សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ចប់​ស​ញ្ញាប​ត្រ័​បណ្ឌឹត​កញ្ញា បុស្បា ប៉ាន់​ប្រកួត​និពន្ធ​បទ​ភ្លេង​នៅ​អាមេរិក​ឈ្នះ​

បញ្ចប់​ស​ញ្ញាប​ត្រ័​បណ្ឌឹត​កញ្ញា បុស្បា ប៉ាន់​ប្រកួត​និពន្ធ​បទ​ភ្លេង​នៅ​អាមេរិក​ឈ្នះ​

ភ្នំពេញ ៖ សិល្បការិនី​កម្ពុជា កញ្ញា បុស្បា ប៉ាន់​បាន​ធ្វើឲ្យ​មាន​ការ​ស្ងើច​សើរ​នៅពេល​ដែល​ដឹង​ថា​កញ្ញា ទទួលបាន​ចំណាត់​លេខ​១​លើ​ការប្រកួត​តែង​និពន្ធ​បទ​ចម្រៀង​មួយ​នៅលើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​។

​បុស្បា ប៉ាន់​នាង បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​តន្ត្រី និង​និពន្ធ​នា​សាកលវិទ្យាល័យ The New England Conservatory​នា​រដ្ឋ​ប៊ូ​ស្តុន​នៃ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំមុន ហើយ​ពេលនេះ​នាង​បាន​និង​កំពុង​បន្ត​ការសិក្សា​លើ​ថ្នាក់បណ្ឌិត​លើ​ជំនាញ​មួយ​នេះ​បន្ថែម​ទៀត​ទៀត​ផង​ដែរ​។ សម័យ​នេះ​បុស្បា​ប៉ាន់​គឺ​យុវជន​ខ្មែរ​ទី​មួយ​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​លើ​ជំនាញ​ផ្នែក​និពន្ធ​បទ​ភ្លេង​មកពី​សហរដ្ឋអាមេរិក​។​

​នាង​បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​និពន្ធ​បទ​ភ្លេង​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​តន្ត្រី​អាស៊ី​ថ្មី / អាស៊ី​អា​មេ​រិច (AANMI)​។ ប្រកាស​លទ្ធផល​នាង​ទទួលបាន​ជ័យជម្នះ ក្នុង​ចំណាត់ថ្នាក់​កំពូល​គេ​ក្នុងចំណោម​បេក្ខជន​ជាច្រើនរូប​។ កញ្ញា​បុស្បា ប៉ាន់ ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ​ស្រី​បង្កើត​របស់​សម្មិទ្ធ​ករ​ភាពយន្ត​ដ៏​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​គឹ​លោក​ប៉ាន់​រិទ្ធី​។​

១០ ឆ្នាំ​មុន​ក្នុង​គ្រា​កុមារ​ដែល​មាន​តូចឆ្មា​គ្រលួច​នាង​ធ្លាប់​ធ្វើឲ្យ​កក្រើក​ក្នុង​ព្រឹត្តិការណ៍​ប្រគំត​ន្ត្រី​អន្តរជាតិ​ជាច្រើន​ពិសេស​កម្មវិធី​តន្ត្រី​មួយ​ដ៏​ធំ​នៅមុខ​ប្រាសាទ​បាយ័ន​។ នាង​បាន​ទទួល​អាហារូបករណ៍ និង​ចេញ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​កាលពី​អំឡុង​ឆ្នាំ ២០១៣​។ ឆ្នាំ​នេះ​បុស្សបា​ប៉ាន់​មាន​វ័យ​២១​ឆ្នាំ​ហើយ នាង​កំពុង​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ទីនោះ​រួម​ទាំង​ប្អូនប្រុស​បង្កើត​នាង​ដែល​មាន​និស្ស័យ​ជា​មួយ​ឧក​រណ៍តន្ត្រី​ផងដែរ​។​

Filed in: ព័ត៌មានជាតិ