុប្បន្ននេះ មាន​ឱសថស្ថាន ឱសថស្ថាន​រង​មួយ​ចំនួន បាន​ទិញ​អាល់កុល​មក​លក់ ដោយ​ពុំ​មាន​ប្រភព​ច្បាស់​លាស់ ដែល​មាន​គុណភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ។​នៅ​កម្ពុជា ដោយ​អាល់កុល​មួយចំនួន មានកា​រលាយ​សារធាតុ​មេ​តា​ណុល​ជាមួយ​អេតាណុល និង​អាល់កុល​មួយចំនួនទៀត ពុំ​មាន​សារធាតុ​អេតាណុល​ទេ គឺមាន​តែ​សារធាតុ​មេ​តា​ណុល​តែប៉ុណ្ណោះ​។​

​ក្រសួង​សុខាភិបាល បាន​ជម្រាប​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា ប្រើប្រាស់​សំរាប់​សំលាប់​មេរោគ គឺជា​ល្បាយ​ដែល​មាន​សារធាតុ​អេតាណុល​ជាមួយ​ទឹក ដោយ​មិន​ត្រូវ​មាន​សារធាតុ​ផ្សេងទៀត​ទេ ជាពិសេស​សារធាតុ​មេ​តា​ណុល​។ ចំពោះ​សារធាតុ​មេ​តា​ណុល​មិន​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​ទេ ដោយ​សារធាតុ​នេះ មាន​មុខងារ​សម្លាប់​មេរោគ​ខ្សោយ​បំផុត ប៉ុន្តែ​វា​អាច​បណ្ដាលឲ្យ​ពុល​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង ក្នុងករណី​ប្រើប្រាស់​សារធាតុ​នេះ​មិន​បាន​ត្រឹមត្រូវ​។​សូមបញ្ជាក់​ថា​ថ្មីៗ​នេះ​មន្ត្រី​កាំកុងត្រូល​ច​បាន​ចុះ​ត្រួតពិនិត្យ​និង​ឱសថស្ថាន​មួយ​នៅ​ក្បែរ​ផ្សារ​អូរ​ឡាំ​ពិ​ក​ដែល​លក់​អាលកុល​គ្មាន​គុណភាព​។​

​យោង​តាម​ហ្វេ​សបុ​ក​របស់​លោក លោក គង់ វុទ្ធី អនុប្រធាន​សាខា កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បានឲ្យ​ដឹង​ពី​ការចុះ​ទៅ​ត្រួតពិនិត្យ​ឪ​សថ​ស្ថាន បាន​ដាក់លក់​អាល់កុល​លាងដៃ​ក្លែងក្លាយ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ ​ប្រជាជន លោក​ថា​៖ អាល់កុល​ដែលមាន​មេ​តា​ណុល​ចំនួន​៤ ពី​ដុង​ស្មើ​២០ លីត្រ ត្រូវបាន​ដកហូត​។ សូម​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​កុំ​ទិញ​ផលិតផល​អាល់កុល​ណា​ដែល​គ្មាន​ស្លាក​សញ្ញា និង​មិន​មាន​ការបញ្ជាក់​ពី​ប្រភព​ច្បាស់លាស់ ដើម្បី​ប្រើប្រាស់ សម្រាប់​ការលាង​សម្អាត​កំចាត់​មេរោគ ឬ​បង្ការ​វីរុស​Covid-19​។​

​គួរបញ្ជាក់​ថា​តាម​វេបសាយ Hello គ្រូពេទ្យ បានឲ្យដឹងថា យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​រកឃើញថា អាល់កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ ភាគច្រើន​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា (​អេ​ទី​លអាល់​កុល​) ដែល​មាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការចម្លង​មេរោគ​ទេ​។ ផ្ទុយទៅវិញ​អាល់​ទាំងនោះ ជា​សារធាតុ​មេ​តា​ណុល ដែល​មាន​បរិមាណ​ខ្ពស់​រហូតដល់ ៨០%​។​

 

Filed in: ព័ត៌មានជាតិ