សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី​ក្មេង​ម្នាក់​ធ្លាក់​ពី​ជាន់​ទី​៥​ខុន​ដូរ​វី​ឃែន​ស្លាប់​ក្រោយ​ពី​នាង​ចោទ​ថា​ដោយសារ​ឧកញ៉ា​លាង​ឃុន​ធ្វើបាប​តែ​សមត្តកិច្ច​ស្ងាត់ឈឹង​កំពុង​ក្រូ​ម៉េ​!?

ស្រី​ក្មេង​ម្នាក់​ធ្លាក់​ពី​ជាន់​ទី​៥​ខុន​ដូរ​វី​ឃែន​ស្លាប់​ក្រោយ​ពី​នាង​ចោទ​ថា​ដោយសារ​ឧកញ៉ា​លាង​ឃុន​ធ្វើបាប​តែ​សមត្តកិច្ច​ស្ងាត់ឈឹង​កំពុង​ក្រូ​ម៉េ​!?

ភ្នំពេញ ៖ មក​ដល់​ម៉ោង​នេះ គេ​នៅ​មិនទាន់​ឃើញ មាន ព័ត៌មាន​ជា​ផ្លូវ​ការបញ្ជាក់​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្តីអំពី ករណី​ស្រី​ស្អាត​ម្នាក់​ត្រូវ​បានេ​ឃើញ​ធ្លាក់​ពីលើ​អាគា​រខុន​ដូរ​ស្លាប់​ភ្លាម​ហើយ​ដែល​មាន​ការពា​ក់ព​ន្ធ័​ជា​មួយសេដ្ឋី​ក្មេង​ឈ្មោះ​លាង​ឃុន​ថៅកែ​ក្រុមហ៊ុន​ជីប​ម៉ុង នៅឡើយ​ទេ​ក្នុងពេលដែល​ឯកសារ​ពាក់​ពន្ធ​ក្នុង​ហ្វេ​សប៊ុកនាង​ត្រូវបាន​គេ​គ្រប់គ្រង​ហើយ​លុប​ចោល​អស់ ! ?​។

​សូមបញ្ជាក់​ថា​កាលពី ព្រឹក ថ្ងៃទី ១១ មីនា ២០២០ មាន​ការភ្ញាក់ផ្អើល​មួយ បាន​កើតឡើង គឺ​មាន​ស្រី​ស្រស់​ស្អាត​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ស្លាប់​។ ប្រភពពី កន្លែងកើតហេតុ​បាន រាយការណ៍​អោយដឹងថា នារី​រងគ្រោះ មានឈ្មោះ ឃុន ស្រី​ស្រស់ អាយុ ២៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​លេខ​៤០៣ ចំណុច​ខុន​ដូវី​ឃែន​លេខ​៨៧ ផ្លូវ​លេខ​៩៩ ភូមិ ៧ សង្កាត់​បឹង ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​មុន​ពេល​ឃើញ​នាង​ធ្លាក់​ស្លាប់​កាលពី​វេលា​ម៉ោង​០៣:០០​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ នាង​បាន​បង្ហោះ​វីដេអូរ​ជាច្រើន​ឃ្លីប ជេរ ប្រមាថ​ចោទ ឧកញ៉ា លាង ឃុន ដែល​គេ​ដឹងថា​ជា​ប្រធាន​ក្រុមហ៊ុន​ជីពម៉ុង​គ្រុប​ដ៏​ល្បីល្បាញ តាម ហ្វេ​សប៊ុក តាម​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ Sri Nika ដោយ បកអាក្រាត​ពី​អំពើអាក្រក់ នឹង​ជា​អំពើ​បាបកម្ម​ផងដែរ របស់​លោក​ឧកញ៉ា លាង ឃុន ដែល​បាន​បង្ខំ​អោយ​នាង​យក​កូន​ចេញ ។​

