សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អញ្ជឹង​បានលឺ​ចោរលួច ចោរប្លន់ និង​អំពើ​ហិង្សា​រាល់ថ្ងៃ​! បើ​គ្មាន​សមត្ថកិច្ច​ហាមឃាត់​ផង​ហ្នឹង​

អញ្ជឹង​បានលឺ​ចោរលួច ចោរប្លន់ និង​អំពើ​ហិង្សា​រាល់ថ្ងៃ​! បើ​គ្មាន​សមត្ថកិច្ច​ហាមឃាត់​ផង​ហ្នឹង​

ខេត្ត​ប៉ៃលិន​៖ ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ ក្នុង​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តាម​កាស៊ីណូ​នានា ក្បែរ​ច្រកទ្វា​អន្តរជាតិ​ព្រំ ក្នុង​ទឹកដី​នៃ​ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន មិន​ដែល​ធ្វើ​ការហាមឃាត់​ប្រជា​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់​នោះ​ទេ គឺ​តែងតែ​បើក​ឲ្យចូល​លេងល្បែង​ដោយ​សេរី ដែល​គេ​សង្ស័យ​ថា​ម្ចាស់​កាស៊ីណូ និង​សមត្ថកិច្ច​នគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ ប្រចាំ​កាស៊ីណូ​ទាំងនោះ បាន​ឃុបឃិត​គ្នា ដើម្បី​ផលប្រយោជន៍ ទើប​បើក​ទ្វារ​យ៉ាង​ចំហរ​អោយ​ជនជាតិខ្មែរ ចូល​ទៅ​ប្រព្រឹត្ត​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ ដែល​ជា​ទង្វើ​មួយ​ផ្គើន​ទៅនឹង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ដែលមាន​ចំណារ​ឯកភាព​ពី សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ ។ បើ​តាម​ការឲ្យ​ពី​ប្រភពព័ត៌មាន និយាយថា ក្នុង​កាស៊ីណូ​ទាំងនេះ​មាន​ជនបរទេស​ដែល​ជា​ជនជាតិ​ថៃ ចូល​លេង​ល្បែង មាន​ប្រមាណ​៥០​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ​គឺជា​ជនជាតិខ្មែរ ដែល​ទង្វើរ​នេះ​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គមផ​ង​ដែរ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​កាស៊ីណូ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  បានឲ្យ​អ្នកយក​ព័ត៌មាន​ដឹងថា​៖ ទាំង​ថ្ងៃ​ទាំង​យប់​នៅតាម​កាស៊ីណូ​នានា ជាពិសេស​កាស៊ីណូ​ក្បែរ​ច្រកទ្វា អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន គឺ​ថៅកែ​កាស៊ីណូ​ទាំងនោះ បាន​បើកដៃ​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង ហើយ​សមត្ថកិច្ច​នគរ​បាល​ប្រចាំ​កាស៊ីណូ​ទាំងនោះ មិន​ដែល​ធ្វើ​ហាមឃាត់​នោះឡើយ​។​

​ប្រភពព័ត៌មាន បាន​បន្ត​ឲ្យដឹង​ដែរថា​៖ កាស៊ីណូ​ដែល​បើក​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង​តាម​អំពើ​ចិត្ត​មានដូចជា កាស៊ីណូ​ក្រោន​វិចតូ​រី​យ៉ា​, កាស៊ីណូ​កាឡាក់ស៊ី​ហ្គោល​ហូ​ថែ​ល​, កាស៊ីណូ​ប៉ៃលិន​ផ្លា​មីង​ហ្គោល​, កាស៊ីណូ​ចា​ស្មី​ន និង​កាស៊ីណូ​ឡាក់​គី​ដាយ​មីន​ក្រោន​ជា​ដើម ។ បញ្ហា​នេះ​បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន ចាញ់ល្បែង​ក្នុង​កាស៊ីណូ​ទាំងនោះ អ្នក​ខ្លះ​លក់​អស់​ទ្រព្យសម្បត្តិ​ដីធ្លី​ផ្ទះសម្បែង រថយន្ត​និង​ម៉ូតូ ដោយសារ​តែ​ចាញ់ល្បែង និង​កើត​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀត​ផង  ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង អំពើចោរកម្ម គ្រឿងញៀន និង​បទល្មើស​ផ្សេងទៀតៗ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​សង្គម​។

