សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ គណៈរដ្ឋមន្ត្រី រៀបចំ​សិក្ខាសាលា​បូកសរុប​ការងារ – ផ្លាស់ប្តូរ​បទពិសោធន៍ ពង្រឹង​ការងារ​ផ្សព្វផ្សាយ​អប់រំ សំដៅ​បន្ត​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង​សាធារណ​មតិ​

​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ គណៈរដ្ឋមន្ត្រី រៀបចំ​សិក្ខាសាលា​បូកសរុប​ការងារ – ផ្លាស់ប្តូរ​បទពិសោធន៍ ពង្រឹង​ការងារ​ផ្សព្វផ្សាយ​អប់រំ សំដៅ​បន្ត​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង​សាធារណ​មតិ​

ភ្នំពេញ ៖ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២០ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុងការ​បើក​សិក្ខាសាលា ដែល​មាន​ការចូលរួម​ពី​តំណាង​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទទួលបន្ទុក​ការងារ​ព័ត៌មាន និង​ការងារ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​មកពី​បណ្តា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត​ប្រមាណ​១៥០​រូប​។

​គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ពង្រឹង​ការងារ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែល​ទទួលបន្ទុក​ការងារ​ព័ត៌មាន ត្រូវ​ខិតខំ​រៀបចំ​តាក់តែង​ខ្លឹមសារ ផលិត​ព័ត៌មាន រួម​ទាំង​បទ​យកការណ៍ ឬ​វីដេអូ​ឃ្លីប​ផ្សេងៗ​តាម​ស្ថានការណ៍​ចាំបាច់​ចំពោះ​មុខ ដោយ​ផ្អែក​លើ​ជំនាញ និង​បច្ចេកទេស ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ បំភ្លឺ អប់រំ ក្នុង​ការគ្រប់គ្រង​សាធារណ​មតិ​ឱ្យបាន​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព​។​

​លោក ស្វាយ ស៊ី​ថា​ប្រធាន​អង្គភាព​ប្រតិកម្ម​រហស័បាន​សំណូមពរ និង​លើកទឹកចិត្ត​អោយ​អង្គសិក្ខាសាលា​បន្ត​រួមគ្នា​ក្នុង​ការផ្តល់​នូវ​ព័ត៌មាន​ពិត ស៊ីជម្រៅ និង​មាន​ទឡ្ហីករណ៍​រឹងមាំ​ច្បាស់លាស់ ជាពិសេស​ការរួម​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ប្រើ​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ថ្មី​ក៍ ដូចជា​វិទ្យុ​និង​ទូរទស្សន៍​ឱ្យបាន​ឆាប់រហ័ស​និង​ទាន់​ពេលវេលា​។ សកម្មភាព​នៃ​ការឆ្លើយតប​បាន​លឿន​រហ័ស គឺជា​ភាពចាំបាច់​បំផុត​នៃ​ការផ្សព្វផ្សាយ ហើយ​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​ខិតខំ​ប្រមូល​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​បន្សាប​នូវ​រាល់​ព័ត៌មាន​បំពុល​ដែល​អាច​នឹង​ប៉ះពាល់​ដល់​សន្តិភាព ស្ថេរភាព សន្តិសុខ និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ក៍​បាន​និយាយ​បញ្ជាក់បន្ថែម​ថា ការគ្រប់គ្រង​បាន​នូវ​សាធារណមតិ គឺ នឹង​បញ្ចៀស​បាន​នូវ​ភាពវឹកវរ​ចលាចល​សង្គម និង​បញ្ចៀស​បាន​នូវ​ការភ័ន្តច្រឡំ​របស់​ប្រជាពលរដ្ឋ ដោយសារ​ការ​បំភ្លៃ បំផ្លើស បំប៉ោង និង​បំភ័យ​ពី​សំណាក់​ក្រុម​ប្រឆាំង និង​ជន​ជ្រុលនិយម​មួយចំនួន​។​

​លោក ស្វាយ ស៊ីថា ក៏​បាន​ក្រើនរំលឹក​ដល់​តំណាង​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ទាំងអស់ ត្រូវ​សហការ​គ្នា ដើម្បី​ពង្រីក​ការងារ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ធ្វើ​ការតាមដាន​ត្រួតពិនិត្យ​នូវ​រាល់​មតិ​រិះគន់ វាយប្រហារ ឬ​ការ Comment ដែល​ចេញមក​ពី​មជ្ឈដ្ឋាន​នានា មក​លើ​ក្រសួង ស្ថាប័ន រាជធានី ខេត្ត​រៀងៗ​ខ្លួន ដែល​មតិ​មួយចំនួន​នោះ​មាន​ចរិត​ជា​ការ​ញុះញុង និង​បង្កចលាចល​សង្គម ជាពិសេស​ជុំវិញ​បញ្ហា​វីរុស​កូវី​ដ​-១៩ ហើយ​ដែល​ចាំបាច់​ត្រូវតែ​ឆាប់​ធ្វើការ​បំភ្លឺ និង​ឆ្លើយតប​តាម​គ្រប់​មធ្យោបាយ​ឱ្យ​បាន​ទាន់ពេលវេលា ព្រោះ​សត្រូវ​ធំ​ផុត​របស់​ព័ត៍មាន​ក្លែងក្លា​យ គឺ​ការនិយាយ និង​ផ្សព្វផ្សាយ​អំពី​ការពិត​ជាក់ស្តែង ៕

Filed in: ព័ត៌មានជាតិ