សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កំណើន​អ្នក​ផ្ទុកមេរោគ​កូ​វិដ​ក្រសួង​សុខាភិបាល​ស្នើសុំ​អភិបាលខេត្ត​រាជធានី​បង្កើត​គណកម្មការ​ប្រយុទ្ធ​!​ព្រះសង្ឃ​នាំគ្នា​សូត្រមន្ត​

​កំណើន​អ្នក​ផ្ទុកមេរោគ​កូ​វិដ​ក្រសួង​សុខាភិបាល​ស្នើសុំ​អភិបាលខេត្ត​រាជធានី​បង្កើត​គណកម្មការ​ប្រយុទ្ធ​!​ព្រះសង្ឃ​នាំគ្នា​សូត្រមន្ត​

ភ្នំពេញ ៖ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​ស្នើ​ឱ្យ​អភិបាល​-​រាជធានី​ខេត្ត​ទាំងអស់ បង្កើត​គណៈកម្មការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​។ នេះ​បើ​តាម​លិខិត​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​ផ្ញើ​ទៅ​កាន់​អភិបាល​រាជធានី​-​ខេត្ត ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០​។

​ដើម្បី​ចូលរួម​រំដោះគ្រោះ​និង​ប្រឆាំង​មេ​រោគកូ​វិដ​នេះដែរ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០ ខាងមុខនេះ គ្រប់​វត្ត​អារាម​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ចាប់ផ្ដើម​ទូងស្គរ​យ៉ាង​កងរំពង និង​ការ​សូត្រធម៌​តាម​សាសនា ដើម្បី​កម្ចាត់​គ្រោះមហន្តរាយ​ដែល​បង្កឡើង ដោយ​មេ​រោគកូ​វីដ​១៩​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​គណៈ​សង្ឃនាយក នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា​។​

​សូមបញ្ជាក់​ថា រហូតដល់​ពេល​នេះ គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រក​ឃើញកូ​វីដ​១៩ ចំនួន​១២​ករណី​ហើយ ដោយ​ក្នុង​នោះ​មាន​៖
​ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជាសះស្បើយ​)​។​

​ទី​២៖ បុរស​ជនជាតិ​ខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្ត​សៀមរាប​។​

​ទី​៣៖ ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​។​

​ទី​៤៖ បុរស​ជនជាតិ​អង់គ្លេស វ័យ​៧៣​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​។​

​ទី​៥៖ ស្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​។​

​ទី​៦៖ បុរស​ជនជាតិ​កាណាដា អាយុ​៤៩​ឆ្នាំ​គ្រូបង្រៀន នៅ​រាជធានី​ភ្នំពេញ​។​

​ទី​៧៖ បុរស​ជនជាតិ​ប៊ែលហ្សិក អាយុ​៣៣​ឆ្នាំ​មន្ត្រី​អង្គការ នៅ​រាជធានី​ភ្នំពេញ​។​

​ទី​៨៖ បុរស​ជនជាតិ​បារាំង អាយុ​៣៥​ឆ្នាំ​ទើប​មកពី​បារាំង នៅ​រាជធានី​ភ្នំពេញ​។​

​ទី​៩៖ ទារក​ជនជាតិ​បារាំង អាយុ​៤​ខែ នៅ​រាជធានី​ភ្នំពេញ​។​ទី​១០៖ បុរស​ជនជាតិ​ខ្មែរ នៅ​រាជធានី​ភ្នំពេញ​

​ទី​១១៖ បុរស​ខ្មែរឥស្លាម នៅ​ខេត្ត​ព្រះវិហារ អាយុ​៣៥​ឆ្នាំ នៅ​ខេត្ត​ព្រះវិហារ​។​

​ទី​១២៖ បុរស​ខ្មែរឥស្លាម អាយុ​៣៩​ឆ្នាំ នៅ​ខេត្ត​ព្រះវិហារ​។​

Filed in: ព័ត៌មានជាតិ