សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការរកឃើញ​ជនជាតិ​ជន​ប៉ុន​ចេញពី​ស្រុក​ខ្មែរ​មាន​ផ្ទុក​មេ​រោគកូ​វិដ​១៩​មនុស្ស​៤៤​នាក់​ត្រូវ​ដាក់ឲ្យ​នៅ​ដាច់ឡែក​ដើម្បី​តាមដាន​!

​ការរកឃើញ​ជនជាតិ​ជន​ប៉ុន​ចេញពី​ស្រុក​ខ្មែរ​មាន​ផ្ទុក​មេ​រោគកូ​វិដ​១៩​មនុស្ស​៤៤​នាក់​ត្រូវ​ដាក់ឲ្យ​នៅ​ដាច់ឡែក​ដើម្បី​តាមដាន​!

ភ្នំពេញ​៖ ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២០​។ បាន​រក​ឃើញ​មនុស្ស ៤៤​នាក់ ដែល​មាន​ទំនាក់ទំនង​ជិតដិត និង​ធ្លាប់​មាន​ទំនាក់ទំនង ជាមួយ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល រកឃើញថា​មាន​ផ្ទុក​ជំងឺ​កូវី​ដ​១៩​។​

​ក្នុងនោះ ៤​នាក់ ជា​ជន​ដែល​មាន​ទំនាក់ទំនង​ដោយផ្ទាល់ និង ៤០​នាក់​ទៀត ធ្លាប់​មាន​ទំនាក់ទំនង​។​បើ​ទោះបីជា​យ៉ាងណា រហូតមកដល់​ម៉ោង ៤៖៣០​នាទី​ល្ងាច​ថ្ងៃនេះ មនុស្ស​ទាំង ៤៤​នាក់​នេះ មាន​សុខភាព​ជា​ធម្មតា មិន​មាន​លេចចេញ​នូវ​ភាព​មិន​ប្រក្រតី​ណាមួយ​នោះ​ទេ​គ្រាន់តែ​តម្រូវ​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែកពី​គេ​រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​បណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។​

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២០ បាន​បញ្ជាក់​អំពី​ស្ថានភាព​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ឆ្លង​ជំងឺ​កូរ៉ូណា​ថ្មី ឬ Covid-19​ដែល​ត្រូវបាន​ពិនិត្យឃើញ ពេល​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​លិខិត​របស់​លោក អ៉ឹង រចនា អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បាន​ធ្វើ​របាយការណ៍​ទៅកាន់​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​។​

​លោក អ៊ឹង រចនា អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បានបញ្ជាក់​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់​នោះ ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូវី​ត​១៩ ពេលទៅដល់​អាកាសយានដ្ឋាន Chubu នៃ​ទីក្រុង Nagoya ប្រទេស​ជប៉ុន នៅ​ពេល​គាត់​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​ចត្តា​ឡី​ស័ក ដោយសារ​គាត់​ពិបាក​ដកដង្ហើម​។​បុរស​រូប​នេះ បាន​ចាកចេញ​ពី​អាកាសយានដ្ឋាន​សៀមរាប​ម៉ោង​២០៖៥៧ ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២០ ទៅកាន់​អាកាសយានដ្ឋាន Tan Son Nhat ទីក្រុង​ហូជីមិញ រួច​ប្តូរ​ដើម្បី​ហោះហើរ​ទៅ​កាន់​ទីក្រុង Nagoya ប្រទេស​ជប៉ុន​។

​បើ​តាម​របាយការណ៍​ខាងលើនេះ មនុស្ស​៥១​នាក់ រួម​ទាំង​បុគ្គលិក​បម្រើ​លើ​យន្តហោះ ដែល​ធ្វើដំណើរ​មកពី​សៀមរាប ទៅកាន់​ប្រទេស​វៀតណាម ជាមួយ​បុរស​នោះ ត្រូវបាន​ដាក់​ឱ្យ​ស្ថិតនៅ​ដោយឡែក នៅ​ទីក្រុង​ហូ​ជី​មី​ញ​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​ទទួលស្គាល់​រឿងនេះ ។ បុរស​ជនជាតិ​ជប៉ុន​រូបនេះ ជា​ធុរៈជន​ប្រកប​អាជីវកម្ម​អន្តរជាតិ ចេញចូល​ច្រើន​ប្រទេស មិនមែន​មក​ដំណើរ​កម្សាន្ត​លក្ខណៈ ទេសចរណ៍​នោះ​ទេ ។ ចំពោះ​ករណី​នេះ​រូបគាត់​បាន​ឆ្លងកាត់​ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និង​ជប៉ុន ដូច្នេះ​មិន​ទាន់​ដឹង​ថា​គាត់​បាន​ឆ្លង​ជំងឺ Covid-19 នេះ​នៅ​ប្រទេស​ណា​នោះ​ទេ​។​