​លោក មាស សាវ៉ាត មេភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឲ្យដឹងតា​មទូរស័​ព្ទ​ថា​៖ សមត្ថកិច្ច​ដែល​យាម​ប្រចាំកា​នៅតាម​កាស៊ីណូ​ទាំងនេះ គឺ​ភាគច្រើន​មិនសូវ​ចេះ​ជំនាញ​នោះ​ទេ ,​ហើយ​ជួនកាល​ម្ចាស់​កាស៊ីណូ​ទាំងនេះ​យក​អ្នករត់ម៉ូតូឌុប មក​ធ្វើ​ជា​សន្តិសុខ​ក៏មាន​ដែរ ។ លោក​បន្តថា​៖​ចំពោះ​អ្នក​ដែល​មក​លេង​ល្បែង​កាស៊ីណូ​ទាំងនោះ គឺ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ ប្រហែល​៥០% ចំណែក​ជនជាតិ​បរទេស​មិនសូវ​មាន​នោះឡើយ  ។ ​ចំណែក​លោក ញ៉ឹក ថុល អធិការនគរបាល​ស្រុក​សាលា​ក្រៅ បានឲ្យដឹងតា​មទូរស័​ព្ទ​នៅ​ព្រឹក​នេះ​ថា​៖ នៅតាម​កាស៊ីណូ​ទាំង​គឺ​មិន​មាន​សមត្ថកិច្ច​នគរ​បាល​ប្រចាំការ​នោះទេ គឺ​មាន​សន្តិសុខ​ខេត្ត និង​មន្ត្រី​កង​រាជ​អាវុធ​ស្រុក និង​ខេត្ត ជា​អ្នកយាម​ប្រចាំការ ។  ​លោក​បន្ត​ទៀត​ថា ៖ បើ​ចងដឹង​ច្បាស់​ទាន់​តែ​សួរ​នាំ​ទៅ​ថ្នាក់​ខេត្ត​ទើប​ដឹង ចំណែក​រឿង​ជនជាតិ​ខេត្ត ឬ​ជន​ចាតិ​បរទេស​ចូល​លេង​ល្បែង​កាស៊ីណូ នោះ​វិញ លោក​មិន​ដឹង​ច្បាស់​ដែរ ។

​ពាក់ព័ន្ធ​ករណី​ខាងលើ លោក ពិន ភួន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​នេះ​ថា​៖ មិន​មាន​មន្ត្រី​កងរាជអាវុធហត្ថ​លោក ចុះ​ទៅ​យាម​ប្រចាំការ​នៅ​តាម​កាស៊ីណូ​នោះទេ បើ​ចងដឹង​ច្បាស់​ទាល់តែ​សួរ​ទៅ​ថ្នាក់លើ  ។

​ចំណែក​លោក វ៉ាន ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​នេះ ដែរ​ថា​៖ សមត្ថកិច្ច​ដែល​យាម​តាម​កាស៊ីណូ​ទាំងនោះ​មិនមែន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នោះទេ តែ​គាត់​ជា​មន្ត្រី​ដែល​ចូល​និវត្ត​ន៏​ហើយ ឬ​ជា​អតិ​ត​យុទ្ធិ​ជន មិន​មាន​សិទ្ធ​ជា​មន្ត្រី​អាវុធហត្ថ​នោះទេ ហើយ​លោក​បាន​បញ្ជាក់ថា នេះ​ជា​សមត្ថកិច្ច​ប៉ូលីស ប្រសិនបើ​អ្នកសារព័ត៌មាន​ចង់ដឹង​ច្បាស់​មើល​តួនាទី និង​ភារកិច្ច​របស់​សមត្ថកិច្ច​ប៉ូលីស​ទៅ  ។

​ដោយឡែក លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឲ្យ​អ្នកយក​ព័ត៌មាន​ដឹងតា​មទូរ​ស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា ៖ ចំពោះ​សមត្ថកិច្ច​នគរបាល គឺ​មិន​មាន​ទៅ​យាម​ប្រចាំការ​នៅ​តាម​កាស៊ីណូ​នោះទេ  ព្រមទាំង​បញ្ជាក់​ផងដែរ​ថា បើ​តាម​គោល​ការ​ច្បាប់​គឺ​មិន​មាន​សមត្ថកិច្ច​នគរ​បាល​ចុះទៅ​យាម​តាម​កាស៊ីណូ​នោះដែរ ។

​ចំពោះ​ប្រជាពលរដ្ឋ​ខែ្មរ ដែល​ចូល​លេង​កាស៊ីណូ​គឺ លោក​បាន​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​កាស៊ីណូ ហាម​ដាច់ខាត​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ឡើយ ។

​ទាក់ទិន​បញ្ហា​ខាងលើ លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន មាន​ប្រសា​ស​ន៏​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ នេះ​ថា​៖ អាជ្ញាធរខេត្ត តែងតែ​កោះប្រជុំ​មន្ត្រី​មាន​សមត្ថកិច្ច និង​ម្ចាស់​កាស៊ីណូ​ទាំងនោះ ជា​រៀងរាល់​ខែ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​ខែ្មរ​ចូល​លេង  ហើយ​ប្រសិនបើ​មាន​ជនជាតិ​ខ្មែរ​នៅ​តែ​ចូល​លេង​កាស៊ីណូ​បន្តទៀត អាជ្ញាធរ​ខេត្ត​ប៉ៃលិន និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ព្រោះ​ក្នុង​ច្បាប់​បានចែង​ថា គ្រប់​កាស៊ីណូ​ទាំងអស់​ទូទាំង​ប្រទេស​នៅ​តាម​បន្ទាត់​ព្រំ គឺ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ឡើយ ៕
​អត្ថបទ ទូច សុខន​

 

 

IMG-20160820-WA0008 IMG-20160820-WA0010

Filed in: ព័ត៌មានជាតិ