សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កញ្ញា​ឯក ប៉ូ គីមថេង សុធី​តា នឹង​តារា​សម្តែង​ស្រស់​សង្ហា​មី​យ៉ាន់​ម៉ា​នឹង​លេចមុខ​ក្នុង​រឿង​នាឡិកា​ដាស់​វិញ្ញាណ​!

​កញ្ញា​ឯក ប៉ូ គីមថេង សុធី​តា នឹង​តារា​សម្តែង​ស្រស់​សង្ហា​មី​យ៉ាន់​ម៉ា​នឹង​លេចមុខ​ក្នុង​រឿង​នាឡិកា​ដាស់​វិញ្ញាណ​!

​ភ្នំពេញ​៖ ផលិតកម្ម​រូបភាព​បាន​បញ្ចេញ​មុខ​តួឯក​ក្នុង​ភាពយន្ត​នាឡិកា​ដាស់​វិញ្ញាណ វគ្គ​២ ឬ The Clock Red Wall​របស់​ផល​ត​កម្ម​អិល​ឌី (LD Picture) តំណែង​តួឯក​ស្រី គឺ​បាន​ទៅ កញ្ញា​ឯក ប៉ូ គីមថេង សុធី​តា នឹង​តារា​សម្តែង​ប្រុស​គឺ​បុរស​សង្ហា​មី​យ៉ាន់​ម៉ា លោក ប៉ាង តា​ហុង ( Paing Takhon)​។

​សម្រាប់​រឿងនេះ​បង្ហាញថា តារា​បង្ហាញ​ម៉ូត​កញ្ញាឯក ប៉ូ គីមថេង សុធី​តា បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ក្រោយ​ពី​ផលិតកម្ម មួយ​នេះ​បាន​បង្ហើប​គម្រោង​ក្នុង​ការផលិត​ភាពយន្ត​ខ្នាត​ធំ​ថ្មី​បន្ត​គឺ​ភាពយន្ត​រឿង​” The Clock Red Wall” ដែល​សូម្បី​តែ​តួឯក​ត្រូវបាន​ជ្រើសរើស​រួចជាស្រេច​គឺ​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ឆ្នាំ​២០១៩​គឺ រូប​កញ្ញា​ផ្ទាល់ ។​

​កញ្ញា​ប៉ូ គីមថេង សុធី​តា​ត្រូវបាន គេ​ស្គាល់​ថា​ជា​តារា​បង្ហាញ​ម៉ូត​មាន​រូប​សម្រស់​ស្រស់​សោភា និង​មាន​ទេពកោសល្យ ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​Miss City tourism world 2017 នៅ​ប្រទេស​ចិន រូបនេះ គឺ​ជា​តារា​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​កម្មវិធី​Asia model festival 2018 នៅ​ប្រទេស​កូរ៉េ , ព្រឹត្តិការណ៍ Miss universe Cambodia 2019 ចំណាត់ថ្នាក់​លេខ ៤ និង Miss Asia pacific International Cambodia 2019 នៅ​ប្រទេស​ហ្វីលីពីន ហើយ​ក៏​ធ្លាប់​ទទួលបាន​ពាន​ជា​កញ្ញាឯក​រួសរាយ​ជាងគេ​ក្នុង​ព្រឹត្តិការណ៍ Got Miss congeniality Award​។​

​រីឯ​តួឯក​ប្រុស​វិញ​មាន​វ័យ​២៤​ឆ្នាំ គឺ​ជា​តារា​ម៉ូ​ដែល តារា​សម្តែង​និង​ជា​អ្នកចម្រៀង ជនជាតិ​មី​យ៉ាន់​ម៉ា​។ កាលពី​ឆ្នាំ ២០១៨ តារា​រូប​នេះ​ត្រូវបាន​ជ្រើសរើស​ដោយ គេហទំព័រ BuzzFeed ថា​ជា​បុរស​សង្ហា ម្នាក់​ក្នុងចំណោម​បុរស​ទាំង​២៣​នាក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លោក​ក៏​បាន ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្នុង​កម្មវិធី​“ កំពូល​អ្នក​សម្ដែង ១០ នាក់​” របស់​កម្មវិធី Myanmar Time កាលពីពេល​កន្លង​ទៅ​ដែរ​។​។​ដូច្នោះ​ក្នុង​រឿង​មួយ​នេះ​តួ​ស្រី​ប្រុស​សុទ្ធតែ​ជា​មនុស្ស​ល្បី​ក្នុង​វិថី​សិល្បៈ​

​វា​ជា​កិច្ចសហការ​ផលិតភាព​យន្ត​រួម​គ្នា​រវាង​ផលិតករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​លើកដំបូង​នេះ​នឹង​ទទួលបាន​ភាពយន្ត ដែល​មាន​គុណភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។​

Filed in: សិល្បៈ កំសាន្ត