សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នៅ​វៀតណាម​អ្នកណា​លាក់បាំង​អំពី​ការឆ្លង​វីរុស COVID-19​ត្រូវ​មានទោស​!

​នៅ​វៀតណាម​អ្នកណា​លាក់បាំង​អំពី​ការឆ្លង​វីរុស COVID-19​ត្រូវ​មានទោស​!

​វៀតណាម​៖ នៅ​ថ្ងៃ​ចន្ទ​ទី​៩​មីនា​២០២០​នេះ​អាជ្ញាធរ​វៀតណាម​បាន​ព្រមាន​ថា នរណា​ដែល​ហ៊ាន​លាក់បាំង អំពី​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី ឬ COVID-19 នោះ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់ ។​នេះ​បើ​តាម​ការចេញផ្សាយ CNA នា ។

​កន្លង​មកនេះ​ប្រទេស​វៀតណាម​បានប្រកាស ពី​ការរកឃើញ​អ្នក​ជំងឺឆ្លង COVID-19 ចំនួន​តែ ១៦​ករណី​តែប៉ុណ្ណោះ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​បាន​ព្យាបាល​ពួកគេ ឲ្យ​ជាសះស្បើយ​ទាំងស្រុង​ផង​ដែរ​។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ការរកឃើញ​បន្ថែមទៀត​នូវ​អ្នក COVID-19 នៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ ២០១​នាក់​ពី​ចក្រភព​អង់គ្លេស មក​កាន់​ទីក្រុង​ហាណូយ ដែល​នាំ​ឲ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បានប្រកាស ពី​ការរកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន​ម្នាក់ទៀត ដែល​វា​ជា​ករណី​ទី ១៧ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។ អ្នក​ផ្ទុក COVID-19 ថ្មី​ដែល​ត្រូវបាន​រកឃើញ​នោះ គឺជា​ស្ត្រី​ជនជាតិ​វៀតណាម​វ័យ ២៦​ឆ្នាំ ដែល​ទើប​មកពី​សួរសុខទុក្ខ​បងប្អូន​នៅ​អង់គ្លេស រួច​បន្ទាប់មក​នាង​ក៏​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៉ីតាលី និង​បារាំង​ផងដែរ ហើយ​ទើប​បក​ត្រឡប់​មក​កាន់​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម​វិញ​។​កូនស្រី​អ្នក​មុខ​ជំនួញ​ជនជាតិ​វៀតណាម ដែល​មានឈ្មោះ Nga Nguyen ឆ្នាំ​អាយុ​២៧ ឆ្នាំ​ត្រូវបាន​គេ​ដឹងថា​បាន​ចូលរួម​ការបង្ហាញ​ម៉ូត Saint Laurent នៅ​ទីក្រុង​ប៉ារីស និង​Gucci នៅឯ​មី​ឡាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នាង​ក៏​បាន​បង្ហោះ​រាល់​សកម្មភាព ដែល​នាង​បាន​ចូលរួម​កម្មវិធី​ទាំងពី រ​នៅលើ​គណនី Instagram របស់​នាង ឥឡូវ​នេះ​ត្រូវបាន​នាង​បាន​លុបចោល​ទាំងអស់​ភ្លាមៗ បន្ទាប់​មាន​រឿង​នេះ​កើតឡើង ពេល​រក​ឃើញ​ថា​ផ្ទុក​វីរុស​។​ ​ដោយ​ក្នុង​នោះ​នាង​បាន​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប ជាមួយ​ប្អូនស្រី​របស់​នាង​ឈ្មោះ Nguyen Hong Nhung អាយុ ២៦ ឆ្នាំ​ដែល​បាន​ធ្វើតេស្តិ៍​រក​មេរោគ​វិជ្ជមាន​ដូចគ្នា​ផងដែរ​។ បើ​យោង​តាម​សារព័ត៌មាន​វៀតណាម នាង Nga គឺ​កូនស្រី​របស់​ម្ចាស់​ក្រុមហ៊ុន​ដែក​ថែប ដែល​មាន​មូលដ្ឋាន​រវាង​ប្រទេស​វៀតណាម និង​ទីក្រុង​ឡុង​ដ៏​ល្បី​ឈ្មោះ​ផង​ដែរ​ុំ

​ស្ត្រី​វ័យ ២៦​ឆ្នាំ​ខាងលើនេះ​ត្រូវបាន​គេ​សង្ស័យថា បាន​ចម្លង​មេរោគ​ទៅដល់​មីង​របស់​នាង ព្រម​ទាំង​តៃកុង​ឡាន​ផងដែរ ដែល​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ទីក្រុង​ហាណូយ​ធ្វើ​ការបិទ​លំនៅឋាន សណ្ឋាគារ និង​មន្ទីរពេទ្យ​ឯកជន​មួយ ដែល​ធ្លាប់​ទទួល​ស្វាគមន៍​នាង​ឲ្យ​ស្នាក់នៅ និង​ពិនិត្យ​សុខភាព​។ សម្រាប់​អ្នក​ដែល​ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក COVID-19 នៅលើ​ជើងហោះហើរ​ខាងលើ​នេះ​ដែរ​នោះ គឺជា​ជនជាតិ​វៀតណាម អង់គ្លេស អៀរ​ឡង់ និង​ម៉ិចស៊ីកូ ដែល​សរុប​ទាំងអស់ ១៣​នាក់​។​

​គួរបញ្ជាក់​ថា ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ ធ្វើឲ្យ​ចំនួន​អ្នកឆ្លង​សរុបនៅ​វៀតណាម កើនឡើង​ដល់ ៣០​ករណី​។ អ្វី​ដែល​គួរឲ្យកត់សម្គាល់ គ្រាន់តែ​បានឃើញ​សកម្មភាព​បិទ​មន្ទីរពេទ្យ សណ្ឋាគារ និង​លំនៅឋាន​មួយចំនួន​នោះ ប្រជាជន​នៅក្នុង​ទីក្រុង​ហាណូយ​មាន​ការតក់ស្លុត និង​សម្រុក​ទិញ​ទំនិញ​ពី​ហាង ព្រមទាំង​ទីផ្សារ​ដោយសារតែ​ខ្លាច​ការរីក​រាលដាល នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ​កាន់តែខ្លាំង​។ ជុំវិញ​ករណី​នេះ​មាន​ការចោទប្រកាន់​ថា ព័ត៌មាន​អំពី​ការឆ្លង​វីរុស​ថ្មី ត្រូវបាន​លាក់បាំង​។​

​លោក ង្វៀន សួន​ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាម​បានប្រកាស ថា អាជ្ញាធរ​នឹង​ដាក់ទោស​បណ្តា​អ្នកពាក់ព័ន្ធ ដែល​បាន​លាក់បាំង​ព័ត៌មាន ឬ​មិន​ព្រម​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ផ្ទុក COVID-19 ក្រោយ​ការធ្វើ​រោគ​វិនិច្ឆ័យ​។ នៅក្នុង​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​ហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​ត្រូវការ​វិធានការ​រឹងមាំ​គ្រប់គ្រាន់ និង​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ប្រភព​នៃ​ការ​ចម្លងរោគ​»​។​

Filed in: អន្តរជាតិ