សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​ជិះ​កប៉ាល​ទេសចរណ៍​៥​គ្រឿង​ដែល​វៀតណាម​មិនឲ្យ​ចូល​បាន​មក​ឡើងគោក​ហើយ​!

​អ្នក​ជិះ​កប៉ាល​ទេសចរណ៍​៥​គ្រឿង​ដែល​វៀតណាម​មិនឲ្យ​ចូល​បាន​មក​ឡើងគោក​ហើយ​!

កណ្តាល ៖ អ្នកទេសចរ និង​នាវិក​ប្រមាណ ២០០​នាក់​ដែល​ជិះ​លើ​នាវា​៥​គ្រឿង​ដែល​វៀតណាម​មិនឲ្យ​ចូល​ស្រុក​គេ ត្រូវបាន​អនុញ្ញាតឲ្យ​ធ្វើ​ដំណើរ ចាកចេញ​ពី​ច្រក​ក្អម​សំណរ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ក្រោយពី​ពិនិត្យ​មិនឃើញ​មាន​មេរោគ COVID-19 សម្រាប់​អ្នក​ដែល​ជិះ​នៅលើ នាវា​ទាំងនេះ​។​នេះ​បើ​តាម​លោក រស់ វណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​។

​ក្រោយ​ពិនិត្យឃើញថា ក្រុម​ទេសចរ និង​អ្នក​បម្រើ​ការងារ​នៅ​លើ​នាវា​ទាំងនេះ មិន​មាន​រោគសញ្ញា​ណាមួយ នៃ​ជំងឺ COVID-19 បន្ទាប់ពី​មាន​ការត្រួតពិនិត្យ​ពី​ក្រុម ចត្ត​ឡី​ស័ក ក្រុម​ការងារ​បាន​សម្រេច​ឲ្យ​នាវា អាច​បន្ត​ដំណើរ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេល​ដល់​ភ្នំពេញ ត្រូវ​ធ្វើការ​ធ្វើតេស្ត​ម្តងទៀត​។​
​សូមបញ្ជាក់​ថា នាវា​ទេសចរណ៍​ខ្មែរ ៤​គ្រឿង ដែល​វៀតណាម មិន​ឱ្យ​ចូល​ចត​នោះ បាន​វិលត្រឡប់​មក​ដល់​ច្រក​ក្អម​សំណរ ស្ថិតក្នុង​ស្រុក​លើកដែក ខេត្ត​កណ្តាល នៅ​ល្ងាច និង​យប់​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២០​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ថា ក្នុងចំណោម​នាវា​ទេសចរណ៍​ទាំង ៥​គ្រឿង ដែល​នឹង​ត្រូវ​ចត​នៅ​ច្រក​ក្អម​សំណរ​នេះ (​មួយ​គ្រឿង​កំពុង​ចត​នៅ​ក្អម​សំណរ​រួចហើយ​) នាវា ៣​គ្រឿង មាន​អ្នកទេសចរ​។ ដោយឡែក​នាវា​ពីរ​គ្រឿង​ទៀត មានតែ​អ្នកបម្រើ​ការងា​រលើ​នាវា និង​នាវិក មិន​មាន​អ្នកទេសចរ​នោះឡើយ​។ លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា នាវា​ទាំង ៥​គ្រឿង​ផ្ទុក​មនុស្ស​សរុប ២០០​នាក់ ក្នុងនោះ​អ្នកទេសចរ ៧៧​នាក់​, អ្នកបម្រើ​ការងារ និង​នាវិក ១២៣​នាក់​៕

Filed in: ព័ត៌មានជាតិ