សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វិដ​១៩​មួយ​គរ​ណីយ៍​ទៀត​នៅលើក​កប៉ាល់​ទេសចរណី​មកពី​ស្រុក​យួន​

រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វិដ​១៩​មួយ​គរ​ណីយ៍​ទៀត​នៅលើក​កប៉ាល់​ទេសចរណី​មកពី​ស្រុក​យួន​

ភ្នំពេញ​៖ រកឃើញ​នូវ​ករណី​វីរុស​កូវី​ដ​១៩ មួយ​ករណី​ទៀត លើ​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ ដែល​ចេញពី​កំពង់ផែ​ហូ​ជី​មីង ប្រទេស​វៀតណាម​មក​ដល់​ខេត្ត​កំពង់ចាម ប្រទេស​កម្ពុជា តាម​ទូក​ទេ​សរណ៍​ដែល​ផ្ទុក​មនុស្ស​ជាង​៦០​នាក់ ។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​រៀបរាប់​ឲ្យដឹងថា នៅ​រសៀល​ម៉ោង​៤៖៣០​នាទី ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស័រ​កម្ពុជា បានបញ្ជាក់​ថា ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ​៦៥​ឆ្នាំ មាន​វិជ្ជមាន​វីរុស Covid-19​។​នេះ​បើ​តាម​ការប្រកាស​ដោយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រលប់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​។​

​ស្ត្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​មាន​វីរុស Covid-19 នេះ​គាត់ បាន​ធ្វើដំណើរ​តាម​យន្តហោះ ចេញពី​ទីក្រុង​ឡុង​នៃ​ប្រទេស​អង់គ្លេស មក​ដល់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០ ដែល​មាន​គ្នា​៥​នាក់ (​ជនជាតិ​អង់គ្លេស​ទាំងអស់​តែ​ពេល ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​៤​នាក់​)​។ បន្ទាប់មក​ពួកគាត់​បាន​បន្តដំណើរ​ចាកចេញ​តាម​នាវា​ខា​លើ ពី​ទីក្រុង​ហូជីមិញ​សំដៅ​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២០ និង​បាន​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃ​ដដែល​មុននឹង​មក​ដល់​រាជធានី​ភ្នំពេញ អ្នកទទួលខុសត្រូវ​អ្នកទេសចរ​នៃ​នាវា​នេះ បាន​ទទួលដំណឹង​ថា យន្តហោះ​ដែល​ស្ត្រី​ជនជាតិ​អង់គ្លេស​បាន​ជិះ នៅ​ថ្ងៃ​ទី​០២ មីនា ឆ្នាំ​២០២០​នោះ មាន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​អង្គុយ​ជិត​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ ៦៥​ឆ្នាំ​ខាងលើនេះ ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស Covid-19 នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ពេល​មក​ដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២០ ជនជាតិ​អង់គ្លេស​ទាំង​៥​រូប ត្រូវបាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ហើយ​បាន​យក​សំណាក​វត្ថុ​វិភាគ​ចំនួន​៣​នាក់ (​ដោយ​២​នាក់ ប្រកែក​មិន​ព្រម​ឲ្យ​យក​ជា​ដាច់ខាត ដោយ​គាត់​សំអាងថា មិន​មាន​បញ្ហា​សុខភាព ឬ​រោគសញ្ញា​អ្វី​ទាំងអស់​»​។ ជា​លទ្ធផល​អ្នក​ទាំង​៣​នាក់​នេះ មាន​អវិជ្ជមាន​វីរុស Covid-19​។ បន្ទាប់​មក​នាវា​បាន​បន្តដំណើរ​ទៅ​កាន់​ខេត្ត​កំពង់ចាម​។​

​ដើម្បី​ឲ្យមាន​ភាព​ច្បាស់លាស់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ផ្តល់​ព័ត៌មាន ទៅកាន់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម ដើម្បី​ឲ្យ​រង់ចាំយក​វត្ថុសំណា​កទាំង​២​នាក់ ដែល​មិន​ទាន់​ធ្វើតេស្ត​នោះ ដោយ​មាន​ការសម្របសម្រួល​ពី​អ្នកគ្រប់គ្រង​នាវា នៅ​ពេល​ចូល​ចត​នៅ​ចំណត​នៃ​ខេត្ត​កំពង់ចាម ហើយ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ និង​បញ្ជូន​សំណាក​វត្ថុ​វិភាគ​មក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២០​។ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៤៖៣០​នាទី​រសៀល​នេះ ក៏​ទទួលបាន​លទ្ធផល​វិជ្ជមាន Covid-19 លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៥​ឆ្នាំ​។​

​គួរបញ្ជាក់​ថា បុគ្គល​ដែល​សង្ស័យ​ទាំង​៥​រូប​ខាងលើនេះ ត្រូវបាន​ឲ្យនៅ​ក្នុងប​ន្ទ​ប់​ដាច់​ដោយឡែក​លើ​នាវា​ភ្លាមៗ ដោយ​មិន​ឲ្យ​ចាក​ចេញ​មក​លើ​គោក នៅ​រាជធានី​ភ្នំពេញ​ឡើយ នៅ​ពេល​រង់ចាំ​លទ្ធផល​។ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានបញ្ជាក់ មន្ត្រី​សុខាភិបាល​កំពុង​តាមដាន​រឿង​លើ​នេះ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។​

​សូមបញ្ជាក់​ថា​នេះ​គឺជា​ករណី​ទី​៣ នៅ​កម្ពុជា បន្ទាប់ពី​រកឃើញ​ករណី​ទី​១ នៅលើ​ខ្លួន​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ ហើយ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ និង​ករណី​ទី​២ នៅលើ​ខ្លួន​ជនជាតិ​ខ្មែរ​អាយុ​៣៨​ឆ្នាំ នៅ​ខេត្ត​សៀមរាប​ដែល​សេពគប់​ជាមួយ​ជនជាតិ​ជប៉ុន​ដែល​មាន​វិរុស​កូ​វិត​១៩​ប​ច្ច​ប្បន្ន​នៅ​ប្រទេស​ជប៉ុន​។​

​ក្នុងពេល​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន​៣,៤៥៨​នាក់ នៅ​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ ២០២០​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​ថវិកាបម្រុង​ប្រមាណ​ពី ៨០០ ទៅ ២,០០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ទុក​ដោះស្រាយ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវិ​ឌ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សុំឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានកា​រ​ភ័យខ្លាច​ជ្រុល​ខ្លាំង​ពេក​រហូត​ដល់​បាត់បង់​ស្មារតី​ម្ចាស់ការ​ខ្លួនឯង​ដោយ​សារ​ជឿ​ទៅលើ​ការបំពុល​ព័ត៌មាន​មិន​ពិត​ពី​ក្រុម​ជន​អគតិ​មួយចំនួន​។ បងប្អូន​ត្រូវ​មាន​សេចក្តីក្លាហាន និង​មាន​ការពិចារណា​អោយបាន​ល្អិតល្អន់​ត្រឹមត្រូវ​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​រួម​ទាំង​បញ្ហា​ជំងឺ​ឆ្លងកូវី​ឌ​-១៩ នេះ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