សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគារ​៥​ជាន់​សម្រាប់​ដាក់​អ្នក​ជម្ងឺ​កូ​វិដ​១៩​ចិន​ដួលរលំ​!

​អគារ​៥​ជាន់​សម្រាប់​ដាក់​អ្នក​ជម្ងឺ​កូ​វិដ​១៩​ចិន​ដួលរលំ​!

ចិន​៖ សណ្ឋាគារ កម្ពស់ ៥​ជាន់ មួយ​កន្លែង​នៅ​ទីក្រុង​គង័​ហ្សូ​( Quanzhou) នៃ​ខេត្ត​ហ្វូ​ជៀន​( Fujian) ភាគ​ខាងកើត​ប្រទេស​ចិន បាន​ដួលរលំ​បណ្តាលឲ្យ​មាន​មនុស្ស​ប្រហែល​ជា​៧០​នាក់ ជាប់​នៅ​ក្រោម​ការ​គំនរ​អគារ​នោះ​កាលពី​ម៉ោង ៧ និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍​ទី​៧​មីនា​នេះ ក្នុង​សង្កាត់ លី​ចេង​(Licheng) ។​នេះ​យោងតាម​សារព័ត៌មាន​ផ្លូវការ Peole Daily បានឲ្យដឹង​។

​គិត​ត្រឹម​ម៉ោង​៩ និង​០០​នាទី​យប់ មនុស្ស​យ៉ាង​តិច​២៣​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​គួរ​ជម្រាប​ថា សណ្ឋាគារ​កម្ពស់ ៥​ជាន់​នេះ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ជា​កន្លែង​ដាក់​អ្នក​ជំងឺឆ្លង​ថ្មី Covid-19 ឲ្យនៅ​ដាច់ដោយឡែក​ពី​គេ​ក្នុង​ខេត្ត Fujian ប្រទេស​ចិន​៕

Filed in: អន្តរជាតិ