សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូ​វិដ​អុកឡុក​ថៃ​ខ្មែរ​វៀតណាម​ហើយ​!

​កូ​វិដ​អុកឡុក​ថៃ​ខ្មែរ​វៀតណាម​ហើយ​!

កម្ពុជា​-​វៀតណាម​-​ថៃ ៖ ក្រសួង​សុខាភិបាល​កម្ពុ​ជា​នៅ​ថ្ងៃ​ទី​១៥​ខែ​មីនា​ឆ្នាំ​២០២០​នេះ​បាន​ប្រកាស​អំពី​ការរកឃើញ​ករណី​កូវី​ដ​១៩​ចំនួន​១​ករណី​ថែមទៀត​នៅលើ​ខ្លួន​ជនជាតិ​បារាំង​ម្នាក់​អាយុ​៣៥​ឆ្នាំ​ដែល​ចូលមក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០​ដោយ​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​។

​ករណី​ថ្មី​នេះ ធ្វើឱ្យ​កម្ពុជា​បាន​រក​ឃើញ​អ្នក​កើត​ជំងឺ Covid-19 ចំនួន​៨​ករណី​ហើយ ដោយ​ក្នុង​នោះ​មាន​៖​ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជាសះស្បើយ​)​ទី​២៖ បុរស​ជនជាតិ​ខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្ត​សៀមរាប​។​ទី​៣៖​ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម​។​ទី​៤៖​បុរស​ជនជាតិ​អង់គ្លេស​វ័យ​៧៣​ឆ្នាំ​អ្នកដំណើរ​នាវា​VikingCruiseJourney​នៅ​ខេត្ត​កំពង់ចាម​។​ទី​៥៖​ស្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៩​ឆ្នាំ​អ្នកដំណើរ​នាវា​VikingCruiseJourney​នៅ​ខេត្ត​កំពង់ចាម​។​ទី​៦៖​បុរស​ជនជាតិ​កាណាដា​អាយុ​៤៩​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ​។​ទី​៧៖​បុរស​ជនជាតិ​ប៊ែលហ្សិក អាយុ​៣៣​ឆ្នាំ នៅ​រាជធានី ភ្នំពេញ​។​ទី​៨៖ បុរស​ជនជាតិ​បារាំង អាយុ​៣៥​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​។​រដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​វិធានការ​បង្កា​ដោយ​បិទ​សាលារៀន​មួយរយៈ​នៅ​ភ្នំពេ្ន​ិ​ង​ក្រុង​សៀមរាប​។​

​ឯ​នៅ​ស្រុក​យួន​វិញ​នាយករដ្ឋមន្ត្រី​លោក លោក Nguyen Xuan Phuc បាន​និយាយថា ជនបរទេស​នៅក្នុង​ប្រទេស​វៀតណាម ត្រូវ​ចេញ​លុយ​ផ្ទាល់ខ្លួន​បង់ថ្លៃ​ការព្យាបាល​ជំងឺ COVID-19 ប្រសិន​បើ​ពួកគេ​ធ្វើតេស្ត​ទៅ ឃើញ​ថា​វិជ្ជមាន​។ ការផ្សាយ​ចេញ​ពី​សារព័ត៌មាន VN Express នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មីនា ឆ្នាំ​២០២០​បាន​ឲ្យដឹងថា​ពលរដ្ឋ​វៀតណាម គឺ​នៅតែ​ទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដដែល​។ ជាមួយគ្នា​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី វៀតណាម បាន​ជំរុញ​ឲ្យ​អ្នក​នៅ​តាម​កន្លែង​មាន​មនុស្ស​ប្រមូលផ្តុំ​គ្នា​ច្រើន ត្រូវ​ពាក់​ម៉ាស​ដើម្បី​បង្ការ​ការឆ្លង​។​

​បច្ចុប្បន្ននេះ ករណី​ឆ្លង COVID-19 នៅក្នុង​ប្រទេស​វៀតណាម បាន​កើន​ដល់​៥៣​ករណី​។ កន្លងមក វៀតណាម​បាន​ព្យាបាល​អ្នកជំងឺ COVID-19 ១៦​នាក់​ដំបូង​របស់​ខ្លួន ជាសះស្បើយ​ទាំងអស់ ខណៈ​ការឆ្លង​ថ្មី ចំនួន​៣៧​ករណី​ទើបតែ​ត្រូវបាន​រកឃើញ ក្នុង​កំឡុង​មួយ​សប្តាហ៍ ចុងក្រោយ​នេះ​ប៉ុណ្ណោះ​។​

​សម្រាប់​ស្រុក​ថៃ​វិញ​ក្រុមន្ត្រី​សុខាភិបាល​និយា​យ​ថា មាន​ករណី​វីរុស​កូរ៉ូណា​ថ្មី​ចំនួន ៧ ទៀត​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​មីនា ដោយ​នាំ​ឱ្យ​ករណី​សរុប​នៅក្នុង​ប្រទេស​ថៃ​កើនឡើង​ដល់ ៨២ ករណី​។ គិត​មក​ទល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ម្នាក់​ដោយសារកូ​វីដ​១៩​នៅ​ថៃ​៕

Filed in: ព័ត៌មានជាតិ