​អា​ឡូ​វ ទោះបីជា​ព័ត៌មាន​នេះ​បាន​បែក ធ្លាយ​ល្បី​សុះសាយ​ក្នុងសង្គម​facebook និង​តាម​ប្រព័ន្ធ​ផ្សព្វ ផ្សាយ អន​ឡាយ​ព្រោងព្រាត​យ៉ាងណា​ដោយ ក៏​មក ដល់ពេលនេះ គេ​នៅ មិនទាន់​ឃើញ​ឧកញ៉ា លាង ឃុន បញ្ចេញ​ប្រតិកម្ម ឬ ឆ្លើយតប​ចំពោះ​វីដេអូរ របស់ នាង ឃុន ស្រី​ស្រស់ នៅឡើយ​ទេ ។ ដោយឡែក អង្គភាព​ព័ត៌មាន ភាគច្រើន​ដែល​បាន​បង្ហោះ​ព័ត៌មាន​ស្តី​អំពី​ករណី ខាងលើនេះ ក៏​ត្រូវ​បាន​លប់ចេញ ឬ​ទម្លាក់ ព័ត៌មាន​នេះ​ចោល​ផងដែរ មិនដឹងថា មកពី មូលហេតុ​អ្វី ? ឬ​មាន ការគាបសង្កត់​ពី​ភាគី ពាក់ព័ន្ធ​ណាមួយ ? ឬ ក៏​មាន​អាថ៌កំបាំង​អ្វី​នោះ ទេ ? ។​

​ដោយឡែក​គណនី ហ្វេ​សប៊ុក ឈ្មោះ Sri Nika ក៏​មាន​គេ​ចូល​ទៅ​គ្រប់គ្រង​លុប​ព័ត៌មាន ដែល​ពាក់ព័ន្ធ ឧកញ៉ា លាង ឃុន ចោល​អស់​ដែរ​រាប់​ទាំង​ឃ្លិប​វិដេអូ​ររបស់​នាង ? ខ្លាំង​មែន​!!!​។ ឯ ខាង​ស្នងដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក៏​មិន ទាន់​ប្រកាស​ព័ត៌មាន​ជា ផ្លួវការ ស្តីអំពី ករណី នៃ ការធ្វើ​កោសលវិច្ច័យ​លើ សាកសព​នារី​រងគ្រោះ និង​បង្ហាញ​ពី​ការ​ស៊ើប អង្កេត​នៅ​ឡើយ​ទេ​ថា​តើ​នាង​លោត​សម្លាប់ខ្លួន​ឬ​ត្រូវគេ​ធ្វើឃាត ? ។​

​មហាជន​កំពុងមាន​ចម្ងល់ និង​មន្ទិល​ខ្លាំង ចំពោះ​ករណី​នេះ ? ។ ទាក់ទិន​ការលើកឡើង​របស់​មហា​ជន​ជុំវិញ​ករណី​នេះ ការិយាល័យ និពន្ធ គេហទំព័រ មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី​ឧកញ៉ា លាង ឃុន បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង នេះ​ជា​វីដេអូ​ឃ្លីប​របស់​អ្នកនាង ឃុន ស្រី​ស្រស់ មុន​នាង​ស្លាប់​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​៥ ដែល​បាន​បង្ហោះ​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sri Nika ។​

​តែ​អ្វី​ជា​ការកត់សម្គាល់​តាម​បណ្តាញ​សង្គម​ខ្លះ​បាន​និង​កំពុង​ក្រូម៉ែ​ជួយ​បិទបាំង​ការពាក់ពាន់​ជាមួយ​សេ​ដ្ឋី​លាង​ឃុន​ថៅកែ​ជីប​ម៉ុង​គ្រុប​។​

​គួរ​រំលឹក​ដែរ​ថា នាង​បាន​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​៥ នៃ​ខុន​ដូ វី​ឃែន បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​០៣:០០​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​៥៥ ផ្លូវ​លេខ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕ អរគុណ​សន្តិភាព​

 

 

Filed in: ព័ត៌មានជាតិ