សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទូត​អាមេរិក​រង្គៀសចិត្ត​រឿង​កឹមសុខា​តែ​អយ្យការ​តុលាការ​ថា​គេ​អត់​ចោទ​អាមេរិក​ផង​!

​ទូត​អាមេរិក​រង្គៀសចិត្ត​រឿង​កឹមសុខា​តែ​អយ្យការ​តុលាការ​ថា​គេ​អត់​ចោទ​អាមេរិក​ផង​!

ភ្នំពេញ​៖ អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីប្រកាស​ពត៍​មាន​មួយ​ថា តំណាង​អយ្យការ​មិនបាន​ចោទប្រកាន់​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​រដ្ឋ​បរទេស​ណាមួយ​នោះ​ឡើយ​ក្នុង​សំណុំរឿង​លោក កឹម សុខា ។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

«​ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​ក្តី លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង ជនជាប់ចោទ ឈ្មោះ កឹម សុខា ពី​បទ​សន្ទិដ្ឋិ​ភាព ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះរាជអាជ្ញា​ពុំ​បាន​ចោទប្រកាន់​ប៉ះពាល់​ទៅលើ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​នោះឡើយ ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ទៅលើ ជនជាប់ចោទ​ឈ្មោះ កឹម សុខា ដែល​មាន​អង្គហេតុ អង្គច្បាប់ ព្រមទាំង​មាន​ធាតុ​ផ្សំ​បទល្មើស​គ្រប់គ្រាន់​ទៅតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ​»​។​

​ប្រតិកម្ម​តំណាង​អយ្យការ បាន​ធ្វើឡើង​បន្ទាប់​ពី លោក W. Patrick Muphy អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សហរដ្ឋអាមេរិក មាន​ការរំខាន​ចិត្ត​ដោយ​ខាង​ព្រះរាជអាជ្ញា បាន​លើកឡើង​នូវ​រឿង​មិន​ពិត ដែល​ត្រូវបាន​ប្រឌិត​ឡើង ទាក់ទង​នឹង​សហរដ្ឋអាមេរិក​»​។​
​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា នៅក្នុង​ដំណើរការ​ជំនុំជម្រះ លើ​សំណុំរឿង​ក្តី​នេះ គឺ​មាន​សាធារណជន​ជាតិ និង​អន្តរជាតិ​ជាច្រើន ចូលរួម​ស្ដាប់ និង​សង្កេតការណ៍​គ្រប់ពេល​សវនាការ​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​គឺ​លោក W. Patrick Murphy បាន​ទៅ​ចូលរួម​សង្កេតការណ៍​ដោយផ្ទាល់ ក្នុង​ដំណើរការ​សវន​ការ​ក្តី​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​ដំណើរការ​សវន​ការ​អស់​រយៈ​៩​សប្តាហ៍​កន្លងមក គឺ​ចាប់តាំងពី​ថ្ងៃ​ទី ១៥ មករា ២០២០ ។ សវនាការ​ថ្ងៃទី​១១ និង ១២ ខែ​មីនា ឆ្នាំ​២០២០​នេះ គឺជា​សវនាការ​លើក​ទី​៧ បន្ទាប់​ពី​តុលាការ​បាន​រំលង​ពេល​អស់​ពីរ​សប្តាហ៍​គឺ សប្តាហ៍​ទី​៦ និង សប្តាហ៍​ទី​៨ ដោយ​អះអាង​ថា ដើម្បី​ទុក​ពេលវេលា​ដល់​ភាគី​មេធាវី​លោក កឹម សុខា បាន​សិក្សា​លើ​ឯកសារ​ភស្តុតាង​ក្នុង​សំណុំរឿង និង​ទុក​សាល​សវន​ការ​ដើម្បី​ដំណើរការ​លើ​សំណុំរឿង​ផ្សេងៗ​ទៀត​ផង​ដែរ ។​

