សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មួយ​ថ្ងៃ​មេ​រោគកូ​វិដ​១៩​ឆ្លង​ចូល​មនុស្ស​ជាង​១​ម៉ឺន​នាក់​អាមេរិក​សាក​វ៉ាកសាំង​!

​មួយ​ថ្ងៃ​មេ​រោគកូ​វិដ​១៩​ឆ្លង​ចូល​មនុស្ស​ជាង​១​ម៉ឺន​នាក់​អាមេរិក​សាក​វ៉ាកសាំង​!

​ហ្សឺ​ណែវ ៖ អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO បាន​ប្រកាស​ថា​មាន​មនុស្ស​ចំនួន ១០,៩៥៥​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី (COVID-19) ក្នុង​រយៈពេល​តែ ២៤​ម៉ោង​ប៉ុណ្ណោះ កាលពី​ថ្ងៃអាទិត្យ​ទី​១៥​មិនា​នៅ​ទូទាំង​ពិភពលោក (​មិន​គិត​ចំនួន​នៅ​ចិន​) ខណៈ​ស្ថានការណ៍​នៃ​ការរីក​រាលដាល គឺ​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ​ហើយ​។

​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ ឱ្យដឹង​ថា​បើ​បូក​ថែម​តួលេខ​ខាងលើនេះ ធ្វើឲ្យ​ចំនួន​អ្នកឆ្លង​ទូ​ទាំង​សកល​លោក​ក្រៅពី​ចិន កើនឡើង​រហូត​ដល់ ៧២,៤៦៩​នាក់ ។​ប្រទេស​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​នាពេលនេះ​គឺ អ៉ីតាលី​មាន​អ្នកឆ្ល​ងជាង ២៤,០០០​ករណី​, អ៉ីរ៉ង់​ជាង ១៣,០០០​ករណី​, កូរ៉េខាងត្បូង​ជាង ៨,០០០​ករណី និង​អេ​ស្ប៉ាញ​ជិត ៨,០០០​ករណី​។ ដោយឡែក​សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និង​អង់គ្លេស ក៏​កំពុង​បង្ហាញ​សញ្ញា​ឈានទៅរក​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ផងដែរ​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មនុស្ស​សរុប ១៥៣,៥១៧​នាក់​ហើយ​បាន​ឆ្លង COVID-19 នៅក្នុង​បណ្តា​ប្រទេស​ចំនួន ១៤៤ នៅ​ទូទាំង​ភពផែនដី ដែល​មាន​ប្រទេស​ផ្លូវការ​ចំនួន ១៩៣ និង​ប្រជាជន​សរុប​ជាង ៧​ពាន់​លាន​នាក់​។​

​ដោយឡែក ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ បានឱ្យដឹងថា ការ​ធ្វើ​តេស្ដ​ផ្នែក​សិក្សា​ស្រាវជ្រាវ​មួយ​លើ​វ៉ាក់សាំង ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី (COVID-19) នឹង​ត្រូវ​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) ដោយ​ក្រុម​អ្នកចូលរួម​ការពិសោធ​ន៍​ម្នាក់ៗ នឹង​ទទួល​ការចាក់​វ៉ាក់សាំង​ផ្សេងៗ​ពីគ្នា​។​ការ​ធ្វើ​តេស្ដ​នេះ​ទទួលបាន​ការគាំទ្រ ពី​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក (NIH)​។​

​ប៉ុន្តែ​ការ​ធ្វើ​តេស្ដ​វ៉ាក់សាំង មិនទាន់​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ទេ​។ មន្ត្រី​ដដែល​បន្ថែមថា ការ​ធ្វើ​តេស្ដ​ពិសោធន៍​លើ​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី (COVID-19) នឹង​ត្រូវ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល​រដ្ឋ​វ៉ាស៊ីនតោន ខាយ​សឺ (Kaiser Permanente Washington Health Research Institute) ក្នុង​ទីក្រុង​សៀ​តថល (Seattle) ដោយ​មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម ជា​យុវជន​មាន​សុខភាព​ល្អ​ចំនួន ៤៥​នាក់​។​

​ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំង ៤៥​នាក់ នឹង​ទទួល​ការចាក់​វ៉ាក់សាំង​ផ្សេងៗ​ពីគ្នា ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​រួមគ្នា​ដោយ​វិទ្យាស្ថាន NIH និង ក្រុមហ៊ុន ម៉ូឌែ​ណា (Moderna) ហើយ​អ្នកចូលរួម​ទាំងនេះ​ទៀតសោត នឹង​មិន​ប្រឈមមុខ​នឹង​ការឆ្លង​វីរុស​នោះទេ ខណៈ​ពួកគេ​មិន​មាន​ផ្ទុក COVID-19 ៕

Filed in: អន្តរជាតិ