សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​គួច​ចំរើន​កំទេច​ផ្ទះ​រំដោះ​ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ​ប្រជាពលរដ្ឋ​ថា​សុំ​ឲ្យ​ស្រាវជ្រាវ​អ្នក​ឃុប​ឃឹតដាក់​ទោស​ផង​!

លោក​គួច​ចំរើន​កំទេច​ផ្ទះ​រំដោះ​ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ​ប្រជាពលរដ្ឋ​ថា​សុំ​ឲ្យ​ស្រាវជ្រាវ​អ្នក​ឃុប​ឃឹតដាក់​ទោស​ផង​!

ក្រុងព្រះសីហនុ​៖ នៅ​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចាត់វិធានការ​ក្តៅ​ប្រើ​គ្រឿងចក្រ​កម្ទេច​ផ្ទះ​ពលរដ្ឋ​សង់​ពី​បេតុង​មាន​កម្ពស់​២​ជាន់​ចោល​។​ការឈាន​ដល់​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កំទេច​ផ្ទះ​ត្រូវបាន​អាជ្ញាធរ​អះអាង​ថា​មកពី សាងសង់​ប៉ះពាល់​ដី​អូរ​នៅ​ម្តុំ​ក្រោយ​សាលារៀន​អូរ​២​ក្នុងភូមិ​៥,​សង្កាត់​លេខ​៤,​ក្រុងព្រះសីហនុ​។

​សម្រាប់​ការប្រើ​កណ្តា​បើ​ដៃ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​មន្ត្រី​ថ្លែងប្រាប់​ថា ការ​ឈូស​កម្ទេច​នេះ ក្រោយ​ដល់​ឱសានវាទ ដែល​អាជ្ញាធរ​បាន​ជូនដំណឹង​អោយ​ម្ចាស់​រុះរើ​ដោយ​ខ្លួនឯង និង​ថា​វា​ជា​យុទ្ធនាការ​ស្តារ​អូរ ប្រឡាយ​បើក​ផ្លូវទឹក​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​ជា​បន្តបន្ទាប់ មាន​សំណង់​ឬ​ផ្ទះ​តូច ធំ​ជា​ច្រើន​ខ្នង​មកហើយ​ដែល​សង់​ប៉ះ​លើ​ដី​អូរ ប្រឡាយ​ត្រូវបាន​អាជ្ញាធរ​រុះរើ​ឬ​ក៍​ម្ចាស់ផ្ទះ​រុះរើ​ខ្លួនឯង​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​នៅ​លើ​ប្រឡាយ​កើត​មាន​សំណង់​ធំៗ​រឹមាំ​ចឹង​នោះទេ​?​វា​ជា​កំហុស​អ្នកណា​?.​។​

​សកម្មភាព​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ គាំទ្រ​យ៉ាង​ពេញទំហឹង​នឹង​ចង់​ឃើញ​ថ្នាក់ ដឹក នាំ​តាម​បណ្តា​ខេត្ត និង ស្ថាប័ន​ផ្សេងៗ​ទៀត​ហ៊ាន​អនុវត្តន៍​ច្បាប់​មិន រើសមុខ​បែបនេះ ។​ប្រ ជា​ពលរដ្ឋ​បាន​និយាយ​បន្តទៀតថា លោក​គួច​ចំរើន​ដែល​ទើប​ត្រូវបាន​លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​យ៍​និង​សំណង់​តែងតាំង​ជា​ប្រធាន​ណ​កម្ម​ការគ្រប់គ្រង​បែង​ចេក​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​ក៏​ត្រូវតែ​ស្រាវជ្រាវ​រក​មុខ​មន្ត្រី​ពាក់ព័ន្ធ​ដែល សមគំនិត​ឲ្យមាន​ការ​រំលោភ​យក​ដី​សាធារណៈ ធ្វើ​កម្មសិទ្ធិ ដាក់​ទោសទណ្ឌ​ផង​ទាន​! ។​

Filed in: ព័ត៌មានជាតិ