សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សុខៗ​ឆេះ​ហាង​លក់​ឡាន​ក្រុមហ៊ុន​មី​ស៊ុយ​ប៊ី​ស៊ីខូច​ឡាន​ជាង​២០​គ្រឿង​!

​សុខៗ​ឆេះ​ហាង​លក់​ឡាន​ក្រុមហ៊ុន​មី​ស៊ុយ​ប៊ី​ស៊ីខូច​ឡាន​ជាង​២០​គ្រឿង​!

​ភ្នំពេញ ៖ ឃ្លាំង​លក់​រថយន្ត ក្រុមហ៊ុន Mitsubishi ស្ថិត នៅក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​រង​ការឆាបឆេះ​វេលា​ម៉ោង ១៥ រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០​នេះ បណ្តា​ឱ្យ​មនុស្ស​៣​នាក់ រងរបួស ខូចខាត​រថយន្ត​ស៊េរី ២០២០ ចំនួន ២៧​គ្រឿង ដែល​មាន​តម្លៃ​រាប់សែន​ដុល្លារ​បើទោះជា​សមត្តកិច្ច​ព្យាយាម​ជួយ​សង្គ្រោះក៏​ដោយ​។

​សេចក្តីរាយការណ៍​ពី​ប្រធាន​ការិយាល័យ​បង្ការ និង​សង្គ្រោះ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ ជួយសង្គ្រោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ទាំងអស់ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣៧​គ្រឿង ប្រើ​ទឹក​ចំនួន ៧០​ឡាន ទើប​អាច​គ្រប់គ្រង និង​បាញ់​ពន្លត់​បាន​ទាំងស្រុង រហូត​១៧​ល្ងាច​។​

​ករណីនេះ មាន​បង្ក​ឲ្យ​របួស​មនុស្ស​ចំនួន ៣​នាក់ រួមមាន​ទី​១ ឈ្មោះ អ៊ិត សុខា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ មន្ត្រី​ការិយាល័យ​អគ្គិភ័យ ទី​២ ឈ្មោះ ព្រហ្ម បញ្ញា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មន្ត្រី​ការិយាល័យ​អគ្គិភ័យ និង​ទី​៣ ឈ្មោះ ផាន់ សំ​អ៊ាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ បុគ្គលិក​អគ្គិភ័យ​ក្រុមហ៊ុន​កោះ​ពេជ្រ​។​ឯ​ម្ចាស់​ឃ្លាំង​រថយន្ត​មាន​ឈ្មោះ ឡៅ សាក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។ ចំពោះ​មូលហេតុ​នេះ កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ពុំ​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​។​

Filed in: សន្តិសុខសង្គម