​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចេញពី​បន្ទប់​សវនាការ​នា​ព្រឹក​នេះ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មរិក W. Patrick Murphy ក៏​បាន​ធ្វើ​សន្និសីទកាសែត​ផងដែរ ។​ចំណែក​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា (U.S. Embassy Phnom Penh, Cambodia) បាន​ចេញ​ប្រកាស​ព័ត៌មាន​ថា ថ្ងៃនេះ លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy មាន​វត្តមាន​នៅក្នុង​សវន​ការកាត់ក្តី​លោក កឹម សុខា ក្នុងនាម​ជា​អ្នកសង្កេតការណ៍​។ នេះ​គឺជា​សេចក្តី​ថ្លែង​របស់លោក​ទៅកាន់​អ្នកសារព័ត៌មាន នៅ​ក្រៅ​តុលាការ​៖ សហរដ្ឋអាមេរិក​កំពុង​តាមដាន​សវន​ការកាត់ក្តី​លោក កឹម សុខា​យ៉ាង​ដិតដល់​។​

​ដំណើរការ​នេះ​អាច​មាន​បច្ច័យ​ទៅ​លើ​និតិរដ្ឋ និង​ដំណើរការ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ នៅ​កម្ពុជា និង​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ របស់​ប្រទេស​កម្ពុជា​។ លោក កឹម សុខា​មានកេរ្តិ៍ឈ្មោះ​ដែល​លោក​សម​នឹង​ទទួលបាន​នៅ​ទូទាំង​ពិភពលោក ថា​ជា​អ្នកគាំទ្រ​សិទ្ធិ និង​សេរីភាព​។ យើង​រីករាយ​នឹង​ឃើញថា សិទ្ធិ​នយោបាយ​របស់​លោក​ត្រូវបាន​គេ​ប្រគល់ឲ្យ​លោក​វិញ ហើយ​យើង​សង្ឃឹម​ផង​ដែរ​ថា ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​។ បុគ្គលិក​ស្ថានទូត​បាន​ចូលរួម​ក្នុង​គ្រប់​ថ្ងៃ​នៃ​ដំណើរការ​សវន​ការ​នេះ​។​

​យើង​មាន​ការរំខាន​ចិត្ត ដោយ​ខាង​ព្រះរាជអាជ្ញា​បាន​លើកឡើង​នូវ​រឿង​មិន​ពិត ដែល​ត្រូវបាន​ប្រឌិត​ឡើង ទាក់ទង​នឹង​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​បាន​ផ្តល់​ជំនួយ​ចំនួន ៣ ពាន់​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅនេះ ដោយ​រួមទាំង​ជំនួយ​ប្រកបដោយ​តម្លាភាព ដើម្បី​ពង្រឹង​ស្ថាប័ន និង​គណបក្ស​នយោបាយ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។​

​កម្មវិធី​របស់​យើង​គឺ​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់ ដោយ​រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ប្រទេស និង​ស្ថាប័ន​ជាច្រើន​ទៀត​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​របស់​ខ្ញុំ​បានបញ្ជាក់​ច្បាស់​ហើយ​ថា សហរដ្ឋអាមេរិក​មិន​ដែល​ចង់​ជ្រៀតជ្រែក​ក្នុង​អភិបាលកិច្ច​របស់​ប្រទេស​កម្ពុជា​ទេ ។ យើង​គោរព​ពេញលេញ​ចំពោះ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​។ តែ យើង​គាំទ្រ​សេរីភាព​ក្នុង​ការបញ្ចេញមតិ សង្គម​ស៊ីវិល​ដែល​មាន​ភាព​សកម្ម និង​ការអត់ឱន​ដល់​ទស្សនៈ​ប្រឆាំង ជា​ផ្នែក​សំខាន់​ចាំបាច់​មួយ​នៃ​គ្រប់​លទ្ធិប្រជាធិបតេយ្យ​៕

Filed in: ព័ត៌មានជាតិ