សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​សាលា​រាជធានី​ម្នាក់​បាត់​១​អាទិត្យ​រកឃើញ ចង​ក​ស្លាប់​ក្នុង​បន្ទប់ទឹក​

មន្ត្រី​សាលា​រាជធានី​ម្នាក់​បាត់​១​អាទិត្យ​រកឃើញ ចង​ក​ស្លាប់​ក្នុង​បន្ទប់ទឹក​

ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ម្នាក់ ត្រូវបាន​ក្រុមគ្រួសារ​ប្រទះ​ឃើញ​ចង ក​ស្លាប់​ស្អុយរលួយ​នៅក្នុង​បន្ទប់ទឹក​ជាន់​ទី​៣​នៅក្នុង​ផ្ទះ​លេខ​៦០ ផ្លូវ​លេខ​១ ក្នុង​បុរី លឹម ឈាង​ហាក់ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២០ បន្ទាប់​ពី​បាត់​ខ្លួន​មួយ​សប្តាហ៍ ។​

​ជនរងគ្រោះ​ឈ្មោះ គឹម ធី អាយុ ៣៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មាន​ប្រពន្ធ និង​មានកូន ២​នាក់ នៅក្នុង​បន្ទុកគ្រួសារ ។​
​ជនរងគ្រោះ​បាន​បាត់​ខ្លួន​រយ​:​មួយ​សប្តាហ៍​មក​ហើយ ប៉ុន្តែ​ក្រុមគ្រួសារ​ស្មានថា​គាត់​ទៅ​ធ្វើ​ការងារ​នៅ​ខេត្ត ទើប​មិន​មាន​អ្នកណា​ដេញដោល​សួររក ទាល់តែ​មាន​ធុំក្លិន​ស្អុយ​ពេញ​ផ្ទះ ទើប​នាំគ្នា​ដើររក ក៏​ប្រទះឃើញ ចង ក​ជាប់​និង​ចម្រឹង​បង្អូច​ក្នុងបន្ទប់​ទឹកស្លាប់មិ​ន​ដឹង​ពី​ថ្ងៃ​ណា​មក ។​

​អ្នក​លាង​រថយន្ត​នៅ​ជិត​ផ្ទះ​ឲ្យដឹងថា បុរស​ចង​ក​ខាងលើ​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២០ បាន​យក​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​លែ​ន​ឌ័​រ ទៅ​ទុក​ទាំង​សោ​ឲ្យ​ខ្លួន​លាង ហើយ​ក៏​បាត់​រហូត​មិនឃើញ​មក​យក​វិញ​សោះ មិន​នឹកស្មានថា គាត់​ចង ក​ស្លាប់​ដូច្នេះ​សោះ ។ សមត្តកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ​លើសព ដើម្បី​រក​មូលហេតុ​ពិត រួច​ប្រគល់​សព​ឲ្យទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: សន្តិសុខសង្គម