សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គណៈបញ្ជាការ​ឯកភាព​ស្រុក​ពាមរ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​បិទ​នេសាទ​

គណៈបញ្ជាការ​ឯកភាព​ស្រុក​ពាមរ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​បិទ​នេសាទ​

ខេត្ត​ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​១៩​ខែ​សីហា ឆ្នាំ​២០១៦​នេះ គណៈបញ្ជាការ​ឯកភាព​ស្រុក​ពាមរ ដឹកនាំ​ដោយ​លោក យ៉ែម ភា​រ៉ា អភិបាលរង​ស្រុក​ពាមរ សហការ​ជាមួយ​លោក​អនុសេនីយ៍ឯក ផាន់ ចន្ទ័​កោសី មេបញ្ជាការរង​កង​រាជ​អាវុធហ្ថ​តស្រុក​ពាមរ និង​មាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក ភុ​ន សម្ផស្ស អភិបាលស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ត្រង់​ចំណុច​បឹង​ទួល​ផ្សោត ស្ថិតនៅក្នុង​ភូមិ​ព្រែក​ចាម និង​ភូមិ​ព្រែក​រាំង ឃុំ​បន្លិច​ប្រា​ទ ស្រុក​ពាម​រ ។​

​ក្នុងនោះ​វត្ថុតាង​ដែល​បង្ក្រាប​បាន​រួម​មាន លូ​ស្បៃ​មុង​ចំនួន​២៥​ម៉ាត់​ក្នុង​មួយ​ម៉ាត់​ប្រវែង​១០​ម៉ែត្រ ហើយ​លូ​ស្បៃ​មុង សរុប​មាន​២៥០​ម៉ែត្រ បច្ចុប្បន្ន​សម្ភារៈ​បទល្មើស ដូច​មានចែង​ក្នុង​ច្បាប់​ស្ដីពី​ជលផល ហាមឃាត់​មិន​ឱ្យ​ប្រើ​ទាំងនោះ សមត្តកិច្ច បាន​យក​មក​សាលាស្រុក​ដើម្បី​កម្ទេចចោល រី​ឯ​ជនល្មើស​នេសាទ​ទាំងអស់​នោះ​រត់​គេចខ្លួន​បាត់ ៕

 

 

IMG-20160819-WA0052 IMG-20160819-WA0050 IMG-20160819-WA0051

Filed in: កសិកម្ម, ព័ត៌មានជាតិ