សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រោះថ្នាក់​ចរាចណ៍​នៅ​ស្រុក​លំផាត់ ស្លាប់​បុរស​ម្នាក់ និង​របួសធ្ងន់​ក្មេង​ម្នាក់​

​គ្រោះថ្នាក់​ចរាចណ៍​នៅ​ស្រុក​លំផាត់ ស្លាប់​បុរស​ម្នាក់ និង​របួសធ្ងន់​ក្មេង​ម្នាក់​

​ខេត្ត​រតនៈគីរី ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧.៣០​នាទី នៅ​ចំណុច​ភូមិ​ព្រួក​ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្ត​រតនគីរី ។

​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ លួច ដែន ជនជាតិ​ទំពួន បាន​ឌុប​កូន​អាយុ​៣​ឆ្នាំ ដើរ​លេង​តាម​ផ្លូវថ្នល់​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ស្រាប់តែ​មាន​រថយន្ត​ម៉ាក Lexus  R300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​.2.I.3951 បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​រេ​ចង្កូត​មក​បុក​ចំ​ពីក្រោយ ជនរងគ្រោះ​ពេញទំហឹង បណ្តាលឲ្យ​ជនរងគ្រោះ​ជា​ឪពុក​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​កូន​រងរបួស​យ៉ាង​ធ្ងន់ ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​លំផាត់​។​

​ក្រោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ចប់សព្វគ្រប់ សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​នគរបាល​យ​ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាមផ្លូវ​ច្បប់់​៕

 

IMG-20160820-WA0025 IMG-20160820-WA0024

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