សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​! ឈ្មួញ​ឈើ​ឈ្មោះ លី​ហេង មាន​ឥទ្ធិពល​អ្វី​បានជា​ថ្លើមធំ​ហ៊ាន​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ចេញពី​តំបន់​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ​និង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​យកទៅលក់​ចែកចាយ​តាម​ដេប៉ូ​នៅតាម​បណ្ដា​ស្រុក​និង​ខេត្ត​ផ្សេងៗ ព្រមទាំង​បាននិងកំពុង​អុកឡុក​ឈ្មួញ​ដូច​គ្នា​មិន​អោយ​ប្រកប​របរ​រកស៊ី​មុខរបរ​ដូចគ្នា​កើត​ព្រោះ​អាង​បក្ខពួក​

​តើ​! ឈ្មួញ​ឈើ​ឈ្មោះ លី​ហេង មាន​ឥទ្ធិពល​អ្វី​បានជា​ថ្លើមធំ​ហ៊ាន​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ចេញពី​តំបន់​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ​និង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​យកទៅលក់​ចែកចាយ​តាម​ដេប៉ូ​នៅតាម​បណ្ដា​ស្រុក​និង​ខេត្ត​ផ្សេងៗ ព្រមទាំង​បាននិងកំពុង​អុកឡុក​ឈ្មួញ​ដូច​គ្នា​មិន​អោយ​ប្រកប​របរ​រកស៊ី​មុខរបរ​ដូចគ្នា​កើត​ព្រោះ​អាង​បក្ខពួក​

(​ពោធិ៍សាត់​)៖ ពលរដ្ឋ​ស្រុក​ភ្នំក្រវាញ​រាយការណ៍​ថា ហេតុអ្វី​? ឈ្មួញ​ឈើ​ល្បីល្បាញ​ម្នាក់​ឈ្មោះ លី​ហេង មាន​ឥត​ពល​ខ្លាំងខ្លា​ម្លេះ ខណៈ​បុគ្គល​(​លី​ហេង​)​រូប​នេះ​កំពុង​អុកឡុក​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ដូចគ្នា បែ​ជា​ទៅ​ដើរ​តួឯក​ខាង​ប្រមូល​លុយ​ដើម្បី​យក​ទៅឲ្យ​សមត្តកិច្ច បើ​ជន​ប្រព្រិត្ត​បទល្មើ​ស​ណា​ដែល​ហ៊ាន​រឹងទទឹង​គេ​នឹង​រាយការណ៍​សហកា​រណ៍​ចាប់​ដោយ​អោយ​សមត្ថកិច្ច កសាង​ឯកសារ​បន្ត​នីតិវិធី ទៅ​តុលាការ​។

​ប្រភព​រាយការណ៍​ខាងលើ​បន្តថា ឈ្មួញ​ឈើ និង​ជា​ថៅកែ​ផលិត​កៅអី​សា​ឡុង​ដ៏​ល្បីល្បាញ​ក្នុងស្រុក​ភ្នំក្រវាញ​ឈ្មោះ លី​ហេង កំពុង​អុកឡុក​ឈ្មួញ​ដូចគ្នា​ដោយ​ជំរិត​ទារលុយ​ពី​អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ចាប់ពី​(២០​ទៅ​៤០)​មុឺន​រៀល​ក្នុង​រថយន្ត ១​គ្រឿងៗ ចំណែក​គោយន្ដ​កន្ត្រៃ​ដឹកឈើ​អារ​ចាប​លពី​(២០​ទៅ​៣០)​ម៉ឺន​រៀល ក្នុង​១​គ្រឿងៗ បើ​ជន​ណា​ហ៊ាន​ទឹង​ទទឹង​គេ​នឹង​រាយការណ៍​សហកា​ចាប់ បើ​ឈ្មួញ​ណា​ដែល​(​លី​ហេង​)​ទិស​ទាល់​ពេក​គាត់​ប្រើ​កូនជឹងរ​បស់​ជា​ឈ្មួញ​រក​សុ​ី​ដែរ ដើម្បី​ជំរិត​ទារ​លុយ​ជំនួស​គាត់ ។​

​ប្រភព​រាយការណ៍​ដដែល​បន្តទៀតថា ថៅកែ​ឈើ​ផលិត​សា​ឡុង​មុខកាត់​ធំៗ​ឈ្មោះ លី​ហេង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​(​លី​ហេង​)​ជំរិត​ទារលុយ​ពី​ក្រុម​ជន​ប្រព្រិត្ត​បទល្មើស​ព្រៃ​ឈើ​អារ​.​ច្រៀក​.​ដឹកជញ្ជូន ចេញពី​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​ក្នុង​រថយន្ត​កែច្នៃ ១​គ្រឿង ចាប់​ពី​ចំនួន ៧០០​ដូល្លារ​ឡើង​ទៅ​ក្នុង​មួយ​ខែ ចុះ​រថយន្ត​កែច្នៃ​បំរើ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​រាប់​សិប​គ្រឿង​ប៉ុន្មាន​លុយ ? ។​

​ប្រភព​រាយការណ៍​បន្ថែ​ម​ថា ថៅកែ​ឈើ​ផល្លិត​សា​ឡុង​ឈើ​មុខកាត់​ធំៗ​ល្បីល្បាញ​ក្នុងស្រុក​ភ្នំក្រវាញ​(​លី​ហេង​)​ត្រូវបាន​គេ​បង្ហើប​ថា​(​លី​ហេង​)​ធ្វើបែបនេះ​ទៅ​បានក៍​ដោយសារតែ​គាត់ ជា​មិត្តភ័​ក្រនឹង​ឈ្មោះ ណុប ថេត ជា​មន្ត្រី​អង្ក​ការ​សម្ព័នមិត្ត​សត្វព្រៃ​(​វៃ​អេត​)​លោក ណុប ថេត មាន​តួនាទី​ជា​ជំនួយការ​ជនជាតិ​បរ​ទស និង​ជា​ប្រធាន​ស្នាក់ការ​អង្ក​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ស្ថិតក្នុង​ភូមិ​រវាង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដូច្នេះ​ហើយ​គេ​មិនដឹង​មាន​ការឃុបឃិត​ពី​លោក ណុប ថេត ដែរ​ឬ​យ៉ាងណាទេ ប៉ុន្តែ​(​លី​ហេង​)​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន និង​ប្រយោជន៍​ផង ធ្វើ​ដោយ​មិន​ញញើត​ដៃ​បើ​ទោស​ជា​អ្នកស្រុក​ភ្នំក្រវាញ​ជាមួយ​ក៍ដោយ ទោះបី​ប្រភព​រាយការណ៍​លើកឡើង​បែប​នេះ​ក្ដី អ្នកយក​ព័ត៌មាន​គេហទំព័រ​(​ភ្នំពេញ​ថ្មី​) ពុំ​អាច​ស្វែងរក​លេខ​ទូរស័ព្ទ​(​លី​ហេង​)​ជា​ថៅកែ​ឈើ​ល្បីល្បាញ និង​លោក ណុប ថេត មន្ត្រី​អង្ក​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដើម្បី​សុំ​ការពន្យល់​អំពី​ការលើកឡើង​នេះ​បានទេ ៕

 

Filed in: ព័ត៌មានជាតិ