សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មូលហេតុ​ដែល​លោក​ឃ្លាំង​ហួត​បិទ​ផ្សារ​ឡា​គី​រង្វង់​មូល​ជ្រោយចង្វារ​!

​មូលហេតុ​ដែល​លោក​ឃ្លាំង​ហួត​បិទ​ផ្សារ​ឡា​គី​រង្វង់​មូល​ជ្រោយចង្វារ​!

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​៣​មីនា​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​របស់លោក​ឃ្លាំង​ហួត​បាន ចេញ​សេចក្ដីជូនដំណឹង​មួយ​ទៅ​ដល់​តំណាង ផ្សារ​ទំនើប​ឡាក់​គី​ឱ្យ​ប្ដូរ​ទីតាំង​ថ្មី ដោយ​ថា​ទីតាំង​ថ្មី​នៅ​រង្វង់​មូល​ជ្រោយចង្វារ​នេះ​មិន​សមរម្យ មិន​អាច​ឲ្យធ្វើ​ផ្សារទំនើ​បបាន​ទេ​ព្រោះ គ្មាន​កន្លែង​ចត​យានយន្ត​ត្រឹមត្រូវ ។​

​សេចក្ដីជូនដំណឹង​នេះ​បាន​បង្ក​ឱ្យ​មាន​ការចាប់​អារម្មណ៍រ​ងឿងឆ្ងល់​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដោយ​គេ​បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​មិន​ឃាត់​តាំងពី​ដំបូង​? ។​

​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ធ្វើ​ការបកស្រាយ​ចម្ងល់​នៅក្នុង Comment យ៉ាង​ដូច្នេះ​ថា​៖
​ទី​១- ទីតាំង​ខាងលើ​មាន​លិខិតអនុញ្ញាត​សាងសង់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ចំណុច​នេះ​សូម​បញ្ជាក់ថា លិខិតអនុញ្ញាត​សាងសង់​ជាទូទៅ​គេ​ប្រើ​សម្រាប់​ការសាងសង់​សំណង់​អ្វី​មួយ ដូចជា សំណង់​លំនៅដ្ឋាន អគារ​ស្នាក់​នៅ​រួម សណ្ឋាគារ រោង​ដែក ការិយាល័យ ផ្សារ​ទំនើប ។​ល​។ ប៉ុន្តែ​លិខិតអនុញ្ញាត​សាងសង់​មិនមែនជា​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​នោះ​ទេ​។​

​ទី​២- យើង​និយាយ​អំពី​ការសុំ​ច្បាប់​អនុញ្ញាត​ទីតាំង​ប្រកប​អាជីវកម្ម​វិញ ប្រសិនបើ​ទីតាំង​នោះ​មាន​ច្បាប់​សាងសង់​ហើយ ចឹង​ម្ចាស់ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​អនុ​ញ្ញាត​បើក​ទីតាំង​ប្រកប​អាជីវកម្ម ដោយ​បំពេញ​បែបបទ​ស្នើសុំ​ដោយ​មាន​ការចុះហត្ថលេខា​ពី​ចៅសង្កាត់ ចុះហត្ថលេខា​អភិបាលខណ្ឌ និង​ចុងក្រោយ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ សម្រេច និង​ចេញ​លិខិតអនុញ្ញាត ហើយ​ការ​អនុញ្ញាត​ច្បាប់​ទីតាំង​ជាទូទៅ​មាន​សុពលភាព ០១​ឆ្នាំ និង​ត្រូវ​ស្នើសុំ​បន្ត​ជា​រៀងរាល់ឆ្នាំ មុន​ពេល​ផុត​សុពលភាព​នៃ​លិខិតអនុញ្ញាត​។​

​ដោយឡែក​សម្រាប់​ផ្សារ​ទំនើប​ឡាក់​គី​នេះ​វិញ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស្នើសុំ​អនុញ្ញាត​ច្បាប់​ទីតាំង ដែល​ត្រូវ​ចុះហត្ថលេខា​ពី​អភិបាលខណ្ឌ​។ ចំណុច​នេះ​ហើយ​ដែល​រដ្ឋបាល​ខណ្ឌ​ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​មិន​ចុះហត្ថលេខា​បញ្ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មូលហេតុ ទីតាំង​ស្នើសុំ​ប្រកប​អាជីវកម្ម​នេះ គឺ​ពុំ​សមស្រប ព្រោះ​គ្មាន​ចំណត​សម្រាប់​យានយន្ត បញ្ហា​ប្រឈម​ពាក់ព័ន្ធ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ធ្វើឱ្យមាន​ការកកស្ទះ​ចរាច​រណ៍ ឬ​អាច​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ​។​

​ហេតុនេះហើយ​ទើប​រដ្ឋបាល​ខណ្ឌ​ចេញ​សេចក្ដីជូនដំណឹង​ឱ្យ​គាត់​រក​ទីតាំង​ថ្មី​ដែល​សមស្រប​ជាង​។ ក្នុងន័យ​នេះ​មិនមែន​ឱ្យ​គាត់​រុះរើ​សំណង់​នោះ​ចេញ​វិញ​ទេ ប៉ុន្តែ​អាច​បំលែង​ទីតាំង​នោះ​ទៅ​ជា​ការិយាល័យ ទីតាំង​ប្រកប​អាជីវកម្ម ឬ​សេវាកម្ម​ផ្សេងៗ​វិញ ដែល​វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ។​

Filed in: ព័ត៌មានជាតិ