សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​គយ និង​កាំកុងត្រូល​បង្ក្រាបបាន ពោះវៀន​ជ្រូក​ប្រឡាក់​អំបិល ៦​កុងតឺន័រ នាំ ចូល​ពី​ចិន​

​សមត្ថកិច្ច​គយ និង​កាំកុងត្រូល​បង្ក្រាបបាន ពោះវៀន​ជ្រូក​ប្រឡាក់​អំបិល ៦​កុងតឺន័រ នាំ ចូល​ពី​ចិន​

​ខេត្ត​ព្រះសីហនុ​៖ កាល ពី​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយពី​មាន​ការស្នើសុំ​កិច្ច សហការ​ពី​សាខា​គយ និង​រដ្ឋាករ​កម្ពុជា ខេត្ត​ព្រះសីហនុ​, សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​សហការ​ត្រួតពិនិត្យ​ទំនិញ ពោះវៀន​ជ្រូក​ប្រឡាក់​អំបិល​សម្រាប់​ធ្វើ​សាច់ក្រក នាំចូល​ពី​ប្រទេស​ចិន ចំនួន ៦ កុងតឺន័រ របស់​ក្រុមហ៊ុន T.B.L.A EX-IM Co.,LTD នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា កិច្ចសហការ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​នេះ គឺ​អនុវត្ត​តាម ប្រកាស​អន្តរក្រសួង​លេខ ៥៧៤ សហវ​.​បក ចុះ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ប្រកាស​លេខ​២៦៣ ព​.​ណ អ​.​តពទ​.​ប្រក ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ស្តីពី​ការ កំណត់​នីតិវិធី​នៃ​ការនាំ ចូល​ម្ហូបអាហារ របស់ ក្រសួង​ពាណិជ្ជកម្ម ។​

​តែ​យ៉ាងណា សមត្ថកិច្ច​ជំនាញ មិន​បាន​បញ្ជាក់ថា ពោះវៀន​ជ្រូក​ប្រឡាក់​អំបិល ដែល​នាំ ចូល​ពី​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​មេ​រោគកូ​វិដ​១៩ ទាំង ៦​កុងតឺន័​រ​ទន្ទឺមនិង​កុងតឹនរ័​វត្ថុធាតុដើ​ម​សម្រាប់​រោងចក្រ​កាត់ដេរ​នាំចូល​ដែរនោះ ខូច គុណភាព ឬ​យ៉ាងណា​នៅឡើយ​ទេ ៕

Filed in: ព័ត៌មានជាតិ