សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​ប្រតិកម្ម​ជា​មួយ​កសែ​ត​វៀតណាម​និង​ហាម​រោងចក្រ​កុំ​យក​ឡេះ​បិទ​ហើយ​ឈ្មួញ​កុំ​តម្លើងថ្លៃ​

​សម្តេច​តេជោ​ប្រតិកម្ម​ជា​មួយ​កសែ​ត​វៀតណាម​និង​ហាម​រោងចក្រ​កុំ​យក​ឡេះ​បិទ​ហើយ​ឈ្មួញ​កុំ​តម្លើងថ្លៃ​

ពោធិ៍សាត់ ៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​០៩​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការចុះផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន VNA របស់​វៀតណាម ដែល​បាន​ផ្សាយ​ថា វៀតណាម​បាន​រឹតត្បិត​ចំពោះ​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​ចូល​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ត​១៩​។

​សម្តេច​តេជោ​ចាត់ទុកថា ការផ្សព្វផ្សាយ​បែបនេះ អាច​ធ្វើឱ្យ​មាន​ការយល់​ច្រឡំ​ចំពោះ​កម្ពុជា ហើយ​អាច​នឹង​បង្ក​ឱ្យ​មាន​ការ​ខឹងសម្បា​រ និង​តវ៉ា​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារតែ​ជា​ការផ្សព្វផ្សាយ​ខុស​ការពិត​មួយ ដែល​មិន​អាច​ទទួលយក​បាន​ជា​ដាច់ខាត​។​«​សូម្បី​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ខ្ញុំ​ត្រូវ​តវ៉ា​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស តវ៉ា​ទៅ​វៀតណាម​។ ហេតុអ្វី​បាន​ត្រូវ​ការតវ៉ា​ទៅ​វៀតណាម មិនមែន​ទៅ​រដ្ឋាភិបាល​វៀតណាម​ទេ ប៉ុន្តែ​សារព័ត៌មាន VNA របស់​វៀតណាម បាន​ចុះផ្សាយ​ដ៏​អាក្រក់​ពី​កម្ពុជា ដោយ​ខ្ញុំ​មិន​ខ្លាច​ទេ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា «​អញ្ចឹង​កម្ពុជា ចូល​ក្នុង​ចំណាត់ថ្នាក់​ដែល​ត្រូវ​វៀតណាម​ដាក់​ឱ្យ​នៅ​ជា​មនុស្ស​ចម្លែក អញ្ចឹង​ខ្ញុំ​អត់​ព្រម​ទេ ខ្ញុំ​ប្រាប់ ប្រាក់ សុខុន (​ប្រមុខ​ការទូត​កម្ពុជា​) ឱ្យ​ទាក់ទង​វៀតណាម​ភ្លាម​»​។ សម្តេច​បាន​ថ្លែងបន្តថា បើសិន​ជា​សារព័ត៌មាន​នេះ​មិន​ទាន់​ដក​ព័ត៌មាន​នោះទេ នឹង​មាន​ការតវ៉ា​កំណត់​ទូត​ទៅ​វៀតណាម​។​សម្តេច​ក៏​បាន​បន្ថែមថា «​រឿងនេះ​វា​ក្លាយជា​បញ្ហា បើសិន​ជា​ប្រជាជន​កម្ពុជា​ប្រតិកម្ម​វិញ ប្រជាជន​កម្ពុជា​អាច​នឹង​បិទ​មិន​ឱ្យ​វៀតណាម​ឆ្លង​មកវិញ ប៉ុន្តែ​បាន​ដោះស្រាយ​កាលពី​ម្សិលមិញ​ហើយ​»​។​

