សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដល់​ពេល​ហ្នឹង​បានដឹង​ថា​ទំនិញ​វាយ​ន​ភណ្ឌ័នាំ​ចេញ​ទៅ​អឺរ៉ុប​មក​ពី​ស្រុក​ចិន​តើ​!

​ដល់​ពេល​ហ្នឹង​បានដឹង​ថា​ទំនិញ​វាយ​ន​ភណ្ឌ័នាំ​ចេញ​ទៅ​អឺរ៉ុប​មក​ពី​ស្រុក​ចិន​តើ​!

​ភ្នំពេញ​៖ ពេល​មាន​វិបត្តិ​ទើប​បាន​ដឹង​ថា​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀក​បំពាក់​ឬ​ស្បែកជើង​នាំចេញ​ទៅ​អាមេរិក​និង​អឺរ៉ុប​ភាគច្រើន​គឺ​មកពី​ស្រុក​ចិន​តើ​!​។​ជាក់ស្តែង​គ្រាន់តែ​ស្រុក​ចិន​ជួប​វិបត្តិ​ដោយសា​មេ​រោគកូ​វីដ​១៩​រោងចក្រ​នៅ​ស្រុក​ខ្មែរ​តាម​ការប៉ាន់ស្មាន​ថា​មាន​ប្រមាណ​២០០​រោងចក្រ​មាន​កម្ម​ប្រមាណ​ជាង​១០​ម៉ឹន​នាក់​អាច​ត្រូវ​ផ្អាក​នៅក្នុង​ខែ​មិនា​ឆ្នាំ​២០២០​នេះ​ដោយសារ​ខ្វះ​វត្ថុធាតុដើម​ដែល​នាំចូល​មកពី​ស្រុក​ចិន​។

​តែ​អា​ឡូ​វ​រឿង​បារម្ភ​នេះ​បានធូ​ស្រាល​វិញ​ហើយ​។​ព្រោះ​នាវា​ដឹក​វត្ថុធាតុដើម​ប្រមាណ ១៩១​ទូ​បាន​ចូលមក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​យប់​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​ផ្គត់ផ្គង់​នៅ​តាម​រោងចក្រ​នានា​។ វត្ថុធាតុដើម​ទាំងនេះ បាន​ធ្វើ​ឱ្យ​រោងចក្រ​ព្យួរ​ការងារ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បណ្តើរៗ​ហើយ​។ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​កាសែត​ថា កង្វះ​វត្ថុធាតុដើម​នេះ បាន​ធ្វើ​ឱ្យ​រោងចក្រ​ចំនួន ៥០​ព្យួរ​ការងារ នាំឱ្យ​ប៉ះពាល់​កម្មករ និយោជិត ២០,៩៤០​នាក់ ស្ត្រី ១៦,១៨៣​នាក់​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​វត្ថុធាតុដើម​នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ដែល​ជា​ប្រទេស​មាន​ទំនាក់ទំនង​ស្អិតល្មួត​ចាក់ទឹកមិនលិច​នោះ ក៏​បាន​ប្រឹងប្រែង​រិះរក​គ្រប់​វិធី ដើម្បី​ពន្លឿន​ការនាំ​វត្ថុធាតុដើមម​កកាន់​កម្ពុជា​។ នាវា​ចំនួន​៧​ចាប់ផ្តើម​ដឹក​វត្ថុធាតុដើម​ទាំងនេះ ហើយ​នាវា​មួយ​គ្រឿង​បាន​ចូលមក​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ​នៅ​យប់​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២០​។​

​លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឲ្យដឹង ថា នាវា​មួយគ្រឿង​នេះ បាន​ដឹក​ទូ​កុងតឺន័រ​ជា​វត្ថុធាតុដើម​ចំនួន ១៩១​ទូ ក្នុងនោះ​វត្ថុធាតុដើម​ជា​ក្រណាត់​សុទ្ធ​ចំនួន ៩១​ទូ​។​

​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​វ៉ាន់ដា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​គូសបញ្ជាក់ថា នាវា​ចំនួន​៧​គ្រឿង​នេះ នឹង​ដឹក​វត្ថុធាតុដើម​ទៅ​មក​រហូត​ដល់​បញ្ហា​បណ្តាលមកពី​ជំងឺ​កូវី​ត​១៩​ត្រូវបាន​បញ្ចប់​។ ក្នុងនោះ​នាវា ៥​គ្រឿង នឹង​ដឹកទំនិញ​ចូល​កំពង់ផែ​ក្រុងព្រះសីហនុ រីឯ​នាវា​ពីរ​ទៀត​ដឹក​វត្ថុធាតុដើម​ចូល​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​ដឹក​បន្ត​តាម​រថយន្ត​ទៅ​ផ្គត់ផ្គង់​រោងចក្រ​នានា​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​សម្តេច​តេជោ ហ៊ុន សែន បានចាត់ទុក​ការ​រូតរះ និង​ពន្លឿន​ការដឹក​វត្ថុធាតុដើម​ពី​ចិន​មក​កាន់​ប្រទេស​កម្ពុជា​នេះ គឺ​កើត​ចេញពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន​។ «​នេះ​ជា​ភាព​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដែល​យើង​ទទួលបាន​នូវ​វត្ថុធាតុដើម ដើម្បី​ដោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​កម្មករ និង​ស្ថិរភាព​នៃ​ច្រ​វ៉ាក់​ផលិតកម្ម​បម្រើឱ្យ​ការនាំចេញ​របស់​យើង​»​។​

​លោក ហេង សួរ បានឱ្យដឹងថា ការមកដល់​នៃ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ ជួយ​ឱ្យ​រោងចក្រ​ដែល​ព្យួរ​ការងារ​មួយចំនួន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ផងដែរ​។ បើ​តាម​លោក ហេង សួរ រោងចក្រ​ដែល​សុំ​ព្យួរ​ការងារ​ចំនួន​៧​បាន​ដំណើរការ​ឡើងវិញ​។ រោងចក្រ​ទាំង​៧​នេះ មាន​កម្មករ​សរុប​ប្រមាណ ១០,១០៣​នាក់ ស្ត្រី ៩,១៧៣​នាក់​។ «​ការមកដល់​នៃ​វត្ថុធាតុដើម​ទាំងនេះ វា​នឹង​ជួយ​ឲ្យ​រោងចក្រ​ដែល​មិនទាន់​ព្យួរ​កាន់តែ​អាច​ដំណើរការ​ទៅ​មុខ​ដោយ​មិនបាច់​ព្យួរ​។ ប្រសិន​ជា​វា​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ដែល​ព្យួរ គឺ​វា​នឹង​ធ្វើ​ឲ្យ​រោងចក្រ​នោះ​បើក​ឡើង​វិញ​»​។​

Filed in: ព័ត៌មានជាតិ