សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​សុវណ្ណ​ភូមិ​បុត្រ​សម្ពន្ធ័​ក្រុមហ៊ុនអាន​ម៉ារ​ឌី​ឃុបឃឹត​ជាមួយ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​ជម្រក​សត្វព្រៃ​បឹង​ពែ​រ​

​ក្រុមហ៊ុន​សុវណ្ណ​ភូមិ​បុត្រ​សម្ពន្ធ័​ក្រុមហ៊ុនអាន​ម៉ារ​ឌី​ឃុបឃឹត​ជាមួយ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​ជម្រក​សត្វព្រៃ​បឹង​ពែ​រ​

​ខេត្ត​ព្រះវិហារ​៖ មាន​សេចក្តីរាយការណ៍​ពី​ភាពមិនប្រក្រតី​ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន សុវណ្ណ​ភូមិ ក្នុង​ប្រោះ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​ក្នុង​សហគមន៍​រំចេក ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ គឺជា​ដី​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ ។​តែ​មន្ត្រី​បរិស្ថាន​អភិរក្ស​ជម្រក​សត្វព្រៃ​បឹង​ពែរ​បែរជា ឆ្លើយថា ការឈូសឆាយដី​នៅ​ចំនុច អតីត​សហគមន៍​រំចេក ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែ គឺ​នៅក្នុង​ដែន​សមត្ថកិច្ច គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ​ទៅវិញ ។

​ឯ​លោក សុំ ស៊ី​វត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បានឲ្យដឹងថា ថា ការឈូសឆាយដី​ដែនជម្រកសត្វព្រៃ​បឹង​ពែ​រ គឺ​ស្ថិត​១​នៅក្រោម​ការគ្រប់គ្រងរ​បស់ បរិស្ថាន មិនមែនជា​ដែន​សមត្ថកិច្ច​របស់​លោក​នោះឡើយ ។​រីឯ​តំណាង​ក្រុមហ៊ុន សុវណ្ណ​ភូមិ ដែល​នៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន អាន​ម៉ា​រ៉ា​ឌី គឺ​លោក​យាន​ជា​មេការ​ធំ​បាន​ប្រាប់​កាសែត​ថា ដី​កំពុង​ឈូសឆាយ​នោះ​ជា​ដី​របស់​ក្រុមហ៊ុន ពង្រីក​បន្ថែម​ដើម្បី​ធ្វើការ​ដាំ​ដុះ​ដំណាំ​បន្ត តែ​ក្នុងនោះ​លោក ក៏​បាន​បញ្ជាក់ថា ពុំ​មាន​ឯកសារ​ក្នុង​ការបញ្ជាក់ ពី​ទំហំ​ដី​របស់​ក្រុមហ៊ុន​ត្រឹមណា ទទួលបាន​ការអនុញ្ញាតិ​ត្រឹមណា ក្នុងការ​ឈូសឆាយ​ដី​ជិត​១០០០​ហិច​តា​បន្ថែម​ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ លោក​បាន​ប្រាប់ថា​អត់​មាន​ទេ ឯកសារ​មានតែ​ឯកសារ​ចាស់ៗ នៅ​ភ្នំពេញ​?​។​

​បើ​យោង​តាម​សមត្ថកិច្ច​បរិស្ថាន និង​សម​ត្រ​កិច្ច មេព្រៃ បង្ហាញ​ថា​ការ​ឈូសឆាយ ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​នេះ គឺ​ពុំ​មាន​ឯកសារ​តំ​ម្ក​ល់​អ្វី​ទាំងអស់ ទើប​ធ្វើឲ្យ​មាន​ការ​ងឿង ឆ្ងល់​ថា ក្រុមហ៊ុន​សុវណ្ណ​ភូមិ ដែលជា​ក្រុមហ៊ុន​ល្បី បែរជា​ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​គ្មាន​ឯកសារ​អ្វី​ទាំងអស់​ឬ​ក៏ មាន​ជន​លួច​ក្លែងបន្លំ​យក​ឈ្មោះ​ក្រុមហ៊ុន សុវណ្ណ​ភូមិ មក​ប្រើ​ដើម្បី លួច​ឈូសឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ខុសច្បាប់ ។​អង្គភាព សារព័ត៌មាន បាន​ព្យាយាម ទំនាក់ទំនង​លោក ឃឹង នុ​ភាព ដែល​ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ធំ និង​ជា​នាយក​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី តែ​ខ​ល​លើក​ហើយ​មិន​និយាយ និង​ខ​ល​ចូល​ហើយ​ក៏​មិន​លើក ។​

​សូមបញ្ជាក់​ថា ករណី​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ មាន​គ្រឿងចក្រ​ចំនួន​៣​គ្រឿង បានធ្វើ​សកម្មភាព ដូច​ចោរលួច​ដី​រដ្ឋ ដោយ​មាន​ការ​ឈូសឆាយ​បណ្តើរ មាន​កម្មករ​នាំយក​ប្រេង​មក ស្រោច​លើ​ដើមឈើ ដែល​ឈូស​រួចហើយ​ដុត​បណ្តើរ ចំណែក​គ្រឿងចក្រ​បាន​វ៉ៃ​ព្រៃ​លាន់​រំ​ពោង​ពេញ​ព្រៃ ស្ថិត​នៅ​ចំនុច​អតីត​សហគមន៍ រំចេក ស្ថិតក្នុង​ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។​

​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​មួយ សុំ​មិន​ឲ្យ​បញ្ជេញ​ឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុន​សុវណ្ណ​ភូមិ បាន​ឈូសឆាយដី​គ្រប់​តាម​កំណត់​រួចមក​យូរហើយ ហើយក៏​ពុំ​មានច្បាប់​អនុញ្ញាតិឲ្យ​មាន​ការឈូ​សឆាយ​ដី​ព្រៃ​ក្នុង​ជម្រក​សត្វព្រៃ​បឹង​ពែរ​នោះឡើយ ។​សង្ឃឹម​ថា​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រួម​ទាំង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ នឹង​មាន​វិធានការ​ក្នុង​ការពិនិត្យ​សកម្មភាព​ឈូ​ឆាយដី​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​នេះ​។​

Filed in: ព័ត៌មានជាតិ