​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានប្រកាសថា ប្រសិនបើ​ប្រជាពលរដ្ឋ​ណា ដែល​សង្ស័យ​ថា ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ជប៉ុន ឆ្លងកូវី​ដ​១៩ ត្រូវ​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួង​សុខាភិបាល តាមរយៈ​លេខ ១១៥​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ជា​ថ្មី​ម្ដងទៀត​នៅក្នុង​សន្និសីទ្ធ​កាសែត​ថា រហូតមកដល់​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២០​នេះ គ្មាន​វត្ត​មាន​វីរុស​កូរ៉ូណា​ថ្មី ឬ Covid-19 កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ណា​ម្នាក់ នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។​
​លើកលែង​តែ​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ ដែល​ផ្ទុក​វីរុស​កូវី​ដ ហើយ​ត្រូវបាន​ព្យាបាល ជាសះស្បើយ និង​បាន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​។​

​ចំពោះ​ករណី​ដួលសន្លប់ ហើយ​អ្នកជំងឺ​ខ្លះ​រហូតដល់​ស្លាប់ ដែល​ត្រូវ​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​១៩​នេះ គឺជា​ព័ត៌មាន​ក្លែងក្លាយ​ដែល​គេ​ប្រឌិត​ឡើង ក្នុង​ចេតនា​អាក្រក់​តែប៉ុណ្ណោះ​។​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ សាស្ត្រាចារ្យ​ជំនាញ​ឯកទេស​ខាង​ជំងឺ​សួត​នៃ​មន្ទីរពេទ្យ​រុស្ស៊ី​បានបញ្ជាក់​ថា ចំពោះ​រោគសញ្ញា​ករណី​សង្ស័យថា​មាន​ជំងឺ​នេះ​នោះ គឺ​ត្រូវ​បានន​កំណត់​ជា​ទូទៅ ដូចជា​មាន​កំដៅ​លើស​៣៨ អង្សា ,​ករណី​ក្អក , ឈឺ​បំពុងក​, ដកដង្ហើម​ពិបាក​, បូក​នឹង​ប្រវត្តិ​ធ្លាប់​ទៅ​កន្លែង​ដែល​សង្ស័យ​ថា​មាន​ជំងឺ​កូវី​ដ​១៩ ហើយ​ទាមទា​រយៈពេល​១៤​ថ្ងៃ​។ បើ​មាន​ករណីបែបនេះ​គឺ​ត្រូវ​យក​សំណាក​គាត់​មក​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​។​

​ប្រធាន​ផ្នែក​ពេទ្យ​សួត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​រុស្ស៊ី ក៏​បាន​អះអាង​ដូចគ្នា​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​មករា ដល់​ថ្ងៃ​ទី​៥ ខែ​ខែមីនា មាន​អ្នក​ធ្វើ​តេស្ត​សុខភាព​រក​ជំងឺ កូវី​ដ ១៤៥​នាក់​ទូទាំងប្រទេស​។ ក្នុងនោះ​ពេទ្យរុស្ស៊ី​មាន ៧៨​ករណី ទាំង​ជនជាតិ​បរទេស និង​ខ្មែរ​។ ជនបរទេស​មាន​ចិន កា​ហ្សា​ស្ថាន ជប៉ុន កូរ៉ និង​អូស្ត្រាលី​ជាដើម​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុងនោះ​មាន​និស្សិត​ខ្មែរ​មក​ពី​ចិន ៤២​នាក់ បាន​ចូល​ពិនិត្យ​ផង​ដែរ ហើយ​ជា​លទ្ធផល​បង្ហាញ​ថា អវិជ្ជមាន​ទាំងអស់​។​សូម​បញ្ជាក់​ដែរ​ថា​ក្រសួង​សេដស្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹងថា​រ្ដឋាភិបាល​បាន​ត្រៀម​ថវិកា​៣០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ក្រសួង​សុខភិបាល​ក្នុង​ការដោះ​ទប់ស្កាត់និង​ដោះស្រាយ​ការប្រឈ​មពី​ជម្ងឺ​បណ្តាមមកពី​មេ​រោគកូ​វិដ​១៩ ៕

Filed in: ព័ត៌មានជាតិ