សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​តឹង​យ៉ុង​ផ្តល់​ម៉ាស​១០​ម៉ឺន​ឲ្យ​សាលា​រាជធានី​

ក្រុមហ៊ុន​តឹង​យ៉ុង​ផ្តល់​ម៉ាស​១០​ម៉ឺន​ឲ្យ​សាលា​រាជធានី​

ភ្នំពេញ​៖ លោក លឹម​ឃាង​ប្រធាន​ក្រុម​កសិកម្ម​តឹង​យ៉ុង​ដែល​បាល​ផ្ដល់​ម៉ាស់​ចំនួន​១០​ម៉ឺន​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​៩​ខែ​មីនា​ឆ្នាំ​២០២០​នៅ​សាលា​រាជធានី​ភ្នំពេញ​ទុក​សម្រាប់​ចែក​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការពារ​មេរោគ​ឆ្លង នៅ​តំបន់​ណា​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ឬ​មេរោគ​ឆ្លង ដូច​ជា​ជំងឺ​ផ្តាសាយ​ជាដើម​។

​ជាមួយ​និង​ការថ្លែងអំណរគុណ​លោក ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍​ឲ្យដឹងថា “​ម៉ាស​ទាំងនេះ​រក្សា​ទុក​សិន​គឺ​ពិនិត្យ​មើល​ទៅ​តាម​លទ្ធភាព​ថា​តើ​កន្លែង​នោះ​មាន​រាលដាល​មេរោគ​ឬក៏​អត់ ហើយ​ម៉ាស​នេះ គឺ​ចែក​ឱ្យ​ទៅ​តំបន់​មាន​ជំងឺ​សំរាប់​ការពារ​ខ្លួន​ពី​ជំងឺ​”​។​

​លោក​ឃួង​ស្រេង​បាន​លើកឡើង​ថា​ម៉ាស​’​នេះ​ក៏​អាច​ជួយ​ទៅ​ដល់​តំបន់​ណា​ដែល​មាន​ការសង្ស័យ​មាន​ជំងឺឆ្លង​covid19​នៅ​ខេត្ត​សៀមរាប​ជាដើម​ហើយ​និង​មាន​ការពិគ្រោះ​យោបល់​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ថា គួរ​ចែក​ទៅ​ផ្នែក​ណាខ្លះ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែងថា​៖​រដ្ឋបាល​រាជធានី​និង​មាន​វិធានការ​ចំពោះ​អ្នកណា​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ដែល​ធ្វើឱ្យ​មាន​ចលាចល​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ទូទាំង​ប្រទេស​។​លោក​ឃួង​ស្រេង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ប្រុងប្រយ័ត្ន​នឹង​ការពារ​ទប់ស្កាត់​ការពារ​ជំងឺ និង​សូម​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