សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​តែងតាំង​និង​ចូល​កាន់​មុខតំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​,​លោក​ងិន ពេ​ជ​ជំនួស​លោក​ជា ពេជ្រ​បំរើ​ការងារ​នៅ​ក្រសួង​យុត្តិធម៌

ប្រកាស​តែងតាំង​និង​ចូល​កាន់​មុខតំណែង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី​,​លោក​ងិន ពេ​ជ​ជំនួស​លោក​ជា ពេជ្រ​បំរើ​ការងារ​នៅ​ក្រសួង​យុត្តិធម៌

រតនគិរី ៖ លោក ងិន ពេ​ជ ត្រូវបាន​ប្រកាស​តែងតាំង និង​ចូល​កាន់​មុខតំណែង​ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ជំនួស​លោក​ជា ពេជ្រ​បំរើ​ការងារ​ព្រះរាជអាជ្ញា​ក្រសួង​យុត្តិធ៌ម ។

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០ ក្នុង​សាលប្រជុំ​សាលាខេត្ត​រតនគិរី​ក្រោម​អធិបតីភាព​លោក​អង្គ វង្ស​វឌ្ឍនា​រដ្ឋមន្ត្រីក្រសួង​យុត្តិធ៌​ម​និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ។​

​បន្ទាប់ពី​ពិធី​ប្រគល់​ត្រា​និង​ការប្តេជ្ញាចិត្ត​របស់​លោក ងិន ពេ​ជ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​រួចមក លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​លោក ងិន ពេ​ជ កន្លងមក ជា​ព្រះរាជអាជ្ញា​ស្តីទី បាន​ខិត​ខិតខំ​បំពេញ​ការងារ​យ៉ាង​ល្អ​ក្នុង​មុខតំណែង ។ លោក​ថា ការប្រកាស​តែងតាំង​មុខតំណែង​ថ្ងៃនេះ ងាយស្រួល​លោក​បំពេញ​តួនាទី​បន្ថែមទៀត ដោយ​ចូលរួម​សហការ​យ៉ាង​ល្អ ជាមួយ​គណបញ្ជាការ​ឯកភាព​ខេត្ត​, មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​, អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ អនុវត្ត​កិច្ចការ​របស់​ខ្លួន​ប្រកប​ដោយ​ភាពជោគជ័យ គ្រប់​បុព្វហេតុ ផ្តល់​នូវ​សេវា​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ក្នុង​ទឹកដី​ខេត្ត​រតនគិរី ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ក៏​នៅ​មាន​សំណុំរឿង​កកស្ទះ តម្រូវឲ្យ​លោក​ព្រះរាជអាជ្ញាបន្ត​ធ្វើ​កិច្ច​ការ​នេះ​បន្ត​ទៀត​។​

​លោក អង្គ វង្គ​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​បានសម្តែង​នូវ​ការកោតសរសើរ​ចំពោះ​លោក ងិន ពេ​ជ ដែល​កន្លងមក​បាន​ខិតខំ​ធ្វើ​ការសម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន និង​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​នាម​ថ្នាក់ដឹកនាំ មិន​ថា​កិច្ចការ​ផ្ទៃក្នុង​ឬ​សេវា​ជូន​ប្រជាពលរដ្ឋ​ឡើយ ។ ជាមួយគ្នានេះដែរ ក្រសួង​យុត្តិធ៌ម​តែងតែ​ឆ្លើយតប​ជា​បន្តបន្ទាប់​នូវ​តម្រូវការ​របស់​សាលាដំបូង​ខេត្ត និង​អយ្យការ​អម​សាលាដំបូង​ក្នុង​ការដោះស្រាយ​បញ្ហា​នានា និង​ដើម្បី​បម្រើសេវា​យុត្តិធ៌ម​ប្រកបដោយ​តម្លាភាព សមភាព​និង​យុត្តិធ៌ម ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ប្រទេស​យើង​មាន​សន្តិភាព​បាន​មក​ពី​គោល​នយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​សម្តេច​បាន​នាំមក នូវ​សុខសន្តិភាព​យ៉ាង​ពេញលេញ​ទូទាំង​ប្រទេស មាន​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ទាំង​វិស័យ​សង្គមកិច្ច វិស័យសេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប្រកបដោយ​ភាពថ្លៃថ្នូរ​ធ្វើឲ្យ​យើងទាំងអស់គ្នា សូម​អរគុណ​សន្តិភាព​និង​សូម​អរគុណ​សម្តេច​នាយករដ្ឋមន្ត្រី ៕
​ដោយ​៖​ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