សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រាប់​មន្ត្រី​គយ​ថា​កុំ​ចេះ​តែ​ហ៊ាន​!

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រាប់​មន្ត្រី​គយ​ថា​កុំ​ចេះ​តែ​ហ៊ាន​!

ភ្នំពេញ ៖ លោក​ឃាង​សេង​នៅ​ថ្ងៃទី​១២​មីនា​ឆ្នាំ​២០២០​បាន​ប្រាប់​មន្ត្រី​គយ​ពី​ជំហរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា​;​យុទ្ធសាស្ត្រ​បី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សម្រាប់​ប្រតិបត្តិ គឺ ១. អប់រំ​ផ្សព្វផ្សាយ ២. បង្ការ​និង​ទប់ស្កាត់ ៣. កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។

​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដល់​អង្គភាព​គយ​និង​រដ្ឋាករ​ដែល​ជា​ស្ថាបន័​មួយ​ក្នុងចំណោម​២​គឺ​ពន្ធដារ​ក្នុង​ការរកចំំណូល​ចូល​រដ្ឋ លោក​ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ពន្យល់​ដល់​មន្ត្រី​គយ​ពី​បទល្មើស​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នី​មួយៗ​ដាច់ដោយឡែក​ពីគ្នា ដូច​ជា​បទល្មើស​ស៊ី​-​សូក បទ​វិតិក្រម​(​ប្រើ​អំណាច​រដ្ឋ​ប្រព្រឹត្ត​) បទ​ជំនួញ​ឥទ្ធិពល អកម្ម​និង​សកម្ម បទ​រំលោភ​អំណាច បទ​មាន​ទ្រព្យសម្បត្តិ​ដោយ​ខុសច្បាប់ និង​បទ​ទទួល​ផល បន្ត​ពី​បទល្មើស​ពុករលួយ​។​

​តាម​បាវចនា ៣ ចំណុច​របស់​សម្តេច​តេជោ ហ៊ុន សែន គឺ​ធ្វើឲ្យ​មន្ត្រីរាជការ​សាធារណៈ «​មិន​ចង់ មិនអាច និង​មិន​ហ៊ាន ពុករលួយ​»​។​ថ្មីៗ​នេះ​លោក​អគ្គ​បណ្ឌឹត​អូន​ពន្ធ័មុនីរត្ន័​ឧបនា​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានប្រកាស​ទស្សន៍ទាយ​ពី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២០​ថា​មាន​ត្រឹមតែ​៦,១​ភាគរយ​ដោយសារ​វ​បត្តិ​ផ្សេង​ក្នុងព​ភព​លោក​។​ជា​វិធាន​ដើម្បី​ទប់ទល់​និង​បង្កា​ក្រៅពី​ការស្វែងរក​ប្រភព​ចំណូល​សន្សំសំចៃ​ការប្រឆាំង​អំពើ​ពុករលួយ​ក៏​ជា​វិធាន​មួយ​ដែរ​។​
​សូមជម្រាបថា ច្បាប់​ថវិកាជាតិ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ បាន​តម្រូវ​ឲ្យ​គយ​ប្រមូល​ចំណូល ឲ្យបាន​២៩០០​លាន​ដុល្លារ​៕

Filed in: ព័ត៌មានជាតិ