សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តើ​អ្នកណា​នៅ​ពីក្រោយ​ខ្នង​ជនជាតិ​យួន​ជីកដី​លក់​ឈ្មោះ បួ​យ មិញ​តាំ​?

តើ​អ្នកណា​នៅ​ពីក្រោយ​ខ្នង​ជនជាតិ​យួន​ជីកដី​លក់​ឈ្មោះ បួ​យ មិញ​តាំ​?

កំពង់ឆ្នាំង​៖ ស្ថាប័ន​អយ្យការ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កំពង់ឆ្នាំង​បញ្ចេញ​កណ្ដាប់ដៃ​ដឹកនាំ​មន្ត្រី​កងរាជអាវុធហត្ថ ចុះ​ឃាត់​គ្រឿងចក្រ​របស់​ជនខិលខូច​ឈ្មោះ បួ​យ មិញ​តាំ ជនជាតិ​វៀតណាម ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល ធ្វើ​សកម្មភាព​លួច​ជីក​កកាយ​យក​អាចមន៍​ដី​របស់​គេ​គ្មាន​ការ​អនុញ្ញាត្តិ នៅ​រសៀល​ថ្ងៃ​ទី​១២/​មិនា /២០២០​។​

​សមត្ថកិច្ច​កង​រាជ អាវុធ ហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ទី ម​និន្ទ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត កំពង់ឆ្នាំង បាន​ចុះ​ឃាត់​គ្រឿងចក្រ កំពុង​ធ្វើ​សកម្មភាព​លួច​ជីក​យក​អាចម៍​ដី មួយកន្លែង ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយ​ពុំ​មាន ការ​អនុញ្ញាត្ត ពី​ម្ចាស់​ដី​។ ការឃាត់​គ្រឿង ចក្រ​ខាងលើនេះ​គឺ​យោង​ទៅតាម​បណ្ដឹង របស់​ម្ចាស់​ដី ដែល​បាន​ប្ដឹង ដាក់ជូន​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ផងដែរ ។​

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ដី ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ បានបញ្ជាក់​ថា រូបគាត់​មាន ឈ្មោះ មិន ពុធ​ជេដ្ឋា​ន​វណ្ណ ភេទ​ប្រុស អាយុ​៥១ ឆ្នាំ ជា​មន្ត្រីរាជការ​ផ្នែក​សុខា ភិ​បាល មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បាន​ទិញ​ដីស្រែ​ធ្វើ​ស្រូវ​ឡើង​ទឹក មួយកន្លែង ចំនួន ១ ហិកតា នៅ​ចំណុច​បឹង​តម្រែក ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅក្នុង​អំឡុង​ឆ្នាំ​២០១៦ ហើយ​ក៍​បាន​កាន់កាប់​អាស្រ័យ​ផល​រហូតមក ។​

​ស្រាប់តែ​នៅ ក្នុងអំឡុង​ពាក់កណ្តាល​ខែ​កុម្ភះ ឆ្នាំ​២០២០ មានឈ្មោះ ប៊ួយ មិញ​តាំ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជា​ជនជាតិ​វៀតណាម ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​ដាក់​គ្រឿងចក្រ​ជា ច្រើន​គ្រឿង ទៅ​ជីក​យក​អាចម៍ដី​របស់គាត់ ដោយ​គ្មាន​ការ​អនុញ្ញាត្តិ ទោះបី​តែ​គាត់​ហាមឃាត់​យ៉ាងណា​ក៏​ឈ្មោះ​នេះ​មិន​ដែល​ស្ដាប់​ដែរ​។​ក្រោយមក​គាត់​បាន​ធ្វើ​ពាក្យ​ប្ដឹង​ទៅ​កាន់​លោក​មេឃុំ​ស្វាយជ្រុំ ឱយ​ជួយ​ដោះស្រាយ លោក​មេឃុំ​ក៏​បាន​កោះហៅ​ឈ្មោះ បួ​យ មិន​តាំ ជន ជាតិ​វៀតណាម ប្រើ​ឈ្មោះ​អត្ត​សញ្ញា ណ​ប័ណ្ណ​ខ្មែរ​រូប​នេះ ទៅ​ដោះស្រាយ​ចំនួន ៣ លើក​នៅ​សាលាឃុំ ប៉ុន្តែ​ឈ្មោះ​នេះ​មិន​ចូលខ្លួន​ទៅ​ដោះស្រាយ​ឡើយ​។​

​ហេតុនេះហើយ​ទើប​រូបគាត់​ដាក់ ពាក្យ​ប្ដឹង​ចូល​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ដោយ​ទាមទារ​សំណង​ការខូចខាត​ចំនួន ២ រយ​លាន​រៀល ទាមទារ​អោយ​ឈ្មោះ​នេះ ចាក់ដី​លុប រណ្ដៅ​ឱយ​ដូចដើម​វិញ​និង​សុំ​អោយ តុលាការ អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ។​
​ព្រម​ជាមួយ​គ្នា​នោះ​លោក ព្រះរាជអាជ្ញារង បាន​ឃាត់​មេការ​ម្នាក់ ផងដែរ​ដើម្បី​យក​ទៅ​សាកសួរ ថា​តើ​នរណា​ជា​អ្នក បញ្ជារ​ឲ្យ​ជីកដី​របស់​គេ​ដោយ​គ្មាន​ការអនុញ្ញាត​បែបនេះ​។​

​សូម​រំលឹក​ដែរ​ថា ឈ្មោះ បួ​យ មិន​តាំង ដែល​ជា​ជន​វៀតណាម​ប្រើប្រាស់​ឈ្មោះ​ខ្មែរ មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ បាន​ទិញ​ដី​នៅ​តំបន់​នោះ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ឡើងគោក តាម​គោលការណ៍​របស់​ខេត្ត ។ ប៉ុន្តែ​ឈ្មោះ​នេះ បាននិងកំពុង តែ​ដាក់ គ្រឿងចក្រ ជីក​កកាយ​យក​អាចម៍ដី​ពី​បឹង​បុរាណ​១​កន្លែង ស្ថិតនៅក្នុង​តំបន់​២ គឺ​បឹង​(​តម្រែក​)​ដែល​ត្រូវបាន​គេ​ជីក​យក​អាចម៍ដី​អស់​ជាច្រើន​សឹប​ហិកតា ដើម្បី​យកមក​ចាក់​លុប​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​នោះដែរ ក្នុង​រូបភាព​ប្រែក្លាយ​ទៅ​ជា​ដី​លំនៅដ្ឋាន ដោយ​រណ្ដៅ​ដី​នី​មួយៗ ត្រូវបាន​គេ​ជីក​ជំរៅ​ពី​៤​ទៅ​៥ ម៉ែត្រ​ឯណោះ​។​

​ឈ្មោះ បួ​យ មិញ​តាំ ខាងលើនេះ ក៏​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​ផ្សេងទៀត បាន​អះអាង​ថា បាន​ទិញ​ដី​ពី​គាត់​ចំនួន​៣៧​ហិកតា​តែ​ប៉ុ ណ្ណោះ តែ​បាន​យក​ដី​របស់​គាត់​រហូត​ទៅដល់ ៤០​ហិកតា ហើយ​ពេលនេះ​ក៍មាន​សំណុំរឿង​ដល់​ដៃ​តុលាការ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