សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រីក្មេង​១៩​ឆ្នាំ​រកស៊ី​តាម​អន​ឡាញ​មាន​លុយ​ទិញ​ឡាន​ប៊ី​អឹម​ជិះ​!

​ស្រីក្មេង​១៩​ឆ្នាំ​រកស៊ី​តាម​អន​ឡាញ​មាន​លុយ​ទិញ​ឡាន​ប៊ី​អឹម​ជិះ​!

​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​មុខរបរ​ជួញដូរ​តាម​អន​ឡាញ​បាន​និង​កំពុង​ពេញនិយម​ព្រោះ​ចាយ​ដើម​តិច​(​អត់​បង់ពន្ធ​អត់​ជួល​ទីតាំង​អត់​អស់ថ្លៃ​ទឹក​ភ្លើង​)​តែ​បាន​ចំណេញ​ច្រើន​។​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២០ មាន​ពាណិជ្ចករ​ស្រី​វ័យក្មេង​មួយរូប​ទៀត​បាន​បង្ហាញ​ពី​ជោគជ័យ​នៃ​មុខរបរ​របស់​។

​អ្នកលក់​អន​ឡា​ញ ដ៏​ល្បីឈ្មោះ​ម្នាក់ នោះ​គឺ កញ្ញា ឃាង អា​រុណ​ពេជ្រ បាន​បង្ហាញ​អំពី​ភាពជោគជ័យ​របស់​ខ្លួន ដោយ​នាង មាន​វ័យ​ត្រឹមតែ ១៩​ឆ្នាំ​តែ​ប៉ុណ្ណោះ តែ​នាង អាច​សល់​លុយ​រាប់ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ហើយ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុននាង បាន​សរសេរ​រៀបរាប់​ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា​៖”BMW 7-Series 740Li គ្រប់យ៉ាង​បានមកពី​ពាក្យ​ថា​ស៊ូ កាដូ​សម្រាប់​ខ្លួនឯង​អាយុ ១៩​ឆ្នាំ ញើស​ឈាម​និង​ភាពស្មោះត្រង់​ក្នុង​ការរកស៊ី​”​។​

​មហាជន​បាន​នាំគ្នា​ស៊ែរ​ចែករំលែក​យ៉ាងច្រើន និង​បាន​សម្ដែង​ការអបអរសាទរ ចំពោះ​សមត្ថភាព​របស់​ប្អូនស្រី តែ​នៅ​វ័យក្មេង​សោះ តែ​ទទួលបាន​ភាពជោគជ័យ លើស​ពី​ការរំពឹងទុក​បាត់ទៅហើយ​។ គួរ​បញ្ចាក់​ផងដែរ​ថា​បើ​តាម​អ្នក​រកស៊ី​លក់​ឡាន​បានឲ្យដឹងថា រថយន្ត BMW 7-Series 740Li ផលិត​ឆ្នាំ​២០១១ គឺ​មាន​តម្លៃ​ប្រហាក់ប្រហែល​ជិត​៤​ម៉ឺន​ដុល្លារ​អាមេរិក​៕

Filed in: សិល្បៈ កំសាន្ត