​របាយការណ៍​របស់​ស្ថានទូត​វៀតណាម ប្រគល់ជូន​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ស្ថិតនៅ​ក្នុង​ពេល​មាន​វិបត្តិ​កូរ៉ូណា​ថ្មី​នេះ គណៈ​ការពារ​សុខភាព​របស់​វៀតណាម បាន​ណែនាំ​ឱ្យ​មាន​ការពង្រឹង​សុវត្ថិភាព​នៃ​ការ​ចេញ​ចូល​ប្រទេស គ្រប់​ជាតិ​សាស្ត្រ​ទាំងអស់ ប៉ុន្តែ​បែរជា​សារព័ត៌មាន VNA របស់​វៀតណាម​ថា រឹតបន្តឹង​ចំពោះ​ពលរដ្ឋ​ដែល​មកពី​អឺរ៉ុប និង​កម្ពុជា​ទៅ​វិញ ដែល​ខុស​ពី​អ្វី​ដែល​គណៈ​ការពារ​សុខភាព​របស់​វៀតណាម​បាន​ប្រកាស​។​

​ក្រៅ​ពី​រឿង​កាសែត​វៀតណាម​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានឲ្យដឹងថា មិត្ត​ចិន​បាន​រៀបចំ​នាវា​ចំនួន ៧​គ្រឿង សម្រាប់​ដឹក​វត្ថុធាតុដើម​យកមក​ផ្គត់ផ្គង់​រោងចក្រ សហគ្រាស​នៅ​កម្ពុជា​។ ជាក់ស្ដែង នៅ​ថ្ងៃ​នេះ​ផ្ទាល់​នាវា​បានចាប់ផ្ដើម​ចូល​ជើង​ទី​១ ថ្ងៃស្អែក​ចូល​ជើង​ទី​២ ហើយ​ក្នុង​ចំណោម​នាវា​ទាំង​៧​គ្រឿង​នេះ មាន ៥​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ចំណែក​នាវា ២​គ្រឿង​ទៀត ចូល​ចត​នៅ​កំពង់ផែ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​

​ការដឹក​វត្ថុធាតុដើម​នេះ គឺ​ដឹក​ជញ្ជូន​រហូតដល់​ខែ​ឧសភា ពោល​គឺ​រហូត​ដល់​សភា​ព​ការណ៍​ធូរស្រាល​ឡើងវិញ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​បង្ហាញថា ចង្វាក់​ផលិតកម្ម​នៅ​តាម​រោងចក្រ សហគ្រាស​នានា​របស់​កម្ពុជា ជិត​បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ ខណៈ​ការ​ព្យួរ​ការងារ​កម្មក​រ​និយោជិត​នៅ​បន្ត​នៅ​ឡើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ជា​សំណើ​ចំនួន ៣​ចំណុច ដល់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ប្រកាន់​នូវ​ការយោគយល់​ចំពោះ​កម្មករ​និយោជិត​ក្នុងដំណាក់កាល​លំបាក​នេះ ក្នុងនោះ​រួមមាន​៖

​ទី​១- ម្ចាស់​រោងចក្រ សហគ្រាស​នានា ក្នុងពេល​ព្យួរ​ការងារ​របស់​កម្ម​ករ​និយោជិត សូម​កុំ​ឆ្លៀត​ឱកាស​លុប​កិច្ចសន្យា​ការងារ​ជាមួយ​កម្មករ ក្នុង​ពេលវេលា​ដែល​កម្មករ​ជួប​ការលំបាក​។ សម្ដេច​តេជោ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សូម​ឱ្យ​គោរព​ឱ្យបាន​ហ្មត់ចត់ ហើយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​ប្រកាស​រួច​ហើយ​ដែរ ហ្ចឹង​ឆ្លៀត​ពេល​ផ្អាក​ការងារ ឬ​ព្យួរ​ការងារ​នេះ សូម​កុំ​លុប​កិច្ចសន្យា​ការងារ​ចោល​, រឿង​នេះ​កុំឱ្យ​មាន​ឱ្យសោះ​»​។​

