សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នក​ជម្ងឺ​កូ​វិដ​១៩​នឹង​ដេក​នៅ​សណ្ឋាគារ​ផ្កាយ​៥​កណ្តាល​រាជធានី​ចិន​ដឹក​ថ្នាំ​សម្រាប់​២​ពាន់​នាក់​មក​ដល់​!

អ្នក​ជម្ងឺ​កូ​វិដ​១៩​នឹង​ដេក​នៅ​សណ្ឋាគារ​ផ្កាយ​៥​កណ្តាល​រាជធានី​ចិន​ដឹក​ថ្នាំ​សម្រាប់​២​ពាន់​នាក់​មក​ដល់​!

ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​កម្ពុ​ជា បាន​ប្រកាស​អោយ​ដឹងថា​ក្រសួង​បាន​រកឃើញ​វិជ្ជ​មានកូ​វីដ​១៩ ថ្មី​ចំនួន​៩​ករណី​ទៀត​ហើយ​។​ក្នុងនោះ​មាន​៣​ករណី​នៅ​ខេត្ត​កែប ១​ករណី​នៅ​ខេត្តសៀមរាប ១​ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង ២​ករណី​នៅ​ភ្នំពេញ ១​ករណី​នៅ​ខេត្ត​កោះកុង និង​១​ករណី​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ ។​

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល​បាន​រកឃើញ​ករណីយ៍វិជ្ជ​មានកូ​វីដ​១៩​ថ្មី ចំនួន ២១​ករណី​បន្ថែមទៀត ដែល​សរុប​ទាំងអស់​មាន ៣៣​ករណី​ហើយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយសារតែ​ការ​រាតត្បាត​វីរុស​កូវី​ដ​១៩ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អោយ​សាលា​ទូទាំងប្រទេស និង​គ្រប់​កម្រិតសិក្សា​អនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ ហើយ​ថ្ងៃនេះ​ដែរ​ក៏​បាន​ប្រកាស​អោយ​បិទ KTV រោងកុន ក្លឹប​កំសាន្ត និង​ហាម​មិន​អោយមាន​ការជួបជុំ​ប្រគំ​ដន្ត្រី​និង​រៀបចំ​ពិធី​សាសនា​ផ្សេងៗ​នោះឡើយ​។​ខាង​ធនាគារជាតិ​ក៏​បាន​ចេញ​សេចក្តីប្រកាស​អំពី​ការបញ្ចុះ​តម្លៃ​អត្រា​ការប្រាក់​ផងដែរ​ដើម្បី​ជួយ​សម្រាល​។​

​ជាមួយ​និង​ថវិការ​ដែល​បាន​ត្រៀម​ជា​ច្រើន​រយ​លាន​ដុល្លារ​អាមេរិក​ក្រសួង​សុខាភិបាល​បាន​សម្រេច​យក​សណ្ឋាគារ​ក្រេត​ឌូ​ក​(​អតីត​សណ្ឋាគារ​អ៊ិន​ធឺ​កុង​ទីណ​ងា់​តាល់​)​ធ្វើជា​កន្លែង​សំចត​តាមដាន​និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វិដ​១៩​។​ថែម​លើ​នេះ​បើ​យោង​តាម​ការចុះផ្សាយ​នៅក្នុង​ភេ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា​បា​ចេញផ្សាយ​កាលពី​ព្រឹក​មិញ​នេះ​ថា សម្ភារៈ​ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ត​១៩ (COVID-19) ដែល​ជំនួយ​របស់​រដ្ឋាភិបាល​ចិន អាច​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​បើ​តាម​ការបញ្ជាក់​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ទំព័រ Facebook សម្ភារៈ​ប្រើ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ត​១៩ ឬ​ហៅ​ថា «Detection Reagent» គឺ​សម្រាប់​មនុស្ស​ប្រមាណ ២​ពាន់​នាក់​។ សម្ភារៈ​នេះ នឹ​ត្រូវ​ប្រគល់​ជូន​ទៅ​ក្រសួ​ង​សុខាភិបាល​។ ស្ថានទូត​ចិន បាន​អះអាង​ទៀតថា ប្រទេស​ចិន នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ ហើយ​ក៏​នឹង​ខិតខំ​ផ្តល់​ជា​កម្លាំង​គាំទ្រ​ក្នុង​កិច្ច​ការ​ទប់ស្កាត់​ជំងឺ​កូវី​ត​១៩​ផងដែរ ៕

Filed in: ព័ត៌មានជាតិ