សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គេ​កំពុង​ខ្វល់​រឿង​កូរ៉ូណា​ស្ទាវ​៧​នាក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​ក្មេង ប្រុស​ម្នាក់ ដាច់​ដៃ​

​គេ​កំពុង​ខ្វល់​រឿង​កូរ៉ូណា​ស្ទាវ​៧​នាក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​ក្មេង ប្រុស​ម្នាក់ ដាច់​ដៃ​

ខេត្ត​បន្ទាយមានជ័យ ៖ ស្ទាវ​ពូកែ​ខាង​កាប់​ចាក់​៧​នាក់​ព្រួត​គ្នា​កាប់​ក្មេងប្រុស​ម្នាក់​បណ្តាលឲ្យ​ដាច់​ត្រឹមកដៃ​ត្រូវបាន​កំលាំ​ង​នគរបាល​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​បាន​៥​នាក់​ចំណែក​២​នាក់​ទៀត​រត់គេច​បាត់​នៅ​ចំណុច​ផ្សារ​ហ៊ុយ​ឡេង ស្ថិតក្នុង​ភូមិ​សឿ ឃុំ​សឿង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ នៅវេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​១៦​ខែ​មីនា ឆ្នាំ​២០២០​។

​លោក ស៊ីន ណារ៉ាក់ អធិការនគរបាល ស្រុក​មង្គល​បូរី​បានឲ្យដឹងថា : នៅវេលា​ម៉ោង​៨ និង​១០​នាទី​យប់​នោះ​នៅ​ចំណុច ផ្សារ​ហ៊ុយ ឡេង មាន​ក្មេង​១​ក្រុម​មាន គ្នា​៧​នាក់​បានជិៈ​ម៉ូតូ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ក្មេង​ជំទង់​ម្នាក់​ឈ្មោះ​ដេត វណ្ណ​លីដា​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ នៅ​ភូមិបុ​ស្បឡោក ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ បណ្តាលឲ្យ​ដាច់​ដៃស្តាំ​។​

​សមត្ថកិច្ច​តាម​បញ្ជារ​ស្នងការ​បាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល​បូរី ចំណែក​ជន​បង្ក​វិញ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ទាំង​៧​នាក់ បានជិៈ​ម៉ូតូ​រត់គេចខ្លួន​បាន​៧​ម៉ោង ត្រូវ​ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់​។​កម្លាំង នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សឿ ចុះ​ធ្វើ​ការស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនដៃដល់​មានឈ្មោះ ១​ផាន់ ធី​វ៉ា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ដកហូត​បាន​ដាវ​សា​ម៉ូ​រ៉ៃ​១​ជន​នេះ​កំពុង​ជក់​គ្រឿងញៀន​យ៉ាង​សកម្ម​ទៀតផង ដែល​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ដេត វណ្ណ​លីដា បណ្តាលឲ្យ​ដាច់​ដៃ​ខាងស្តាំ​។​

​ជនបង្ក​ទី​២​ឈ្មោះ រឿង កាំ​ម៉ាឡៃ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជា​អ្នកសមគំនិត​។​៣​ឈ្មោះ​ដុង វណ្ណ​នី​ត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជា​អ្នកសមគំនិត​។ ៤​ឈ្មោះ ធាង ចាន៉ណា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ ជា​អ្នកសមគំនិត​។ ៥​ឈ្មោះ មាស យ៉​ត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជា​អ្នកផ្តើមគំនិត​ហៅ គ្នីគ្នា​គេ​មក​កាប់​កាប់​ជនរងគ្រោះ ។​

​ឈ្មោះ ផាន់ ធី​វ៉ា ជា​ជនដៃដល់​បាន​សារភាព​ថា ពួកគេ​ពិតជា​បានជិៈ​ម៉ូតូ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិតមែន តែ​គ្មាន​បំណង​កាប់​ឈ្មោះ​ដេត វណ្ណ​លីដា​ទេ គឺ​បំណង​កាប់​បងប្រុស​របស់​គេ ឈ្មោះ ដេត ឈិន​ឡុង ដោយ​ឈ្មោះ​មាស យ៉​ត ជា​គ្នា​របស់​គេ​បាន​តេ​ទូរស័ព្ទ​ប្រាប់​ថា ឈ្មោះ​ដេត ឈិន​ឡុង បាន​វាយ​គេ គេ​ពឹង​ឲ្យជួយ​សងសឹក​ឲ្យ​ផង​។​តែ ពេល​ជិៈ​ម៉ូតូដ​ល់​កន្លែងកើតហេតុ​ឃើញ​ឈ្មោះ​ដេត វណ្ណ​លីដា ជា​ប្អូន​ជិៈ​ម៉ូតូ​របស់​បង​គេ ក៏​កាប់​១​ដាវ​ចំ​ដៃ ដោយ​ស្មាន​តែ​ឈ្មោះ​ឈិន​ឡុង ដែល​ជា​គូទំនាស់​ជាមួយ​ឈ្មោះ​មាស យ៉​ត ។​

​លោក​អធិកា​ររ​បាន​វាយតម្លៃ​ថា​ករណី​នេះ គឺ​ផ្តើមចេញ​ពី​ឈ្មោះ​មាស យ៉​ត ដែល​ស្រឡាញ់​នារី​ម្នាក់​ជា​សង្សា​របស់​គេ ហើយ​ចាស់ទុំ​ខាង​ឈ្មោះ​ដេត ឈិន​ឡុង ជា​ភាគី​រងគ្រោះ មានបំណង​ចង់​ដណ្តឹង​នាង​នោះ​មក​ឲ្យ​កូន​ដេ​ត ឈិន​ឡុង​ដល់​ឈ្មោះ​មាស យ៉​ត មានចិត្ត​ប្រច័ណ្ឌ​ជាមួយ​ឈ្មោះ​ឈិន​ឡុង ក៏​តេ​ទូរស័ព្ទ​កុហក​គ្នីគ្នា​គេ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឈិន​ឡុង ថា​បាន​វាយ​មកលើ​ខ្លួន ៕

Filed in: សន្តិសុខសង្គម