សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​​​បាន​ព្រមាន​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ដី ថ្ម ក្រួស ខ្សាច់ ជ្រុះ​រាយប៉ាយ​លើ​ដងផ្លូវ​

​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​​​បាន​ព្រមាន​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ដី ថ្ម ក្រួស ខ្សាច់ ជ្រុះ​រាយប៉ាយ​លើ​ដងផ្លូវ​

​ភ្នំពេញ ៖ ថ្មីៗ​នេះ លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ព្រមាន ចាត់វិធានការ​តឹងរឹង​ចំពោះ​អ្នកបើកប​រថយន្ត​ដឹក​ដី ថ្ម ក្រួស ខ្សាច់ ជ្រុះ​រាយប៉ាយ​លើ​ដងផ្លូវ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍សាធា​រ​ណៈ ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។

​លោក​ឧត្តមសេនីយ៍ឯក​បាន​មានប្រសាសន៍​ទៀត​ថា លោក​យល់​ស្រប​តាម​មតិ​ដែល​លើកឡើង​ថា​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ ពិសេស​វិស័យ​សំណង់​ដែល​ធ្វើឲ្យ​តម្រូវការ​វត្ថុធាតុដើម​រ៉ែ ដូច​ជា​ដី ថ្ម ក្រួស ខ្សាច់​កើនឡើង ប៉ុន្តែ​ការដឹកជញ្ជូន និង​វេច​ខ្ចប់​នៅ​មិនទាន់​គោរព​តាម​ច្បាប់​នៅឡើយ បើទោះបី​មន្ត្រី​មាន​សមត្ថកិច្ច​បាន​ចុះ​អប់រំ និង​ពិន័យ​នៅលើ​ដងផ្លូវ ទីតាំង​រណ្តៅ​ដី និង​ដេប៉ូ​លក់​ក៏ដោយ ក៏​បងប្អូន​អជីវ​ករ ក៏​ដូចជា​អ្នកបើកបរ​មួយចំនួន​មិន​ព្រម​អនុវត្ត​តាម​ច្បាប់​សោះឡើយ​។

​ជាក់ស្តែង ក្នុង​ប្រតិ​ប​តិ្ត​ការ​ល្បាត​ចល័ត​ត្រួតពិនិត្យ​រយៈពេល​បី​ថ្ងៃ ដឹកនាំ​ដោយ​លោក ឌិ​ត ទីណា រដ្ឋ​លេធិកា​រ​ក្រសួង​រ៉ែ និង​ថាមពល និង​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា បាន​ឃាត់​រថយន្ត​ចំនួន​២០​គ្រឿង និង​បិទ​ទីតាំង​រណ្តៅ​ដី​ចំនួន​៤​កន្លែង​និង​ដេប៉ូ​លក់​ចំនួន​២​កន្លែង ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ទុក​ជា​ការព្រមាន ដូច្នេះ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ឯក នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​ឃាត់​រថយន្ត​ទុក​តាម​មាត្រា​៥៦ មាត្រា​៥៧ និង​មាត្រា​៦៦​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ដកហូត​ប័ណ្ណ​បើកបរ​ក្នុង​ករណី​មិន​រាងចាល​។​

​ក្នុង​នាម​ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្តាប់ធ្នាប់ លោក​បាន​អំពាវនាវ​យ៉ាងទទូច​ដល់​បងប្អូន​អជីវ​ករ​ដឹក​ដី ថ្ម ក្រួស ខ្សាច់ សូមមេត្តា​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​រ៉ែ និង​ថាមពល​ឱ្យបាន​ត្រឹមត្រូវ​ទាំងអស់​គ្នា​ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់ បណ្ដាល​ឱ្យ​បាត់បង់​ជីវិត ឬ​ពិការ និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាដើម ៕

 

 

IMG-20160820-WA0021 IMG-20160820-WA0018 IMG-20160820-WA0020

Filed in: ព័ត៌មានជាតិ