​ទី​២- ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ត្រូវ​លើកលែង​ការប្រាក់​សម្រាប់​កម្មករ​ដែល​ត្រូវបាន​ព្យួរ​ការងារ ពីព្រោះ​ពួកគេ​ត្រូវ​ព្យួរ​ការងារ​ហើយ ដូច្នេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ត្រូវ​ពន្យារ​ការសង ឬ​មិន​យកការប្រាក់​ក៏​រឹតតែ​ល្អ​។​
​សម្ដេច​តេជោ បាន​ថ្លែងបន្តថា «​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​មាន​មិន​ដល់ ២០,០០០​នាក់​ទេ ក្នុងចំណោម​នេះ​អាច​ថា ៥០% ចុះ ដែល​ខ្ចីលុយ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​»​។​
​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជា​ទៅ​កាន់​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ជាមួយ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ ត្រូវ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ពិសេស​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ការងារ​នេះ​ឱ្យបាន​ហ្មត់ចត់​បំផុត​។​

​ទី​៣- ម្ចាស់​បុរី ឬ​ម្ចាស់ផ្ទះ ដែល​លក់ ឬ​បង់​រម្លស់​ផ្ទះ​ឱ្យ​កម្មករ​និយោជិត និង​អ្នកធ្វើការ​នៅ​តាម​សណ្ឋាគារ​នានា ដែល​ត្រូវ​ព្យួរ​ការងារ​ដូច​គ្នា​នោះ ក៏​សូម​យោគយល់​ពន្យារ​ពេល​សង ឬ​បង់​រម្លស់​នេះ​ផង​។​

​ទាក់ទង​និង​ការ​ព្រួយ​យ​បារម្ភ​ពី​ជម្ងឺ​កូវិត​១៩​រហូត​នាំគ្នា​ទៅ​ទិញ​ស្បៀងអាហារ​ទុក​ម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា សម្តេច​មិន​រារាំង​ចំពោះ​ការទិញ​អង្ករ និង​គ្រឿង​បរិភោគ​ស្តុក​ទុក​នេះ​ទេ ប៉ុន្តែ​សម្តេច​គ្រាន់តែ​អំពាវនាវ​ដល់​អ្នក​លក់ កុំ​ដំឡើង​ថ្លៃ​ទំនិញ​ហួសហេតុ ក្នុងពេល​មាន​តម្រូវការ​ខ្លាំង​នោះ​៖«​ប៉ុន្មាន​ថ្ងៃនេះ​មាន​ការភ័យខ្លាច​ច្រើន​ហួស រហូតដល់​អ្នក​ខ្លះ​ទៅ​ទិញ​អង្ករ ទិញ​មី​យក​មក​ស្តុក ទិញ​ប៊ីយ៉ា​ទិញ​ស្រា​យកមក​ស្តុក ក្រែង​មិន​បាន​ចេញ​ទៅ​ផឹក​។​

​ឥឡូវ​អីចេះ ចាប់​យក​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក​តែម្តង អង្ករ​កំពុង​តែ​លក់​មិន​ដាច់​ផង កំពុង​ចុះថោក អីចឹង​ទេ​បើ​បានជា​ជ្រុល​ទិញ​ហើយ ទិញ​តែ​ម្តង​ទៅ​ព្រោះ​៤០០​សហគ្រាស​ដែល​ជា​កន្លែង​កិនស្រូវ អង្ករ​មិន​ខ្វះ​ទេ សូម្បី​តែ​យើង​មិន​ធ្វើ​មួយ​ឆ្នាំ​ក៏​អត់​ទាន់​ខ្វះ​អង្ករ​ហូប​នៅ​ក្នុងស្រុក​ខ្មែរ​ដែរ ហើយ​គ្រាន់តែ​អំពាវនាវ​អ្នក​នៅ​តាម​ទីផ្សារ កុំ​ដំឡើងថ្លៃ​ជ្រុល​»​។​សម្តេច​តេជោ បាន​ចោទ​សំណួរ ថា «​តើ​ការទិញ​ស្តុក​ទុក​នេះ ប្រុងរ​ត់​ទៅ​ណា​? បើ​ស្រុក​កើតសង្គ្រាម​ទើប​ការទិញ​ទុក​នោះ គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​បច្ចុប្បន្ន​នេះ តើ​ការទិញ​នេះ​ប្រុងរ​ត់​ទៅ​ណា​? បើ​ទៅ​ក៏​ដូច​តែ​គ្នា​»​។​

Filed in: ព័ត៌មានជាតិ